**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ**ឯកឧត្តម​ ហេង សួរ អញ្ជើញធ្វើទស្សនកិច្ចនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ នៅប្រទេសស្វ៊ីស ដើម្បីដកស្រង់បទពិសោធសម្រាប់ទំនើបកម្មការបណ្តុះបណ្តាលជំនាញនៅកម្ពុជា**អ្នកនាំពាក្យ៖ ប្រធានបទទិវាជាតិ TVET ឆ្នាំនេះ ឆ្លុះបញ្ចាំង​យ៉ាង​ច្បាស់​ពីតម្លៃ​ពិត​នៃកា​រសិ​ក្សា​ជំនាញ**សិស្ស PPI បង្កើតបានប្រព័ន្ធចំណតឡានឆ្លាតវៃ ស្កេនស្លាកលេខ និងគិតថ្លៃស្វ័យប្រវត្តិ**អភិបាលខេត្តព្រះសីហនុ៖ យើងជាយុវជនត្រូវមានផែនការច្បាស់លាស់ ជាពិសេសត្រូវដាក់ផែនការប្រឡងយកនិទ្ទេស A ឱ្យបានគ្រប់គ្នា**សម្តេចតេជោ ហ៊ុន សែន ផ្ដល់អំណោយជូនប្រជាពលរដ្ឋភៀសសឹកក្នុងខេត្តព្រះវិហារ**សម្តេចតេជោ ណែនាំឱ្យអាជ្ញាធរមូលដ្ឋានត្រូវបន្តយកចិត្តទុកដាក់ និងមើលថែ កម្លាំងកម្មករ ពលករទាំងនៅក្នុងសេដ្ឋកិច្ច និងទាំងបម្រើការងារនៅសេដ្ឋកិច្ចក្រៅប្រព័ន្ធ**សម្ដេចធិបតី លេីកទឹកឱ្យ UNAIDS បន្តការផ្សារភ្ជាប់ទំនាក់ទំនង និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាក្នុងការអភិវឌ្ឍវិស័យសុខាភិបាល**វិចារណកថា! សកម្មភាពអាកាសធាតុ៖ ការទទួលខុសត្រូវរបស់មនុស្សជំនាន់យើង

អភិបាលខេត្តស្វាយរៀង ផ្តាំផ្ញើដល់អាជ្ញាធរ ត្រូវបន្តការយកចិត្តទុកដាក់ អនុវត្តតួនាទីភារកិច្ចរបស់ខ្លួនឲ្យបានល្អ ក្នុងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ

ភ្នំពេញ៖ នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥នេះ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងពិធីសិក្ខាសាលាផ្សព្វផ្សាយខ្លឹមសារអនុក្រឹត្យលេខ ៤៧អនក្រ.បក ស្តីពីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ និងប្រកាសលេខ ៤២២១ប្រក ស្តីពីបែបបទ និងនីតិវិធី នៃការស្នើសុំចុះបញ្ជី ការផ្តល់ ការកែតម្រូវទិន្នន័យ ការលុបបញ្ជី ការធ្វើមោឃភាព និងការដកហូតអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ព្រមទាំងបណ្តឹងមិនសុខចិត្ត។

ឯកឧត្តមអភិបាលខេត្ត បានថ្លៃងថា ជាការពិតណាស់ ការងារអត្តសញ្ញាណកម្ម គឺជាការងារ ដ៏មានសារៈសំខាន់ និងជាកិច្ចការអាទិភាពមួយក្នុងការចូលរួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិលើគ្រប់វិស័យ ក្នុងនោះការចុះបញ្ជីអត្រានុកូលដ្ឋាននឹងផ្តល់សារៈសំខាន់ធំៗចំនួន០២ គឺ ទី១-កំណត់អត្តសញ្ញាណ តាមផ្លូវច្បាប់ អំពីព្រឹត្តិការណ៍ជីវិតរបស់បុគ្គលគ្រប់រូប ដែលជាការគាំទ្រដល់ការបង្កើតឯកសារ អត្តសញ្ញាណជាតិ និងទី២-បង្កើតបាននូវប្រភពទិន្នន័យតាមតម្រូវការសម្រាប់ប្រើប្រាស់ក្នុង ការវិភាគទាំងឡាយ ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ព្រមទាំងបង្កើតបាននូវស្ថិតិ អត្រានុកូលដ្ឋាន ។

ឯកឧត្តមបន្តថា កន្លងមករាជរដ្ឋាភិបាលកម្ពុជា ដោយមានក្រសួងមហាផ្ទៃជាសេនាធិការ បានយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុង ការជំរុញ និងពង្រឹងការផ្តល់សេវាអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្មជូនប្រជាពលរដ្ឋ តាមរយៈការដាក់ចេញនូវផែនការយុទ្ធសាស្ត្រ ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានាជា បន្តបន្ទាប់ តួយ៉ាង ផែនការយុទ្ធសាស្ត្រជាតិ ស្តីពីអត្តសញ្ញាណកម្ម ឆ្នាំ២០១៧-២០២៦ ក៏ដូចជា ច្បាប់ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម ជាដើម ។

ឯកឧត្តមបន្ថែមថា ការងារអត្តសញ្ញាណកម្ម ដូចដែលអស់លោក លោកស្រី កងកម្លាំង និងមន្ត្រីរាជការជាអ្នកអនុវត្តផ្ទាល់ ពិតជាបានជ្រាបហើយថា ជាការងារដែលផ្តោត លើកិច្ចការចម្បងពីរគឺ ការគ្រប់គ្រងអត្តសញ្ញាណប្រជាពលរដ្ឋ និងការផ្តល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋ ។ ដូច្នេះការងារគ្រប់គ្រងប្រជាពលរដ្ឋ គឺជាឆ្អឹងខ្នង នៃការគ្រប់គ្រងរដ្ឋបាលដែនដី ថែរក្សា សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ធានានូវសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់ជាមូលដ្ឋាន របស់បុគ្គល និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជាតិ រីឯការផ្តល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋ គឺ សំដៅដល់ការប្រើប្រាស់ទិន្នន័យអត្តសញ្ញាណបុគ្គល ដើម្បីផ្តល់សេវានានាជូនប្រជាពលរដ្ឋ ដូចជាការផ្តល់សំបុត្រកំណើត អត្តសញ្ញាណបណ្ណ សៀវភៅស្នាក់នៅ សៀវភៅគ្រួសារ លិខិត ឆ្លងដែន ជាដើម ។

ក្នុងន័យនេះ ឯកឧត្តម អភិបាលខេត្ត បានសំណូមពរដល់អង្គសិក្ខាសាលាទាំងមូល សូមយកចិត្តទុកដាក់ស្ដាប់ នូវបទបង្ហាញដែលរៀបចំនាពេលបន្តិចទៀតនេះ និងចូលរួមបញ្ចេញមតិយោបល់ឲ្យបាន ផុលផុស លើកឡើងនូវសំណួរដែលលោក លោកស្រីជួបប្រទះក្នុងការអនុវត្តជាក់ស្តែងកន្លងមក ដើម្បីឲ្យគ្រូឧទ្ទេសដែលទទួលបានការផ្សព្វផ្សាយនៅអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួង មហាផ្ទៃ បកស្រាយជូនឲ្យបានច្បាស់ ពេលលោក លោកស្រីត្រឡប់ទៅបំពេញការងារវិញ អនុវត្តបានត្រឹមត្រូវតាមនីតិវិធី។

ឯកឧត្តម បានផ្តាំផ្ញើដល់អាជ្ញាមូលដ្ឋាន កងកម្លាំង និងមន្ត្រីពាក់ព័ន្ធទាំងអស់ ត្រូវបន្តការយកចិត្តទុកដាក់នៅក្នុងការអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនឲ្យបានល្អ ជាពិសេស ក្នុងការធានានិរន្តរ៍ភាពនៃការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ក៏ដូចជាសេវាអត្រានុកូលដ្ឋាន នឹងសេវាអត្តសញ្ញាណកម្មនេះ ឲ្យបានត្រឹមត្រូវ ចៀសវាងការបង្កើតឲ្យមាននូវកំហុសឆ្គងនានា អាចបង្កឲ្យមាននូវផលវិបាកផ្សេងៗដល់ប្រជាពលរដ្ឋនៅពេលក្រោយ ហើយចំពោះករណី ស្នើសុំនានាពីសំណាក់ជនបរទេស ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ព្រោះដោយហេតុថាការផ្តល់ ឯកសារមិនប្រក្រតីទាំង៥ ដល់ជនបរទេសស្មើនឹងការផ្តល់សញ្ជាតិដល់ជនបរទេសដោយខុស ច្បាប់ ឯកសារទាំងនោះមានដូចជាសំបុត្រកំណើត សំបុត្របញ្ជាក់កំណើត អត្តសញ្ញាណបណ្ណ សញ្ជាតិខ្មែរ សៀវភៅស្នាក់នៅ និងលិខិតឆ្លងដែន ដូច្នេះ សូមច្បាស់លាស់ការងារនេះ និង គ្រប់គ្រងឲ្យបានល្អ៕

អត្ថបទដែលជាប់ទាក់ទង