**រយៈពេល៥ខែដើមឆ្នាំ២០២៦ ក្រសួងបរិស្ថានបានចុះល្បាត និងបង្រ្កាបបទល្មើសធនធានធម្មជាតិបានចំនួន ៨៩៦ករណី និងឃាត់ខ្លួនជនល្មើសបញ្ជូនទៅតុលាការចំនួន៤៣នាក់**ឯកឧត្តម ស សុខា លើកទឹកចិត្តលោកគ្រូ អ្នកគ្រូ បន្តយកចិត្តទុកដាក់អប់រំកុមារតូចៗឱ្យស្រឡាញ់ការសិក្សា ដើម្បីកសាងមូលដ្ឋានគ្រឹះសម្រាប់អនាគត**កម្ពុជាប្តេជ្ញាចិត្តក្នុងការធ្វើការជិតស្និទ្ធជាមួយប្រទេសសមាជិកអាស៊ាន និងសហរដ្ឋអាម៉េរិក ក្នុងការលេីកកម្ពស់ភាពជាដៃគូដើម្បីផលប្រយោជន៍រួម**រាជរដ្ឋាភិបាល ចេញអនុក្រឹត្យដើម្បីកំណត់ប្រភេទសេវាអត្តសញ្ញាណកម្មដែលមិនតម្រូវឱ្យបង់កម្រៃសេវា និងតម្រូវឱ្យបង់កម្រៃសេវា**កម្លាំង​នគរបាល​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​​ចុះ​ប្រតិបត្តិការ​បង្ក្រាប​និង​ឃាត់​ខ្លួន​មនុស្ស​ប្រុស​ ស្រី​បាន​ចំនួន​១៧នាក់​**បណ្តាប្រទេសអារ៉ាប់ និងតំបន់ឈូងសមុទ្រ ថ្កោលទោសយ៉ាងខ្លាំងក្លាចំពោះការវាយប្រហារជាថ្មីរបស់អុីរ៉ង់ ទៅលើប្រទេសកូវ៉ែត និងបារ៉ែន**កូរ៉េខាងត្បូង និងអាមេរិក រៀបចំកិច្ចពិភាក្សាជាលើកដំបូងក្នុងសប្តាហ៍នេះ ដើម្បីជជែកអំពីកិច្ចសហប្រតិបត្តិការនុយក្លេអ៊ែរ**ឯកឧត្តម ហេង សួរ និងលោកជំទាវ អញ្ជើញចុះជួបសំណេះសំណាល និងទទួលទានអាហារជាមួយបងប្អូនកម្មករនិយោជិតនៅរោងចក្រ ស៊ិនគី អឹភែរឹល ក្នុងខេត្តកំពង់ឆ្នាំង**កម្ពុជាថ្លែងអំណរគុណម៉ាឡេស៊ីចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការសម្របសម្រួលស្វែងរកដំណោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ**អាល្លឺម៉ង់គាំទ្រកម្ពុជាលើវិធីសាស្ត្រដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី ខណៈសភាទាំងពីរប្តេជ្ញាពង្រីកកិច្ចសហប្រតិបត្តិការឈានទៅរកការចុះ MoU**ឯកឧត្តម គង់ ភោគ ជួបពិភាក្សាទ្វេភាគីជាមួយ ឧត្តមមន្ត្រីសហរដ្ឋអាម៉េរិក**UN ព្រមានថា ការថយចុះ នៃមូលនិធិមនុស្សធម៌ អាចធ្វើឱ្យស្ថានការណ៍កាន់តែអាក្រក់ខ្លាំងថែមទៀត សម្រាប់ជនភៀសខ្លួនរ៉ូហ៉ីងយ៉ាប្រមាណ១,២លាននាក់**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំប្រតិភូចុះពិនិត្យនិងវាយតម្លៃការផ្តល់សេវារដ្ឋបាលរបស់អង្គភាពច្រកចេញចូលតែមួយខេត្តកណ្ដាល**‎​កម្ពុជា-កូរ៉េ ឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការ និងការបណ្តុះបណ្តាលមន្ត្រីអនុវត្តច្បាប់ លើការងារប្រយុទ្ធប្រឆាំងបទល្មើសបច្ចេកវិទ្យា**នគរបាលចាប់ខ្លួនជនសង្ស័យចំនួន ៤នាក់ ពាក់ព័ន្ធករណីចាប់ជំរិតទារប្រាក់ និងឃាតកម្មគិតទុកជាមុន**អភិបាលខេត្តកំពត អញ្ជើញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋមកពីឃុំចំនួន២ នៃស្រុកទឹកឈូ**ជប៉ុនគាំទ្រកិច្ចប្រឹងប្រែងក្នុងការដោះស្រាយវិវាទកម្ពុជា-ថៃ ដោយសន្តិវិធី និងធ្វើឱ្យមានប្រក្រតីភាពទំនាក់ទំនងទ្វេភាគីឡើងវិញ**អាមេរិក និងសម្ព័ន្ធមិត្តអង្គការណាតូ នឹងចាប់ផ្ដើមធ្វើសមយុទ្ធយោធាក្នុងទ្រង់ទ្រាយតូចជាងមុននៅសមុទ្របាល់ទិក នាចុងសប្តាហ៍នេះ**នាយករដ្ឋមន្ត្រីថៃ នឹងទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាម ដើម្បីបន្តរឹតចំណងមិត្តភាព និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ**លោក Rubio៖ គោលនយោបាយរបស់ទីក្រុងវ៉ាស៊ីនតោនចំពោះតៃវ៉ាន់មិនមានការផ្លាស់ប្ដូរឡើយ

មន្ត្រីជាន់ខ្ពស់សភាតំណាងប្រជាជនចិន៖ បច្ចុប្បន្នកម្រិតនៃទំនាក់ទំនងចិន-កម្ពុជា បានឈានឡើងជាបន្តបន្ទាប់

ភ្នំពេញ៖ ឯកឧត្តម Wang Zhimin សមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍ និងជាអនុប្រធានគណៈកម្មាធិការកិច្ចការជនជាតិ នៃសភាតំណាងប្រជាជនចិនទូទាំងប្រទេស បានសង្កត់ធ្ងន់ថា បច្ចុប្បន្នកម្រិតនៃទំនាក់ទំនងចិន-កម្ពុជា បានឈានឡើងជាបន្តបន្ទាប់ហើយនឹងនាំមកនូវប្រយោជន៍ជាច្រើនដល់ប្រជាជនយើងទាំងពីរ ក្នុងការកសាងជោគវាសនារួម ដែលនឹងក្លាយជាកម្លាំងចលករ និងសុខដុមរមនារវាងប្រទេសយើងទាំងពីរ ជាពិសេសស្ថាប័ននីតិប្បញ្ញត្តិរបស់យើង។

នៅក្នុងជំនួបជាមួយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃពុធ ទី១៦ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម Wang Zhimin បានគូសបញ្ជាក់ថា ការបន្តផ្លាស់ប្តូរទស្សនកិច្ចថ្នាក់ដឹកនាំគ្រប់កម្រិតរវាងប្រទេសយើងទាំងពីរ បានបន្តពូនជ្រុំមិត្តភាពដែកថែបចិន-កម្ពុជា ឱ្យកាន់តែខ្លាំងក្លាបន្ថែមទៀត ជាពិសេសសមិទ្ធផលនៃកិច្ចសហប្រតិបត្តិការជាច្រើនត្រូវបានចុះហត្ថលេខានាដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ឯកឧត្តម ស៊ី ជីនពីង នាពេលថ្មីៗនេះ។

ឯកឧត្តម បានថ្លែងថា សភាតំណាងប្រជាជនចិន តែងបន្តរក្សាទំនាក់ទំនងល្អជាមួយរដ្ឋសភា និងព្រឹទ្ធសភានៃកម្ពុជា ស្របតាមចក្ខុវិស័យនៃអតីតថ្នាក់ដឹកនាំប្រទេសយើងទាំងពីរ ជាមួយនឹងមនោសញ្ចេតនាស៊ីជម្រៅ និងជិតស្និត។

ឯកឧត្តម បានសាទរចំពោះការកើតឡើងជាបន្តបន្ទាប់នៃទំហំពាណិជ្ជកម្មទ្វេភាគី និងការវិនិយោគចិននៅកម្ពុជា ហើយកំណើននៃវិស័យទេសចរណ៍ ក៏នឹងជំរុញការកើនឡើងនូវវិស័យដទៃទៀតផងដែរ។

ជាការឆ្លើយតប សម្ដេចតេជោ បានបានគូសបញ្ជាក់ថា ទំនាក់ទំនងនៃប្រទេសយើងទាំងពីរបានដើរដល់ដំណាក់កាលថ្មី ដូចដែលបានសបញ្ជាក់នៅក្នុងទស្សនកិច្ចផ្លូវរដ្ឋរបស់ឯកឧត្តមប្រធានាធិបតី ស៊ី ជីនពីង នៅកម្ពុជាកន្លងទៅថ្មីៗនេះ។

សម្តេចតេជោ បានបន្តថ្លែងថា ទស្សនកិច្ចឯកឧត្តម Wang Zhimin និងគណៈប្រតិភូ នាពេលនេះ ក្នុងពេលនៃរដូវវស្សា ពិតជាបង្ហាញឱ្យឃើញនូវទំនាក់ទំនងមិត្តភាព និងការកសាងរួមគ្នា «សហគមន៍វាសនារួមកម្ពុជា-ចិន គ្រប់រដូវកាល ក្នុងយុគសម័យថ្មី»។

សម្តេចតេជោ បានថ្លែងថា សម្តេចពិតជាមានមោទនភាពក្នុងការរួមចំណែកពង្រឹងទំនាក់ទំនងប្រទេសយើងទាំងពីរ តាមរយៈការបន្តវេន ដែលជាមរតក អតីតព្រះករុណា ព្រះបាទនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ, ឯកឧត្តមប្រធាន ម៉ៅ សេទុង និង ឯកឧត្តមនាយករដ្ឋមន្រ្តី ជូ អេនឡាយ។

សម្តេចតេជោ បានបន្តចែករំលែកនូវសភាពការណ៍ និងបញ្ហាប្រឈមសកល ដែលទាមទារឱ្យយើងមានសាមគ្គីភាព ដើម្បីជម្នះការលំបាកនានា ដែលកើតឡើងតាមរយៈការអនុវត្តដោយឯកតោភាគី។

សម្តេចតេជោ បានបន្តថ្លែងថា សភាពការណ៍ប្រឈមសកលនេះ ក៏ជាកាលានុវត្តភាពតម្រូវឱ្យកម្ពុជា-ចិន និងចិន-អាស៊ាន ពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀត សំដៅត្រៀមរៀបចំខ្លួនពង្រឹងពហុភាគីនិយម និងលើកកម្ពស់ការគោរពច្បាប់អន្តរជាតិ។

ក្រោមក្របខណ្ឌទ្វេភាគី សម្តេចតេជោ បានចែករំលែកទស្សនវិស័យសម្តេច សំដៅជំរុញកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ ទំនាក់ទំនងប្រជាជននិងប្រជាជន និងសេដ្ឋកិច្ចជាដើម។ សម្តេចតេជោ បានវាយតម្លៃខ្ពស់ចំពោះ មិត្តចិន ដែលតែងតែគោរព និងផ្តល់តម្លៃខ្ពស់ចំពោះទំនាក់ទំនងប្រទេសយើងទាំងពីរ បើទោះបីជា កម្ពុជាជាប្រទេសតូច ហើយចិនជាប្រទេសធំក្តី។

សម្តេចតេជោ បានសង្កត់ធ្ងន់ថា លទ្ធផលនៃទស្សនកិច្ចផ្លូវរដ្ឋរបស់ឯកឧត្តមប្រធានាធិបតី ស៊ី ជីនពីង នាពេលកន្លងទៅ បានបន្តកសាងគ្រឹះយ៉ាងរឹងមាំ និងជាផែនទីចង្អុលផ្លូវនៃទំនាក់ទំនងរយៈពេលវែងសម្រាប់របស់យើងទាំងពីរផងដែរ៕

អត្ថបទដែលជាប់ទាក់ទង