ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប៊ុលហ្គារីគាំទ្រឱ្យមានការផ្លាស់ប្ដូរព័ត៌មានសិក្សារវាងមហាវិទ្យាល័យប្រវត្តិសាស្ត្រនៃសាកលវិទ្យាល័យ Sofia និងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិតជា ច័ន្ទបរិបូរណ៌ ឯកអគ្គរាជទូតវិសាមញ្ញនិងពេញសមត្ថភាព នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារីគាំទ្របានបង្ហាញការគាំទ្រចំពោះគម្រោងនៃការផ្លាស់ប្ដូរនិស្សិត និងព័ត៌មានសិក្សារវាងមហាវិទ្យាល័យប្រវត្តិសាស្ត្រនៃសាកលវិទ្យាល័យ Sofia និងសាកលវិទ្យាល័យភូមិន្ទភ្នំពេញឱ្យកាន់តែទូលំទូលាយ។
ការគាំទ្រនេះធ្វើឡើងក្នុងកិច្ចប្រជុំមួយរវាងឯកឧត្តមនិងតំណាងសាកលវិទ្យាល័យSofia”St.Kliment Ohridski”នៅថ្ងៃទី 21 ខែកក្កដា ឆ្នាំ 2025។
ឯកឧត្តមបណ្ឌិតជា ច័ន្ទបរិបូរណ៍ ក៏បានចែករំលែកការឆ្លុះបញ្ចាំងផ្ទាល់ខ្លួនពីកាលនៅជានិស្សិតនៅប្រទេសប៊ុលហ្គារី ដោយផ្តល់នូវការយល់ដឹងអំពីគន្លងប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជា ចាប់ពីសម័យអាណានិគមបារាំង តាមរយៈរបបខ្មែរក្រហម រហូតដល់ការងើបឡើងវិញ និងការរីកចម្រើនរបស់ប្រទេសចាប់តាំងពីទសវត្សរ៍ឆ្នាំ 1990 ។
លោកសាស្ត្រាចារ្យ Markova បានអញ្ជើញឯកឧត្តមឱ្យធ្វើបាឋកថានៅសកលវិទ្យាល័យ Sofia តាមភាពងាយស្រួលរបស់គាត់ ដោយកត់សម្គាល់ថា និស្សិតមានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះនយោបាយសហសម័យ និងបេតិកភណ្ឌប្រវត្តិសាស្ត្ររបស់អាស៊ី និងស្នើសុំឯកឧត្តមបណ្ឌិត ធ្វើបទបង្ហាញ ដកស្រង់ពីនិក្ខេបបទ របស់ឯកឧត្តម ស្តីអំពី សេដ្ឋកិច្ច នយោបាយ និង ប្រវត្តិសាស្ត្រជូនដល់និសិត្ស និងបេក្ខភាពបណ្ឌិត ជាបន្តទៀត ។ សាកលវិទ្យាល័យ Sofia គឺមានតែមួយគត់នៅក្នុងតំបន់សម្រាប់ការផ្ដល់ជូននូវកម្មវិធីពេញលេញនៅក្នុងការសិក្សាជ្វីហ្វ។ តំណាងសាកលវិទ្យាល័យដែលល្បីមួយនេះបានពីចំណាប់អារម្មណ៍ក្នុងការអភិវឌ្ឍកិច្ចសហប្រតិបត្តិការជាមួយភាគីកម្ពុជាលើវិស័យដូចជា បុរាណវិទ្យា ការអភិរក្សបេតិកភណ្ឌវប្បធម៌អចលនវត្ថុ ការសិក្សាប្រវត្តិសាស្ត្រទំនើប និងផ្នែកផ្សេងទៀតតាមរយៈការផ្លាស់ប្ដូរការសិក្សា។
លទ្ធផលសំខាន់នៃកិច្ចពិភាក្សាគឺ សំណើបង្កើតកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងសាកលវិទ្យាល័យសូហ្វីយ៉ា និងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដោយផ្តោតលើការផ្លាស់ប្ដូរនិស្សិត។ សាស្ត្រាចារ្យបានកត់សម្គាល់ឃើញថា មហាវិទ្យាល័យប្រវត្តិសាស្ត្រផ្តល់កម្មវិធីជាច្រើនជាភាសាអង់គ្លេស ដែលអនុញ្ញាតឱ្យនិស្សិតកម្ពុជាចូលរួម រួមមាន ឌីជីថល មនុស្សសាស្ត្រ និងចក្រភពអូតូម៉ង់ និងប៊ុលហ្គារី។
ក្នុងជំនួបនោះ មានការស្នើឡើងនូវគំនិតបន្ថែម ដូចជាការរៀបចំការតាំងពិពណ៌រូបថតអំពីប្រទេសកម្ពុជានៅសកលវិទ្យាល័យ Sofia ដើម្បីណែនាំវប្បធម៌ខ្មែរដល់និស្សិត។ អ្នកចូលរួមក៏បានស្នើឱ្យរៀបចំពិធីជប់លៀងវប្បធម៌ឧទ្ទិសដល់ទំនាក់ទំនងកម្ពុជា-ប៊ុលហ្គារី ដែលជាកន្លែងបង្ហាញម្ហូបប្រពៃណី តន្ត្រី និងទំនៀមទម្លាប់ផដែរ៕

