**ចំនួនជើងហោះហើរ របស់ក្រុមហ៊ុនអាកាសចរណ៍ធំៗ នៃតំបន់ឈូងសមុទ្រ ប្រតិបត្តិការផ្លូវអាកាសបានដំណើរប្រហែល ៨២ភាគរយហើយ ប្រៀបធៀបនឹងកម្រិតមុនពេលមានសង្រ្គាម**តម្លៃប្រេងបានធ្លាក់ចុះតិចតួចទៀត ចំពោះមុខក្តីរំពឹងទុកលើការផ្គត់ផ្គង់ក្នុងទីផ្សារ បន្ទាប់ពីនាវាដឹកប្រេងចាប់ផ្តើមធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Hormuz**ប្រធានាធិបតីកូរ៉េខាងត្បូងអះអាងថា លោក ដូណាល់ ត្រាំ ចង់បង្វែរការយកចិត្តទុកដាក់ទៅរកកូរ៉េខាងជើង បន្ទាប់ពីលោកសម្រេចកិច្ចព្រមព្រៀងបិទបញ្ចប់សង្រ្គាមជាមួយអ៉ីរ៉ង់**បារាំងទទូចឱ្យអ៉ីស្រាអែល គោរពកិច្ចព្រមព្រៀងដែលចុះហត្ថលេខា រវាងអាមេរិកនិងអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមនៅមជ្ឈិមបូព៌ា ខណៈអ៉ីស្រាអែលនៅតែបន្តការវាយប្រហារក្នុងប្រទេសលីបង់**FAO និង WFP អំពាវនាវរកថវិកា ដើម្បីជួយដល់ប្រជាជនចំនួន ៨,៨លាននាក់ នៅទូទាំងប្រទេសចំនួន ២២ ដែលមានហានិភ័យខ្ពស់ពីភាពរងគ្រោះដោយបាតុភូតអាកាសធាតុ El Niño**ទេសរដ្ឋមន្រ្តី​ លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុក​ចិត្ត​បាន**សម្តេច ម៉ែន សំអន និង លោកជំទាវបណ្ឌិត​ ពេជ ចន្ទមុន្នី​ ហ៊ុនម៉ាណែត​ អញ្ជើញបួងសួងសុំសេចក្តីសុខសន្តិភាពជូនជាតិ**កម្ពុជា និងអង្គការ SCO វាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការទ្វេភាកីដ៏ល្អប្រសើរ នាពេលកន្លងមក**កម្ពុជា-សហភាពសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី​ (EAEU) ពិនិត្យ​ និង​ ពិចារណាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA)**សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ថ្លែងអំណរព្រះរាជគុណ ព្រះករុណា ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដែលព្រះអង្គសព្វព្រះរាជហឫទ័យប្រោសព្រះរាជូបត្ថម្ភព្រះរាជទ្រព្យ ១ពាន់ដុល្លារ ដល់កាកបាទក្រហមកម្ពុជា សម្រាប់ខែមិថុនា ឆ្នាំ២០២៦**ក្រសួងបរិស្ថាន គាំទ្រនិងជំរុញការ«រួមគ្នាដាំដើមឈើដើម្បីកម្ពុជាបៃតង»**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមពិធីប្រគល់គ្រឿងឥស្សរិយយសសហមេត្រី ថ្នាក់មហាសេនា ជូន លោកសាស្រ្តាចារ្យ កាំមីកូ អាគីអូ ទីប្រឹក្សា JICA ផ្នែកគោលនយោបាយមូលដ្ឋាន នៃក្រសួងមហាផ្ទៃ**កម្ពុជា-រុស្ស៊ី ប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការថែមទៀត**សម្ដេចតេជោ ជំរុញឱ្យកម្ពុជា និងបេឡារុស ត្រូវមានកិច្ចសហប្រតិបត្តិការបន្ថែមទៀត ទាក់ទងនឹងវិស័យការពារជាតិ**រដ្ឋបាលខេត្តឧត្តរមានជ័យ រៀបចំកិច្ចប្រជុំស្ដីពីការពិនិត្យឡើងវិញនូវវឌ្ឍនភាព ឬការគ្រប់គ្រងនៅ «មណ្ឌលសុវត្ថិភាពភៀសសឹក»**ក្រុមហ៊ុន​ GAZ Group ​ចាប់​អារម្មណ៍​ និង​​​ ​ស្វែង​រក​ឱកាស​វិនិយោគលេីវិស័យយានយន្ត​នៅកម្ពុជា**ក្រសួងសុខាភិបាលហ្គាហ្សាប្រកាសថា ជនជាតិប៉ាឡេស្ទីន ១,០០៨នាក់ ត្រូវបានសម្លាប់ដោយការវាយប្រហាររបស់អ៊ីស្រាអែល ចាប់តាំងពីបទឈប់បាញ់ ចូលជាធរមានកាលពីខែតុលា**នាវាដឹកប្រេងខ្នាតយក្សរបស់អារ៉ាប៊ីសាអូឌីតចំនួន ៣គ្រឿង បានធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រហ័រមូស បន្ទាប់ពីលោក ដូណាល់ ត្រាំ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់**លោក JD Vance រិះគន់បកទៅនឹងការរិះគន់របស់អ៉ីស្រាអែល ចំពោះកិច្ចព្រមព្រៀងអ៉ីរ៉ង់**អភិបាលខេត្តកំពង់ចាម ដឹកនាំក្រុមការងារចុះត្រួតពិនិត្យផែនការឆ្ពោះទៅការជួសជុលច្រាំងទន្លេ ក្នុងក្រុងកំពង់ចាម ដែលបានទទួលរងគ្រោះដោយសារទឹកជំនន់ទន្លេមេគង្គ

បទវិភាគ៖ដើរស្របតាមទិសដៅរួម បន្តវេនបុព្វហេតុជំនាន់មុន ខិតខំប្រឹងប្រែងត្រួសត្រាយរយៈពេល៥០ឆ្នាំបន្ទាប់ដែលកាន់តែភ្លឺស្វាងនៃទំនាក់ទំនងរវាងចិននិងអឺរ៉ុប

ឆ្នាំនេះជាខួបទី៥០នៃការបង្កើតទំនាក់ទំនងការទូតរវាងចិននិងអឺរ៉ុប ហើយក៏ជាខួបទី ៨០នៃការបង្កើតអង្គការសហប្រជាជាតិ ទំនាក់ទនងរវាងចិននិងអឺរ៉ុបបានឈានដល់ដំណាក់កាលគន្លឹះក្នុងប្រវត្តិសាស្ត្រ ។
នៅថ្ងៃទី ២៤ ខែកក្កដា នៅក្រុងប៉េកាំង ខណៈពេលជួបសន្ទនាជាមួយលោក António Luís Santos da Costa ប្រធានក្រុមប្រឹក្សាអឺរ៉ុប និងលោកស្រី Ursula von der Leyeប្រធានគណៈកម្មាធិការសហភាពអឺរ៉ុប ដែលអញ្ជើញមកប្រទេសចិនដើម្បីចូលរួមកិច្ចជំនួបថ្នាក់ដឹកនាំចិននិងសហភាពអឺរ៉ុបលើកទី២៥ លោក Xi Jinping ប្រធានរដ្ឋចិនបានលើកឡើងគំនិតផ្តួចផ្តើម៣ចំណុចអំពីការអភិវឌ្ឍទំនាក់ទំនងរវាងចិននិងអឺរ៉ុបនៅពេលអនាគត ដោយគូសបញ្ជាក់ថា “គួរប្រកាន់ខ្ជាប់ការគោរពគ្នាទៅវិញទៅមក ពង្រឹងទំនាក់ទំនងភាពជាដៃគូ ” “ប្រកាន់ខ្ជាប់ការបើកទូលាយនិងកិច្ចសហប្រតិបតិ្តការ ដោះស្រាយការវិវាទឱ្យបានសមស្រប” “អនុវត្តពហុភាគីនិយម គាំពារច្បាប់កំណត់និងសណ្តាប់ធ្នាប់អន្តរជាតិ”។ ជាការឆ្លើយតប អ្នកដឹកនាំអឺរ៉ុបបានថ្លែងថា អឺរ៉ុបមិនស្វែងរកការ “ផ្តាច់ទំនាក់ទំនងពាណិជ្ជកម្ម”ជាមួយចិនទេ អឺរ៉ុបនិងចិនគួរពួតដៃគ្នាឆ្លើយតបនឹងបញ្ហាប្រឈមសកល ។ ភាគីទាំងពីរក៏បានរួមគ្នាចេញផ្សាយ «សេចក្តីថ្លែងការណ៍រួមរបស់ថ្នាក់ដឹកនាំចិននិងអឺរ៉ុបស្តីពីការឆ្លើយតបនឹងបម្រែបម្រួលអាកាសធាតុ»ដែរ ។
ក្នុងនាមជាអង្គភាពសេដ្ឋកិច្ចធំទីពីរនិងទីបីនៅលើពិភពលោក ចិននិងសហភាពអឺរ៉ុបមានផលប្រយោជន៍រួមយ៉ាងទូលំទូលាយ គ្មានវិវាទដែលប៉ះពាល់ដល់ផលប្រយោជន៍ជាមួលដ្ឋានឡើយ ។ បច្ចុប្បន្ននេះ ចិននិងសហភាពអឺរ៉ុបបានបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ គឺជាដៃគូពាណិជ្ជកម្មនិងវិនិយោគដ៏សំខាន់រវាងគ្នានឹងគ្នា ទំហំពាណិជ្ជកម្មប្រចាំឆ្នាំរបស់ភាគីទាំងពីរបានកើនឡើងពី ២៤០០លានដុល្លារអាមេរិកនៅពេលទើបបង្កើតទំនាក់ទំនងការទូត ដល់៧៨៥,៨ ប៊ីលានដុល្លារអាមេរិកកាលពីឆ្នាំ២០២៤ ទំហំវិនិយោគសរុបរវាងគ្នានឹងគ្នាបានកើនឡើងពីស្ទើរតែសូន្យ ដល់ប្រហែលចំនួន២៦០ប៊ីលានដុល្លារអាមេរិក ។
តាមពីដើមមក កិច្ចសហប្រតិបតិ្តការសេដ្ឋកិច្ចនិងពាណិជ្ជកម្មគឺជា “ឧបករណ៍លំនឹង” និង “ឧបរកណ៍ជំរុញ”នៃទំនាក់ទំនងរវាងចិននិងសហភាពអឺរ៉ុប ។ ប៉ុន្មានឆ្នាំចុងក្រោយនេះ យោងតាមបម្រែបម្រួលនៃស្ថានភាពអន្តរជាតិ និងការអភិវឌ្ឍនៃឧស្សាហកម្មងើបឡើងថ្មីរបស់ប្រទេសចិន កិច្ចសហប្រតិបតិ្តការសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងចិននិងសហភាពអឺរ៉ុបបានជួបនឹង “ខ្យល់បញ្ច្រាស” ។ មនុស្សមួយចំនួននៅលោកខាងលិចបានអះអាងថា នឹងកាត់បន្ថយការពឹងផ្អែកទៅលើសេដ្ឋកិច្ចចិន ដើម្បី “លុបចោលហានិភ័យ” ព្រមទាំង “បង្ករបាំង”តាមរយៈទង្វើការពារនិយម ដើម្បីដាក់កំហិតលើផលិតផលនិងការវិនិយោគរបស់ចិន ។
តាមពិតទៅ ឱ្យតែប្រើក្រសែភ្នែកប្រកបដោយវិចារណញ្ញាណទៅមើលការពិតជាក់ស្តែងនៃកិច្ចសហប្រតិបតិ្តការរវាងចិននិងអឺរ៉ុបក៏អាចឃើញថា ការពឹងផ្អែកលើគ្នាទៅវិញទៅមក មិនមែនជាហានិភ័យនោះទេ ការរួមបញ្ចូលគ្នាខាងផលប្រយោជន៍ក៏មិនមែនជាការគំរាមកំហែងដែរ ធាតុពិតនៃទំនាក់ទំនងសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងចិននិងអឺរ៉ុប គឺប៉ះប៉ូវឱ្យគ្នាទៅវិញទៅមក ផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមកនិងឈ្នះ-ឈ្នះ ។ ទិន្នន័យបានបង្ហាញថា នៅចុងឆ្នាំ២០២៣ ប្រទេសចិនបានបង្កើតសហគ្រាសវិនិយោគដោយផ្ទាល់នៅសហភាពអឺរ៉ុបចំនួនលើសពី២៨០០សហគ្រាស ដែលបានគ្របដណ្តប់រដ្ឋសមាជិកទាំងអស់របស់សហភាពអឺរ៉ុប បានប្រើប្រាស់បុគ្គលិកបរទេសចំនួនលើសពី២សែន៧ម៉ឺននាក់ ។ ជើងរថភ្លើងពិសេសចិន- អឺរ៉ុប បានបរទៅមកសរុបលើសពី ១១០០០លើក អាចធ្វើដំណើរទៅដល់ប្រទេសអឺរ៉ុបចំនួន២៦ ។ កំពង់ផែ Piraeus ប្រទេសក្រិកដែលវិនិយោគដោយសហគ្រាសចិន មានភាពរស់រវើកឡើងវិញ ។ល។ ព្រមពេលជាមួយគ្នានេះ សហគ្រាសអឺរ៉ុបជាច្រើនក៏ទទួលបានផលកម្រៃដ៏ច្រើនសន្ធឹកពីក្នុងទីផ្សារចិនផងដែរ ។
ឆ្លងកាត់រយៈពេល៥០ឆ្នាំ បច្ចុប្បន្ននេះ ទំនាក់ទំនងរវាងចិននិងអឺរ៉ុបបានឈរលើទីចាប់ផ្តើមថ្មី ។ ក្នុងនាមជាប្រទេសដែលមានឥទ្ធិពលយ៉ាងខ្លាំងក្នុងសហគមន៍អន្តរជាតិ ត្រូវរ៉ាប់រងកាតព្វកិច្ចរបស់ខ្លួន ។ មិនថានិម្មាបនកម្មអន្តរជាតិមានបម្រែបម្រួលយ៉ាងណាក្តី ក៏សុទ្ធតែ ត្រូវប្រកាន់ខ្ជាប់ចំណុចមួយ ពោលគឺកិច្ចសហប្រតិបតិ្តការជាគោលដៅសំខាន់នៃទំនាក់ទំនងរវាងចិននិងអឺរ៉ុប បើយើងក្តាប់ចំណុចនេះឱ្យបានល្អ នោះនាវានៃទំនាក់ទំនងរវាងចិននិងអឺរ៉ុបនឹងរក្សាទិសដៅត្រឹមត្រូវ ហើយនឹងធ្វើឱ្យរយៈពេល៥០ឆ្នាំបន្ទាប់មានភាពកាន់តែភ្លឺស្វាង ក៏ដូចជារួមចំណែកជាកម្លាំងប្រកបដោយលក្ខណៈស្ថាបនាដល់ពិភពលោកផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង