**លោក ដូណាល់ ត្រាំ ប្រកាសថាកងកម្លាំងអាមេរិក បានដឹកនាំការវាយប្រហារសម្លាប់មេដឹកនាំក្រុមឧក្រិដ្ឋជន Tren de Aragua ដោយមានការជួយពីវ៉េណេស៊ុយអេឡា**អនុស្សរណៈយោគយល់គ្នាដើម្បីបញ្ចប់សង្គ្រាមនៅតំបន់ឈូងសមុទ្ររវាងអាមេរិក និងអុីរ៉ង់ អាចនឹងត្រូវបានចុះហត្ថលេខានៅថ្ងៃអាទិត្យនេះ**នគរបាលស្រុកភ្នំស្រុក ឃាត់ខ្លួនជនសង្ស័យពីរនាក់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន**សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ប្រគល់ផ្ទះ២ខ្នង ជូនពលរដ្ឋក្រីក្រ និងរងគ្រោះដោយសារខ្យល់កន្ត្រាក់ ក្នុងស្រុកស្វាយចេក និងក្រុងសិរីសោភ័ណ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម នៅស្រុក GIANYAR នៃខេត្តបាលី ប្រទេសឥណ្ឌូណេស៊ី**សម្តេចតេជោ ហ៊ុន សែន៖ ត្រូវចាត់វិធានការលើទំនិញដែលឆ្លងកាត់ព្រំដែនគោក ព្រោះមិនអាចបិទព្រំដែនគោកហើយទំនិញចូលបាននោះឡើយ សូមកុំនិយាយថាទំនិញសល់ក្នុងស្តុកលក់មិនទាន់អស់**បទវិភាគ៖​​​​​​​​​​​​​​​​​​​​​​​​​​​​ “យោធានិយម​បែប​ថ្មី”បាន​ក្លាយ​ជា​ការ​គំរាមកំហែងជាក់​ស្តែ​ងក្នុង​តំបន់​ រហូតដល់​ពិភពលោករួច​ហើយ**ពិព័រណ៍ចិន-អាស៊ីខាងត្បូងលើកទី ១០ ​បើកសម្ពោធនៅទីក្រុងគុនមីង**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ

ឯកអគ្គរាជទូតកម្ពុជា និងឯកអគ្គកុងស៊ុលកិត្តិយសម៉ាឡេស៊ីប្រចាំសាធារណរដ្ឋប៊ុលហ្គារីមានបំណងជំរុញការផ្លាស់ប្តូរការអប់រំ និងវប្បធម៌

នៅថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ ២០២៥ ឯកឧត្តមបណ្ឌិត ជា ច័ន្ទបរិបូរណ៍ ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម Peter Kouroumbashev អគ្គកុងស៊ុលកិត្តិយសម៉ាឡេស៊ីប្រចាំសាធារណរដ្ឋប៊ុលហ្គារី នៅស្ថានទូតកម្ពុជាប្រចាំទីក្រុង Sofia ។
នៅក្នុងជំនួបនោះ ភាគីទាំងពីរបានសម្តែងនូវបំណងចង់ជំរុញការផ្លាស់ប្តូរការអប់រំ និងវប្បធម៌ បានលើកទឹកចិត្តដល់ការលើកកម្ពស់ការផ្លាស់ប្តូរនិស្សិត និងមហាវិទ្យាល័យក្នុងអំឡុងពេល បេសកកម្មរបស់ឯកឧត្តមបណ្ឌិត ជា ច័ន្ទបូរីបូ នៅប្រទេសប៊ុលហ្គារី។
ឯកឧត្តមបណ្ឌិត បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការធ្វើឱ្យយុវជនកម្ពុជា និងប៊ុលហ្គារី ស្វែងយល់បន្ថែមអំពីប្រទេសរបស់គ្នាទៅវិញទៅមក តាមរយៈប្រព័ន្ធផ្សព្វផ្សាយ ការផ្លាស់ប្តូរព័ត៌មាន និងទេសចរណ៍ឯកឧត្តម បានពណ៌នាទំនាក់ទំនងកម្ពុជា-ប៊ុលហ្គារីថាជាភាពជាដៃគូ “ឈ្នះ-ឈ្នះ” ដែលប៊ុលហ្គារីយកកម្ពុជាជាច្រកទ្វាការទូតនិងសេដ្ឋកិច្ច ចូលតំបន់អាស៊ាន ហើយកម្ពុជា យកប៊ុលហ្គារី ជាច្រកទ្វាការទូត និងសេដ្ឋកិច្ច ជាមួយសហភាពអឺរ៉ុប។ ចំពោះវិស័យការទូតវិញ ឯកឧត្តមបណ្ឌិតបានលើកឡើងថា កម្ពុជា រក្សាមិត្តចាស់និងបង្កើនមិត្តថ្មី ក្នុងន័យព័ណ៌ចម្រុះ ។
ក្នុងជំនួបនោះ តំណាងទាំងពីរបានពិភាក្សាលើប្រធានបទជាច្រើន រួមទាំងទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងប៊ុលហ្គារី បទពិសោធន៍ចែករំលែក និងវិស័យសក្តានុពលនៃកិច្ចសហប្រតិបត្តិការ។
ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈអំពីប្រវត្តិអប់រំរៀងៗខ្លួន និងទំនាក់ទំនងផ្ទាល់ខ្លួនទៅកាន់ប្រទេសប៊ុលហ្គារី និងកម្ពុជា។
ឯកឧត្តមបណ្ឌិតជា ច័ន្ទបរិបូរណ៍ បានសម្តែងការប្តេជ្ញាចិត្តក្នុងការពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរលើវិស័យផ្សេងៗគ្នា ដូចជាពាណិជ្ជកម្ម ទេសចរណ៍ និងការអប់រំ។
ឯកឧត្តម Peter Kouroumbashev បានស្នើឱ្យមានការបង្កើតគំនិតផ្តួចផ្តើមរួមគ្នារវាងស្ថានទូត និងស្ថានកុងស៊ុលកិត្តិយសនៃរដ្ឋសមាជិកអាស៊ានដែលទទួលស្គាល់សាធារណរដ្ឋប៊ុលហ្គារី។ គំនិតផ្តួចផ្តើមនេះរួមមាន ស្ថានទូតកម្ពុជា ស្ថានទូតសាធារណរដ្ឋឥណ្ឌូនេស៊ី ស្ថានទូតសាធារណរដ្ឋសង្គមនិយមវៀតណាម ស្ថានកុងស៊ុលកិត្តិយសម៉ាឡេស៊ី ស្ថានកុងស៊ុលកិត្តិយសថៃ និងស្ថានកុងស៊ុលកិត្តិយសហ្វីលីពីន។ ឯកឧត្តមបានស្នើឱ្យរៀបចំកិច្ចប្រជុំសម្របសម្រួលប្រចាំខែ ដើម្បីចែករំលែកគំនិត និងជំរុញកិច្ចសហប្រតិបត្តិការ។ ឯកឧត្តម បានសង្កត់ធ្ងន់ថា មានសក្តានុពលដែលមិនអាចកាត់ថ្លៃបានសម្រាប់ប៊ុលហ្គារី ដើម្បីចូលរួមយ៉ាងសកម្មជាមួយអាស៊ីអាគ្នេយ៍ លើសពីកម្រិតនៃការចូលរួមបច្ចុប្បន្នរបស់ខ្លួន។
ឯកឧត្តម ក៏បានផ្តល់ការយល់ដឹងអំពីទំនាក់ទំនងរបស់ប៊ុលហ្គារីជាមួយម៉ាឡេស៊ីផងដែរ។ ឯកឧត្តមបានកត់សម្គាល់ថា ស្ថានទូតម៉ាឡេស៊ីប្រចាំនៅទីក្រុង Bucharest ទទួលខុសត្រូវចំពោះប្រទេសម៉ុលដាវី រូម៉ានី ប៊ុលហ្គារី និងក្រិក ជាមួយនឹងស្ថានកុងស៊ុលកិត្តិយសពីរ មួយនៅប៊ុលហ្គារី និងមួយនៅប្រទេសក្រិច។ ឯកឧត្តមបានសម្តែងក្តីសង្ឃឹមថា គោលនយោបាយការបរទេសរបស់ប្រទេសប៊ុលហ្គារី នឹងក្លាយជាទិសដៅអាស៊ីបន្ថែមទៀត ដោយផ្តល់អាទិភាពដល់ទំនាក់ទំនងជិតស្និទ្ធជាមួយប្រទេសដូចជាកម្ពុជា និងម៉ាឡេស៊ី។
ឯកឧត្តមបណ្ឌិត បានលើកឡើងថា កន្លងមកមានអ្នកខ្លះ សើចចំអកអោយកម្ពុជា ដែលនិយាយថាអរគុណសន្តិភាព ក៏ប៉ុន្តែនៅពេលដែលបច្ចុប្បន្ន សង្គ្រាមផ្ទុះឡើង ពាសពេញពិភពលោក មិនដឹងថាពេលណាទើបបញ្ចប់សង្គ្រាមនេះបាន ទើបគេយល់ច្បាស់អំពីពាក្យថា អរគុណសន្តិភាព។
ឯកឧត្តមបណ្ឌិតជា ច័ន្ទបរិបូរណ៍ បានសង្កត់ធ្ងន់ថា កម្ពុជាប្តេជ្ញារក្សាសន្តិភាព បន្ទាប់ពីកម្ពុជាឆ្លងកាត់សង្គ្រាមជិតកន្លះសតវត្ស ជារយៈពេលដ៏លំបាកនាពេលកន្លងមក។
ទាក់ទិននឹងបញ្ហាព្រំដែនជាមួយប្រទេសថៃ ឯកឧត្តមបណ្ឌិត បានពន្យល់ថា ក្នុងប្រវត្តិសាស្រ្ត កម្ពុជាបានបាត់បង់ទឹកដីជាច្រើនរួចមកហើយទៅសៀម(ថៃ)ទឹកដីខ្មែរ ដែលបានបាត់បង់ដោយសារប្រទេសសៀមមានចំនួន ១២ខេត្តគឺ ៖ នគររាជ,បុរីរម្យ,ធនបុរី,ត្រាច,ច័ន្ទបុរី,សិរីសាកេត,គោកខ័ណ្ឌ,សង្ខិត,សុរិន្ទ,ស្ទឹងជ្រៅ,បស្ចឹមបុរី,និង អ៊ូប៊ុន ។ ពុំមែនកម្ពុជាមិនស្តាយស្រណោះទឹកដីរបស់ខ្លួនដែលបាត់បង់នោះទេព្រោះនេះជាប្រវត្តិសាស្រ្ត ពេលនេះកម្ពុជាមិនចង់បានទឹកដីទាំងអស់នោះមកវិញនោះឡើយ ហើយកមិនអនុញ្ញាតអោយថៃមកយកទឹកដីខ្មែរសូមបីតែមួយមីលីម៉ែត្រនោះដែរ កម្ពុជាក្រោយបានឯករាជពីបារាំង បានតំកល់ផែនទី នៅអង្គការសហប្រជាជាតិ ដូច្នេះបើសៀមពិតជាម្ចាស់ដូចអ្វីដែលខ្លួនអះអាងមែនហេតុអ្វីមិនហ៊ានតតាំងជាមួយគ្នានៅអង្គការសហប្រជាជាតិ ICJ អ្នកខ្លាចតុលាការមានតែមនុស្សអាក្រក់ទេ ។ យើងជឿជាក់ថា ជម្រើសដ៏សមរម្យ និងស៊ីវិល័យ គឺត្រូវសុំការផ្តោតអារម្មណ៍ទៅលើតុលាការអន្តរជាតិ (ICJ) ដើម្បីដោះស្រាយបញ្ហាដោយសន្តិវិធី ហើយបង្កើតអនាគតដ៏រីកចម្រើនសម្រាប់កូនចៅជំនាន់ក្រោយ ការជ្រើសយកសង្គ្រាមមិនមែនជាជម្រើសរបស់យើងឡើយ ។ កម្ពុជាគោរពយ៉ាងខ្ពង់ខ្ពស់ចំពោះអធិបតេយ្យភាព និងការមិនជ្រៀតជ្រែកចូលក្នុងរឿងការផ្ទៃក្នុងរបស់ប្រទេសផ្សេងទៀត៕

អត្ថបទដែលជាប់ទាក់ទង