**ពីផលិតផលតូចដល់ទីផ្សារធំ៖ «បទពិសោធអភិវឌ្ឍន៍Yiwu»ជាគំរូដ៏ជោគជ័យនៃការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានរបស់ចិន**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំលើកទី៤ របស់គណៈកម្មាធិការអចិន្ត្រៃយ៍សម្របសម្រួលការអនុវត្តគម្រោង ធ្វើឱ្យប្រសើរឡើងនៃការគ្រប់គ្រងសំរាម សំណល់រឹង និងសំណល់ប្លាស្ទិកនៅកម្ពុជា**សភាតំណាងរាស្ត្រអាមេរិក អនុម័តសេចក្ដីព្រាងច្បាប់មួយដើម្បីផ្ដល់ជំនួយឱ្យអ៊ុយក្រែន និងដាក់ទណ្ឌកម្មថ្មីលើរុស្ស៉ី**អាម៉េរិកបញ្ជាក់ជាថ្មីថា ខ្លួននៅតែបន្តបើកចំហទ្វារចរចាដោយគ្មានលក្ខខណ្ឌជាមួយកូរ៉េខាងជើង លើការរំសាយអាវុធនុយក្លេអ៊ែរ**លោក ស៊ី ជីនពីង នឹងបំពេញទស្សនកិច្ចទៅកាន់កូរ៉េខាងជើង នៅសប្ដាហ៍ក្រោយ**លោក ហ្សេលេនស្គី ចេញផ្សាយលិខិតចំហមួយទៅកាន់លោក ពូទីន ស្នើជួបចរចាគ្នាដើម្បីស្វែងរកកិច្ចព្រមព្រៀងបិទបញ្ចប់សង្រ្គាមអូសបន្លាយពេលជាង ៤ឆ្នាំនេះ**ជំនាញក្រើនរំលឹកដល់សារធារណជន សូមមានការប្រុងប្រយ័ត្នចំពោះការផ្សព្វផ្សាយល្បែងផ្សងសំណាង និងល្បែងភ្នាល់អនឡាញខុសច្បាប់គ្រប់ប្រភេទ**អាល្លឺម៉ង់ ប្តេជ្ញាបន្តការគាំទ្រដល់កិច្ចគាំពារបរិស្ថាន និងលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន**ស្នងការរាជធានីភ្នំពេញ ស្នើអ្នកសារព័ត៌មានចូលរួមផ្សព្វផ្សាយអប់រំដល់សាធារណៈជនអំពីវិធានការ បង្កាគ្រោះថ្នាក់ចរាចរណ៍ និងគ្រោះថ្នាក់នៃការប្រើប្រាស់គ្រឿងញៀន**លោក ពូទីន ប្រឈមមុខនឹងទស្សនៈផ្ទុយគ្នាពីរ ជុំវិញអនាគតរបស់រុស្ស៊ី នៅក្នុងវេទិកាសេដ្ឋកិច្ចអន្តរជាតិប្រចាំឆ្នាំ ស្របពេលសង្គ្រាមនៅអ៊ុយក្រែន នៅតែបន្តយ៉ាងក្តៅគគុក**វត្តមានសត្វព្រៃជិត៥០ប្រភេទនៅក្នុងឧទ្យានជាតិវើនសៃ-សៀមប៉ាង ក្នុងនោះមានថនិកសត្វចំនួន ៧ ប្រភេទស្ថិតក្នុងក្រុមទទួលរងការគំរាមកំហែងនៃការផុតពូជ**ស្នង​ការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ​ ដាក់​ចេញ​ផែន​ការ​ ដល់​កង​កម្លាំង​នគរបាល​ទូទាំង​ខេត្ត​ ត្រូវ​ពង្រឹង​ការ​បង្ការ​បង្រ្កាប​បទ​ល្មើស​គ្រប់​ប្រភេទ​ ជាពិសេស​បទ​ល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ (Online Scams)**វិចារណកថា៖ ថ្លៃដើមនៃការធ្វើប្រព្រឹត្តិកម្មទឹកកខ្វក់ ធៀបនឹង ថ្លៃដើមនៃការព្យាបាលជំងឺ**សម្តេចធិបតី អបអរសាទរ ខួបលើកទី៣០ ទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ក្រោមប្រធានបទ៖ «សំណល់សូន្យ»**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ បាននាំយកបច្ច័យ និងសាររំលែកទុក្ខ ចូលបុណ្យគម្រប់ ៧ថ្ងៃ នៃសពបុគ្គលិក​ ប.ស.ស.**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បន្តឧបត្ថម្ភដល់មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប ជាលើកទី៩ នូវថវិកា ៥ម៉ឺនដុល្លារ ដើម្បីចូលរួមចំណែកក្នុងការសង្គ្រោះ ព្យាបាល និងថែទាំសុខភាពកុមារ-ទារក**អភិបាលខេត្តមណ្ឌលគិរី អញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងណែនាំពីបញ្ហាអនាម័យ សណ្តាប់ធ្នាប់ ដល់អាជីវករផ្សារសែនមនោរម្យ**អ៉ីស្រាអែលថាយោធានឹងបន្តធ្វើប្រតិបត្តិការនៅលីបង់ ហើយ នឹង មិន ដកកម្លាំងរបស់ខ្លួន នោះទេ ទោះបីជាមានការយល់ព្រមលើការអនុវត្តបទឈប់បាញ់ឡើងវិញក៏ដោយ**បច្ចុប្បន្នវិស័យផលិតដ្រូន ឬយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែន កំពុងមានការរីកដុះដាលយ៉ាងខ្លាំងក្លា**ចិនដាក់បម្រាមធ្វើដំណើរលើសមាជិកសភា៤រូប នៃប្រទេសនូវែលសេឡង់ ដោយសារតែទៅបំពេញទស្សនកិច្ចនៅតៃវ៉ាន់

សម្តេចប្រធានរដ្ឋសភា ស្នើឱ្យមានអនុវត្តអនុសាសន៍៣ចំនុច ដើម្បីដោះស្រាយការប្រឈមរបស់ស្រ្តីនិងកុមារចំពោះការប្រែប្រួលអាកាសធាតុ

ភ្នំពេញ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រ បានផ្តល់នូវអនុសាសន៍ចំនួនបីចំនុចដើម្បីកាត់បន្ថយការរងគ្រោះរបស់ស្រ្តីនិងកុមារពីការប្រែប្រួលអាកាសធាតុ នៅក្នុងកិច្ចប្រជុំកំពូលប្រធានរដ្ឋសភាស្ត្រី ពិភពលោកលើកទី១៥ នៅក្នុងប្រទេសស្វីស ដែលបានប្រារព្ធធ្វើឡើងក្រោមមូលបទ «បញ្ហាប្រឈមថ្មីៗដែលកំពុងជះឥទ្ធិពលដល់សន្តិភាព ដោយបរិយាបន្ន និងយូរអង្វែង ព្រមទាំងមាគ៌ាឆ្ពោះទៅមុខ» នៅរសៀលថ្ងៃទី២៨ ខែកក្កដាឆ្នាំ២០២៥នេះ។

អនុសាសន៍ទាំងបីចំនុច របស់សម្តេចប្រធានរដ្ឋសភា ក្នុងសម័យប្រជុំដ៏សំខាន់នេះរួមមាន ទី១ គេត្រូវបញ្ចូលគោលនយោបាយឆ្លើយតបនឹងយេនឌ័រ ទី២ ត្រូវពង្រឹងភាពជាអ្នកដឹកនាំរបស់ស្រ្តីទៅក្នុងប្រព័ន្ធអភិបាលកិច្ចធនធានធម្មជាតិ និងការអភិវឌ្ឍប្រកបដោយចីរភាព ដែលកិច្ចការនេះអាចធ្វើទៅបានលុះត្រាតែ មានការគាំទ្រយ៉ាងពេញលេញពីគ្រប់ភាគីពាក់ព័ន្ធ និងទី៣ គេត្រូវជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិ និងភាពជាដៃគូពីភាគីពាក់ព័ន្ធនានា ដើម្បីឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ និងការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាបន្ន។

កិច្ចប្រជុំកំពូលប្រធានសភាស្រ្តីលើកទី១៥ ដែលប្រារព្ធធ្វើឡើងនៅទីក្រុងហ្សឺណែវ មានប្រធានសភាជាស្រ្តីមកពី៣០ប្រទេសបានចូលរួម។

សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា ការប្រែប្រួសអាកាសធាតុកំពុងបង្កការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សន្តិភាព និងសន្តិសុខពិភពលោក។ ការប្រែប្រួលអាកាសធាតុបានបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់សន្តិសុខមនុស្សជាតិ ជាពិសេសជីវភាពរស់នៅរបស់ប្រជាជន។ ការប្រែប្រួលអាកាសធាតុមានផលប៉ះពាល់ដល់ក្រុមមនុស្សផ្សេងៗគ្នា អាស្រ័យលើកម្រិតនៃភាពធន់ និងការសម្របខ្លួនរបស់ពួកគេ។ស្ត្រី និងក្មេងស្រីប្រឈមនឹងហានិភ័យ និងបន្ទុកធ្ងន់ ហើយមិនសមាមាត្រជាមួយបុរសឡើយ។

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានគូសបញ្ជាក់ថា ស្ត្រីប្រឈមនឹងហានិភ័យកាន់តែធ្ងន់ធ្ងរឡើងពីការប្រែប្រួលអាកាសធាតុ ដោយសារបញ្ហាអស្ថិរភាពហិរញ្ញវត្ថុ អសន្តិសុខនៃការបន្តពូជ ភាពងាយរងគ្រោះផ្នែកសុខភាព អំពើហិង្សាលើយេនឌ័រ ជាពិសេសក្នុងអំឡុងពេលមានវិបត្តិ ដែលបង្កឡើងដោយបញ្ហាអាកាសធាតុនេះ។

របាយការណ៍យេនឌ័រឆ្នាំ២០២៤ បានបង្ហាញថា ត្រឹមឆ្នាំ២០៥០ ការប្រែប្រួសអាកាសធាតុអាចរុញច្រានស្ត្រី និងក្មេងស្រី ប្រមាណជាង ១៥៨ លាននាក់បន្ថែមទៀតឱ្យធ្លាក់ចូលក្នុងភាពក្រីក្រ។ កម្ពុជាក៏មិនមែនជាករណីលើកលែងដែរ។ កម្ពុជាមានភាពងាយរងគ្រោះខ្លាំងបំផុតចំពោះការប្រែប្រួលអាកាសធាតុ ដោយស្ថិតនៅចំណាត់ថ្នាក់ទី ១៤៤ ក្នុងចំណោម ១៨៥ ប្រទេស ដែលស្ថិតក្នុងភាពងាយរងគ្រោះ និងមានចំណាត់ថ្នាក់ទី១៥៩ ជាប្រទេសដែលមានការត្រៀមខ្លួនស្រេចបាច់ ចំពោះការប្រែប្រួលអាកាសធាតុ។ នៅតំបន់ជនបទនៃប្រទេសកម្ពុជា កសិករជាស្ត្រីទទួលរងផលប៉ះពាល់យ៉ាងខ្លាំង ដោយទឹកជំនន់ និងគ្រោះរាំងស្ងួត ហើយជាទូទៅពួកគាត់ខ្វះលទ្ធភាពទទួលបានឥណទាន ឬបណ្ណកម្មសិទ្ធិដីធ្លី ដែលចាំបាច់សម្រាប់ ការស្តារជីវភាពឡើងវិញ និងការសម្របខ្លួន។

សម្តេចប្រធានរដ្ឋសភា បានលើកឡើងថា ស្ត្រីនៅកម្ពុជា និងនៅជុំវិញពិភពលោកកំពុងប្រឈមមុខដោយផ្ទាល់ នឹងវិបត្តិអាកាសធាតុនេះ។ ពួកគេកំពុងពង្រឹងសមត្ថភាពបន្ស៊ាំ និងសម្របខ្លួន។ ហេតុដូច្នេះហើយ ស្រ្តីនិងកុមារគួរផ្តល់ឱកាសឱ្យដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញគំនិតផ្តួចផ្តើមក្នុងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ។

សម្តេចបានបន្តថា ដើម្បីអនុញ្ញាតឱ្យស្រ្តីនិងកុមារចូលរួមបានយ៉ាងពេញលេញ ពួកគេត្រូវការលទ្ធភាពទទួលបានធនធាន ការអប់រំ ការថែទាំសុខភាព និងការផ្តល់សិទ្ធិអំណាចក្នុងការសម្រេចចិត្ត៕

អត្ថបទដែលជាប់ទាក់ទង