**វៀតណាម គាំទ្រកម្ពុជាផ្ដួចផ្ដើមបង្កើតក្រុមប្រចាំការ ផ្លាស់ប្ដូរព័ត៌មាននិងសម្របសម្រួលនីតិវិធីពាក់ព័ន្ធការបង្ក្រាបបទល្មើសរួមទាំង Online Scam**រដ្ឋបាលខេត្តពោធិ៍សាត់ ចុះ MoU ជាមួយអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដើម្បីពង្រឹងយន្តការដោះស្រាយវិវាទជូនប្រជាពលរដ្ឋ**ឡាវស្នើកម្ពុជាចែករំលែកបទពិសោធបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា**រលកកំដៅនៅអឺរ៉ុបគឺជាការព្រមានរបស់ការប្រែប្រួលអាកាសធាតុ៖ កម្ពុជាត្រូវតែត្រៀមលក្ខណៈចាប់ពីថ្ងៃនេះ ដើម្បីប្រឈមនឹងបាតុភូត El Niño នាពេលខាងមុខ**សត្វទោចមកុដក្នុងព្រៃអង្គរកើតបានកូន១ក្បាលបន្ថែមទៀត ដែលធ្វើឱ្យកំណើនសត្វទោចមកុដសរុប ១៥ក្បាល**ប្រមុខកាទូតកម្ពុជា ជួបពិភាក្សាទ្វេភាគីជាមួយ រដ្ឋមន្ត្រីទទួលបន្ទុកទំនាក់ទំនងអន្តរជាតិ និងហ្រ្វង់កូហ្វូនី នៃរដ្ឋកេបិច**រដ្ឋមន្ត្រីក្រសួងធនធានទឹក និងអភិបាលខេត្តកំពង់ចាម អញ្ជើញចុះពិនិត្យច្រាំងទន្លេមេគង្គដែលបាក់ស្រុតនៅក្រុងកំពង់ចាម ដើម្បីត្រៀមសាងសង់សំណង់ទប់ច្រាំងថ្មី**លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ ដឹកនាំកិច្ចប្រជុំក្រុមការងារគ្រប់គ្រងគម្រោងកិច្ចសហប្រតិបត្តិការវិស័យសុខាភិបាលរវាងរាជរដ្ឋាភិបាលកម្ពុជា និងសហរដ្ឋមេរិក**សេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងព្រះបរមរាជវាំង ស្ដីពីព្រះរាជសុខភាព ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត មានភាពប្រសើរឡើងវិញជាបណ្ដើរៗ។ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និង សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គទាំងទ្វេរ នឹងយាងមកគង់ប្រថាប់នៅក្នុងមាតុប្រទេសជាមួយបងប្អូនជនរួមជាតិវិញ។**ក្រសួងការងារ និង អង្គការ ILO បើកកិច្ចប្រជុំគណៈកម្មការប្រឹក្សាយោបល់នៃគម្រោងទេសន្តរប្រវេសន៍ការងារប្រកបដោយុត្តិធម៌ និងប្រសិទ្ធភាពក្នុងតំបន់អាស៊ាន**លោក ស៊ុន មេសា៖ គិតត្រឹម ៥ខែដើមឆ្នាំ២០២៦នេះ ចំនួនសហគ្រាស ក្រុមហ៊ុន រោងចក្រកើនឡើងចំនួន ៦៥០ស​ហគ្រា​ស**ស្នងការខេត្តមណ្ឌលគិរី បើកកិច្ចប្រជុំដាក់ផែនការ ដល់កងកម្លាំងការពារ សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ជូនថ្នាក់ដឹកនាំជាន់ខ្ពស់**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុង ដើម្បីត្រួតពិនិត្យលើវឌ្ឍនភាពការងាររបស់ទីស្តីការគណៈរដ្ឋមន្រ្តី**មនុស្សចំនួន ៥នាក់បាត់បង់ជីវិត ក្នុងហេតុការណ៍បាញ់ប្រហារមួយកន្លែងនៅទីក្រុងស្តេត ភាគខាងជើងប្រទេសអាល្លឺម៉ង់ ខណៈជនសង្ស័យម្នាក់ត្រូវបានចាប់ខ្លួន**ឆមាសទី១ ឆ្នាំ២០២៦ ACU បានទទួលពាក្យប្តឹងចំនួន ២៣៤ ពាក្យប្តឹង**ឯកឧត្តមបណ្ឌិត កៅ ថាច ដឹកនាំគណៈប្រតិភូចុះស្វែងយល់ខ្សែច្រវាក់ផលិតកម្មចិញ្ចឹមត្រី បង្កាត់ពូជត្រី និងផលិតទាពង នៅខេត្តកំពង់ធំ និងខេត្តកំពង់ចាម**នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យដែលរត់គេចខ្លួន បន្ទាប់ពីធ្វើសកម្មភាពកាប់ប្លន់ទៅលើជនរងគ្រោះ នៅខេត្តកំពង់ចាម**ស ម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងចូលរួមរំលែកទុក្ខជាមួយឯកឧត្តមបណ្ឌិត ឈឹម ឃិនដារ៉េត និងលោកជំទាវ សេង មុនីយ៉ាដា ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាព ឧបាសិកា ឯម វណ្ណនិត**លោក ស៉ី ជីនពីង ជួបមេដឹកនាំបេឡារុស ដែលជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធរបស់រុស្ស៉ី នៅក្នុងទីក្រុងប៉េកាំង**អភិបាលខេត្តបន្ទាយមានជ័យ ជំរុញដល់មន្ត្រីអង្គភាពច្រកចេញចូលតែមួយ ធ្វើយ៉ាងណាផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរប្រកបដោយប្រសិទ្ធភាព

រដ្ឋបាលខេត្តកំពង់ស្ពឺ រៀបចំពិធីអបអរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ជាមួយការដុតបំផ្លាញគ្រឿងញៀនជិត៥គីឡូក្រាម

ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥ បានរៀបចំពិធីអបអរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ជាមួយការដុតបំផ្លាញគ្រឿងញៀនជិត៥គីឡូក្រាម ក្នុងសំណុំរឿងចំនួន១០៩សំណុំរឿង ដែលបានមកពីការសម្រេចរបស់ស្ថាប័នតុលាការដើម្បីឲ្យដុតបំផ្លាញចោល។

ពិធីនេះ ធ្វើឡើងក្រោមអធិបតីភាព ឯកឧត្ដម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត, ឯកឧត្ដមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ, ឧត្តមសេនីយ៍ឯក ព្រុំ សន្ទរ អគ្គស្នងការរង តំណាងនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោកស្រីឧត្តមសេនីយ៍ឯក ឈឹម សិទ្ធិបុណ្យរិទ្ធ អគ្គលេខាធិការរង តំណាងនាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអគ្គអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។

ឯកឧត្ដមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានថ្លែងថា ការដុតបំផ្លាញគ្រឿងញៀនប្រម៉ាណជិត៥គីឡូក្រាមនាពេលនេះ បានបង្ហាញយ៉ាងច្បាស់ពីស្នាដៃបង្ក្រាបដ៏សស្រាក់ស្រាំរបស់កងកម្លាំងប្រដាប់អាវុធ ប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្នុងមូលដ្ឋានខេត្តកំពង់ស្ពឺ។ គ្រឿងញៀននេះ គឺពួកក្រុមឧក្រិដ្ឋជនបានយកគ្រឿងញៀន រៀនធ្វើជាមុខរបរជំនួញរបស់ពួកគេ ហើយគ្រឿងញៀននេះ បានពង្វក់ស្មារតីអូសទាញដល់ជនស្លូតត្រង់ឲ្យក្លាយខ្លួនទៅជា៖ អំពើឃាតកម្ម ចាប់ជំរិត រំលោភសេពសន្ថវៈ បានប្រើប្រាស់ដោយខុសច្បាប់បណ្តាលឲ្យខូចសុខភាព និងហ៊ានប្រព្រឹត្តបទល្មើសផ្សេង បងធំ ប្រព្រឹត្តហិង្សាក្នុងគ្រួសារ លួច ឆក់ ប្លនទ្រព្យ សម្បត្តិ បង្កើតជាក្រុមបងតូច របៀបរៀបរយសាធារណៈក្នុងសង្គមជាតិ។

ឯកឧត្ដមបណ្ឌិត បានបន្តថា ចំណែកសមត្ថកិច្ចទាំងមន្ត្រីនគរបាល មន្ត្រីកងរាជអាវុធហត្ថ អាជ្ញាធរមូលដ្ឋានព្រមទាំងអយ្យការ និងតុលាការ បានខិតខំយកចិត្តទុកដាក់អនុវត្តវិធានការច្បាប់ ដោយមិនយោគយល់ ដោយមិនអត់ឱនឲ្យ ជនទាំងឡាយណា ដែលបានប្រព្រឹត្តបទល្មើសទាំងអស់នេះ តុលាការនឹងផ្តន្ទាទោសជនល្មើសយ៉ាងម៉ឺនម៉ាត់តាមបញ្ញាតិច្បាប់ជាធរមាន។

ឯកឧត្ដមបណ្ឌិត បានអំពាវនាវដល់ប្រជាពលរដ្ឋ អាណាព្យាបាលសិស្ស ត្រូវតាមដានគ្រប់សកម្មភាព នៃការប្រើប្រាស់ និងជួញដូរគ្រឿងញៀនក្នុងមូលដ្ឋាន រួចរាយការណ៍មកកាន់សមត្ថកិច្ច ដើម្បីជាមូលដ្ឋានឈានទៅបង្ក្រាបឲ្យទាន់ពេលវេលា។

ឯកឧត្ដម ស៊ិន វិរៈ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ស្ពឺ បានឲ្យដឹងថា គ្រឿងញៀនដែលត្រូវដុតកម្ទេចចោលពេលបន្តិចទៀតនេះ គណៈកម្មការបានរៀបចំតាមលក្ខណៈបច្ចេកទេស និងសុវត្ថិភាពនៅចំពោះមុខអង្គពិធី គឺសាលាដំបូងខេត្តកំពង់ស្ពឺ បានចេញសេចក្តីសម្រេចរឹបអូសបំផ្លាញចោលក្នុងសំណុំរឿងសរុបចំនួន១០៩សំណុំរឿង ដោយវត្ថុតាងជាសារធាតុញៀនថ្លឹងទាំងសំបកកញ្ចប់ មានទម្ងន់១៥,៩០០.៥៩ក្រាម រួមមាន៖ ប្រភេទកញ្ជាចំនួន ១១,០០០ក្រាម, ប្រភេទមេតំហ្វេតាមីន ចំនួន ៤,៨៤៤.១៣ក្រាម, ប្រភេទ WY ចំនួន៦០៦គ្រាប់ និងប្រភេទកេតាមីន (K) ចំនួន២.៦៥ក្រាម រួមទាំងឧបករណ៍ប្រើប្រាស់គ្រឿងញៀន និងសម្ភារៈផ្សេងៗទៀតដែលពាក់ព័ន្ធនឹងគ្រឿងញៀន។

ឯកឧត្ដមព្រះរាជអាជ្ញា បានបញ្ជាក់ថា ចំពោះសារធាតុញៀន និងសារធាតុគីមីទាំងអស់ខាងលើនេះ គឺគណៈកម្មការដុតបំផ្លាញគ្រឿងញៀន និងមន្ទីរពិសោធន៍ នៃគណៈកម្មការដុតបំផ្លាញគ្រឿងញៀន ធ្វើការត្រួតពិនិត្យតាមលក្ខណៈបច្ចេកទេស និងសុវត្ថិភាពក្នុងការបំផ្លាញចោល នៅចំពោះមុខនេះដោយវិធីសាស្ត្រដុតនូវសារធាតុញៀន និងសារធាតុគីមី៕

អត្ថបទដែលជាប់ទាក់ទង