**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារបច្ចេកទេសកម្ពុជា ដើម្បីត្រៀមប្រជុំពិភាក្សាជាមួយក្រុមការងារបច្ចេកទេសវៀតណាម លើកទី២ នៅក្រុងហូជីមិញ**ការរៀបចំរចនាសម្ព័ន្ធក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់(ថ្មី) ឈានដល់កិច្ចពិភាក្សារៀបចំកម្រិតបច្ចេកទេសដំណាក់កាលចុងក្រោយ**អភិបាលខេត្តកំពង់ធំ អំពាវនាវដល់ប្រជាពលរដ្ឋ និងយុវជន ចូលរួមថែរក្សាអនាម័យបរិស្ថានឱ្យបានល្អ ធ្វើជាគំរូល្អក្នុងសង្គម និងដាំដើមឈើឱ្យបានច្រើន**ក្រុមហេសបូឡា បង្ហាញជំនឿចិត្តថាអ៉ីរ៉ងនឹងមិនចុះកិច្ចព្រមព្រៀងចុងក្រោយមួយសម្រេចលើបញ្ហានុយក្លេអ៊ែររបស់ខ្លួន ជាមួយទីក្រុងវ៉ាស៉ីនតោននោះឡើយ លុះត្រាតែអ៉ីស្រាអែលដកថយចេញពីទឹកដីលីបង់**យោធាអាមេរិក វាយប្រហារមួយលើទូកមួយគ្រឿងនៅក្នុងតំបន់ប៉ាស៊ីហ្វិកភាគខាងកើត ដោយសម្លាប់មនុស្សម្នាក់ និង២នាក់ទៀតនៅមានជីវិត**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តព្រះសីហនុ**សម្ដេចតេជោ៖ អង្គការហ្វ្រង់កូហ្វូនី គប្បីពិចារណាគាំទ្រ សមាជិករបស់ខ្លួននៅលើឆាកអន្តរជាតិ**តម្លៃប្រេងឆៅ បានធ្លាក់ចុះមកក្រោម ៨០ដុល្លារក្នុងមួយបារ៉ែល ដោយសារតែមានសុទិដ្ឋិយម ជុំវិញការបើកច្រកសមុទ្រ Hormuz**វិចិត្រកររុស្ស៉ីម្នាក់ ដែលតែងតែគូររូបត្លុករិះគន់ លោក ពូទីន ត្រូវបានគេបាញ់សម្លាប់**កប៉ាល់មួយចំនួនដែលដឹកប្រេងអ៉ីរ៉ង់ បានចាប់ផ្តើមចាកចេញពីតំបន់ដែលត្រូវបានបិទខ្ទប់ដោយយោធាអាមេរិក នៅច្រកសមុទ្រ Hormuz ហើយ**ឯកឧត្តម កើត រិទ្ធ និងឯកឧត្តម ឆៃ ស៊ីណារិទ្ធ ដឹកនាំប្រជុំពង្រឹងអនុវត្តច្បាប់ប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា**កិច្ចប្រជុំ ស្ដីពី «One Health & Beyond»  (First One Health & Beyond Coordination Meeting)**អភិបាលខេត្តរតនគិរី ចែកអំណោយជូនគ្រួសារជនភៀសសឹក គ្រួសារវីរកងទ័ព គ្រួសារវីរនគរបាល និងគ្រួសារអតីតយុទ្ធជន ក្នុងស្រុកអណ្តូងមាស**អភិបាលខេត្តកំពង់ស្ពឺ‎៖ កាកបាទក្រហមកម្ពុជា គឺតែងតែយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់រូប ដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ**មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ណែនាំប្រធានមណ្ឌលអប់រំកែប្រែ ពន្ធនាគាររាជធានី ខេត្ត ដើម្បីធ្វើជាមូលដ្ឋានក្នុងការរៀបចំកសាងផែនការ ការពារសន្តិសុខ**សិស្សវិទ្យាស្ថាន PPI របស់ក្រសួងការងារ​បង្កើតរ៉ូបូត ចងដែ​កដោយ​ស្វ័យប្រវត្តិ និងបាននាំយកស្នាដៃមក​តាំងបង្ហាញ​នៅក្នុង​កម្មវិធី​ទិវា​អប់រំ TVET Day លើកទី៩**រដ្ឋបាលខេត្តមណ្ឌលគិរី រៀបចំសន្និសីទជំរុញកិច្ចប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម រវាងវិនិយោគិនខេត្តមណ្ឌលគិរី និងវិនិយោគិនខេត្តដាក់ឡាក់ វៀតណាម**រដ្ឋបាលខេត្តបន្ទាយមានជ័យ រៀបចំព្រះរាជពិធីបុណ្យចម្រេីនព្រះជន្ម សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ គម្រប់៩០ យាងចូល៩១ព្រះវស្សា**វិចារណកថា! សកម្មភាពអាកាសធាតុក្នុងវិស័យសារធាតុរំលាយ (Solvent Sector)៖ ប្រភពកម្រិតទាប តែទាមទារដំណោះស្រាយឆ្លាតវៃ**មេដឹកនាំ G7 អំពាវនាវឱ្យមានការឆ្លើយតបរួមគ្នា ចំពោះការផ្ទុះឡើងនៃជំងឺអេបូឡា នៅក្នុងប្រទេសកុងហ្គោ

ទីក្រុងទំនើបសម្រាប់ប្រជាជន ៖ ពីព្រៃបេតុងត្រជាក់ក្លាយជាសារពាង្គកាយមានជីវិត

 

ទីក្រុងមិនមែន “ព្រៃបេតុង” ដ៏ត្រជាក់នោះទេ ប៉ុន្តែគឺជា “សារពាង្គកាយមានជីវិត” ។ លោក Xi Jinping មេដឹកនាំកំពូលប្រទេសចិនបានលើកឡើងទ្រឹស្តីលក្ខណៈបដិវត្តមួយនេះ និងបានកំណត់រូបមន្តគំរូគ្រប់គ្រងទីក្រុងដែលមានជីវិតតាមប្រព័ន្ធ « ត្រួតពិនិត្យ- ដោះស្រាយ – ថែរក្សា » ព្រមទាំងរៀបចំផែនការមេនៃការអភិវឌ្ឍទីក្រុងធំរបស់ប្រទេសចិន — កសាង«ទីក្រុងទំនើបសម្រាប់ប្រជាជន »។
លោក Xi Jinping បានលើកឡើងទស្សនៈគំនិតអំពី «ទីក្រុងទំនើបសម្រាប់ប្រជាជន » ក្នុងកិច្ចប្រជុំកំពូលអំពីការងារទីក្រុងនៃមជ្ឈិមបក្សកាន់អំណាចចិនដែលបានបើកឡើងនាពេលថ្មីៗ។ ក្នុងប្រវត្តិសាស្ត្រ បក្សកុម្មុយនីស្តចិន បានធ្វើកិច្ចប្រជុំការងារទីក្រុងច្រើនលើកដែលបើកធ្វើស្របពេលគន្លឹះនៃដំណាក់កាលថ្មីនៃការងារកសាងទីក្រុងរបស់ចិន។ កិច្ចប្រជុំលើកមុនធ្វើនៅឆ្នាំ២០១៥ កាលនោះ នគរូបនីយកម្មរបស់ប្រទេសចិនស្ថិតក្នុងដំណាក់កាលបង្កើនល្បឿនធ្វើការអភិវឌ្ឍ។ ឈានដល់កិច្ចប្រជុំលើកនេះ បានសង្កត់ធ្ងន់ថា ទីក្រុងគួរអភិវឌ្ឍដោយស្ថិរភាព គួរកសាង «ទីក្រុងទំនើបសម្រាប់ប្រជាជន » ដែលច្នៃប្រឌិតថ្មី សមល្មមនឹងការរស់នៅ ស្រស់ស្អាត មានភាពធន់ អរិយធម៌ និងឆ្លាតវៃ ដើម្បីឱ្យជីវភាពរស់នៅរបស់ប្រជាជនកាន់តែល្អបវរ។

តល្យភាពរវាងទីក្រុងធំនិងក្រុងតូច
តើត្រូវព្យាបាល «ជម្ងឺតឹងណែន» នៃទីក្រុងធំដោយរបៀបណា ? ក្នុងគម្រោងកសាងទីក្រុងទំនើបសម្រាប់ប្រជាជន បានបង្ហាញនូវតម្រិះប្រាជ្ញានៃការធ្វើអភិបាលកិច្ចលក្ខណៈប្រព័ន្ធ៖ ធ្វើឱ្យទីក្រុងធំ ទីក្រុងមធ្យមនិងតូច និងស្រុក ឃុំ អភិវឌ្ឍទន្ទឹមគ្នា។ ឧទាហរណ៍ បណ្ដុំទីក្រុងនៅតំបន់ដីសណ្តរទន្លេយ៉ងហ្សេ ទីក្រុងធំៗដូចសៀងហៃ ដើរតួនាទីស្នូល គឺមានមុខងារជា«ខួរក្បាល» ដែលផ្តោតសំខាន់លើការច្នៃប្រឌិតថ្មី ទីក្រុងជុំវិញសៀងហៃដូចជាក្រុងស៊ូចូវជាដើម ប្រៀបដូចជា«ដៃ និងជើង» ទំនួលខុសត្រូវកែច្នៃលទ្ធផលនៃការស្រាវជ្រាវឱ្យក្លាយជាផលិតផលជាក់លាក់ ចំណែកស្រុកនិងភូមិឃុំតូចៗ ដើរតួនាទីគាំទ្រជីវភាពរស់នៅប្រចាំថ្ងៃ។ កន្លែងខុសគ្នាចែកចាយការងារខុសគ្នាធ្វើប្រតិបត្តិការគ្នា បង្កើតជា « ប្រព័ន្ធអេកូឡូស៊ីឧស្សាហកម្ម» ដ៏ល្អប្រសើរ (ដំណើរការយ៉ាងរលូនប្រកបដោយប្រសិទ្ធិភាពខ្ពស់)។ យុទ្ធសាស្ត្រជាតិចិនដែលស្តីពីការអភវិឌ្ឍស្របគ្នាក្នុងតំបន់ដែលប្រទេសចិនកំពុងអនុវត្ត គឺជាសសរទ្រទ្រង់នៃបណ្ដុំទីក្រុងរបស់ចិន អាចលើកកម្ពស់ប្រសិទ្ធិភាពស្របពេលតែមួយប្រកបដោយគុណភាពខ្ពស់។
មាគ៌ាធ្វើបច្ចុបន្នភាពនៃទីក្រុង
ការអភិវឌ្ឍទីក្រុង គន្លឹះគឺដោះស្រាយឱ្យល្អនូវទំនាក់ទំនងរវាងភាពថ្មីនិងភាពចាស់។ ទីក្រុងទំនើបសម្រាប់ប្រជាជន ស្វែងរកពីការរួមរស់នៅនៃភាពច្នៃប្រឌិតថ្មីនិងភាពប្រពៃណី ដើម្បីកកើតជាភាពរស់រវើកថ្មី។ លោក Xi Jinping បានសង្កត់ធ្ងន់ក្នុងកិច្ចប្រជុំការងារលើកនេះថា ពេលធ្វើបច្ចុប្បន្នភាព គួរអភិរក្សឱ្យបានល្អនូវ «រសជាតិចាស់» និង «ឫសគល់នៃវប្បធម៌» នៃទីក្រុងនីមួយៗ ។ ឧទាហរណ៍ វិថីភីងចាង ក្រុងស៊ូចូវ ខេត្តជាំងស៊ូ បានកែសម្រួលតាមមធ្យោបាយ «ដាំធ្មេញ» បានអភិរក្សនូវទ្រង់ទ្រាយដើមនៃវិថីបុរាណដែលប្រវត្តិសាស្ត្រជាងមួយពាន់ឆ្នាំចំនួន ៩០% ដែលបានបន្តការចងចាំនៃទីក្រុងផង បានជំរុញទេសចររបៀបថ្មីផង ដូចជាហាងតូចៗលក្ខណៈពិសេស ផលិតផលវប្បធម៌បេតិកភ័ណ្ឌអរូបិយផង។
បម្រែបម្រួលនៃការគ្រប់គ្រងទីក្រុង
ទីក្រុងគួរគ្រប់គ្រងតាមបែបណា? ជាគន្លឹះគឺរដ្ឋបាលចាត់ចែងឱ្យបានល្អនូវទំនាក់ទំនងរវាងការគ្រប់គ្រងនិងសេរីភាព ។ ប្រទេសចិនខិតខំអនុវត្តគំនិតស្តីពី« ទីក្រុងសម្រាប់ប្រជាជន កសាងដោយប្រជាជន» ខ្លឹមសារស្នូលគឺ ទីក្រុងបម្រើដល់ប្រជាជន ខណៈការកសាងពឹងផ្អែកលើប្រជាជន។ ការកែសម្រួលផ្លូវ យូលីន នៃក្រុងឆឹងទូ ជាគំរូមួយ៖ រដ្ឋបាលក្រុងផ្តល់ថវិកាចំនួនត្រឹមតែ ៣០% បានជំរុញឱ្យសហគ្រាសនិងឯកជនចូលរួមក្នុងការងារកែសម្រួលប្រព័ន្ធចាស់នៃផ្លូវ ដែលបានផ្តល់ថវិកាចំនួន៥៥% បន្ទាប់ពីកែសម្រួលរួចហើយ អ្នកដែលធ្លាប់ស្នាក់នៅសហគមន៍តាមដងផ្លូវនោះចំនួនលើសពី ៧០% នៅតែចង់ស្នាក់នៅទីនោះដដែល ។ រដ្ឋបាល សហគ្រាស និងអ្នកស្នាក់នៅ បានរួមគ្នាធ្វើការគ្រប់គ្រង ក្លាយជាពហុភាគីកំណត់មធ្យោបាយធ្វើអភិបាលកិច្ចនិរន្តរភាព នេះហើយជាប្រភពកម្លាំងនៃទីក្រុងទំនើបសម្រាប់ប្រជាជនដែលប្រកបដោយភាពរស់រវើក។
ប្រឈមនឹងបញ្ហាតំបន់ជនក្រីក្រនិងតំបន់ហិរញ្ញវត្ថុនៅជាមួយគ្នា ដែលជា «ការឈឺចាប់ដោយសារបំបែកគ្នា » ដែលកើតមានឡើងក្នុងដំណើរការនគរូបនីយកម្មរបស់បស្ចឹមប្រទេស ប្រទេសចិនបានផ្តល់មធ្យោបាយដំណោះស្រាយដោយឈរលើបទពិសោធន៍របស់ខ្លួន៖ ក្រុងសិនចិន កែសម្រួលភូមិក្នុងក្រុង ឱ្យមានបរិស្ថានល្អស្អាតផង អភិរក្សទំនាមទំលាប់អ្នកភូមិផង ក្រុងហាងចូវ កែសម្រួលភ្លើងស្ទុប ដើម្បីឱ្យការគ្រប់គ្រងចរាចរណ៍មានភាពជាក់លាក់និងប្រកបដោយប្រសិទ្ធិភាពខ្ពស់ ក្រុង ស្យុងអាន កំពុងរុករកមាគ៌ាបង្កើតទីក្រុងធំទំនើបសម្រាប់ប្រជាជនពីគ្រាដំបូង។ បទពិសោធន៍ទាំងនេះ បានពុះពារគុណវិបត្តិនៃបស្ចឹមប្រទេស ដែលមូលនិធិហូរតាមតែផលចំណេញ ដែលបានបណ្តាលឱ្យវិស័យសេវាសាធារណៈកង្វះខាតច្រើន ដែលតម្រូវការរបស់ក្រុមមនុស្សងាយរងគ្រោះត្រូវបានកាត់បន្ថយក្នុងការបែងចែកធនធាន ។ បទពិសោធន៍អភិវឌ្ឍន៍កសាងទីក្រុងរបស់ចិន បានផ្តល់ប្រាជ្ញានៃអរិយធម៌ប្រទេសបូព៌ាស្តីពីមាគ៌ាធ្វើនគរូបនីយកម្មបែបផែនថ្មីរបស់ប្រទេសកំពុងអភិវឌ្ឍន៍ ពោលគឺ «រីកចម្រើនឱ្យមានអគារខ្ពស់ៗផង ផ្តល់ផលប្រយោជន៍ដល់គ្រប់ក្រុមគ្រួសារផង»៕

អត្ថបទដែលជាប់ទាក់ទង