**លោក ដូណាល់ ត្រាំ ប្រកាសថាកងកម្លាំងអាមេរិក បានដឹកនាំការវាយប្រហារសម្លាប់មេដឹកនាំក្រុមឧក្រិដ្ឋជន Tren de Aragua ដោយមានការជួយពីវ៉េណេស៊ុយអេឡា**អនុស្សរណៈយោគយល់គ្នាដើម្បីបញ្ចប់សង្គ្រាមនៅតំបន់ឈូងសមុទ្ររវាងអាមេរិក និងអុីរ៉ង់ អាចនឹងត្រូវបានចុះហត្ថលេខានៅថ្ងៃអាទិត្យនេះ**នគរបាលស្រុកភ្នំស្រុក ឃាត់ខ្លួនជនសង្ស័យពីរនាក់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន**សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ប្រគល់ផ្ទះ២ខ្នង ជូនពលរដ្ឋក្រីក្រ និងរងគ្រោះដោយសារខ្យល់កន្ត្រាក់ ក្នុងស្រុកស្វាយចេក និងក្រុងសិរីសោភ័ណ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម នៅស្រុក GIANYAR នៃខេត្តបាលី ប្រទេសឥណ្ឌូណេស៊ី**សម្តេចតេជោ ហ៊ុន សែន៖ ត្រូវចាត់វិធានការលើទំនិញដែលឆ្លងកាត់ព្រំដែនគោក ព្រោះមិនអាចបិទព្រំដែនគោកហើយទំនិញចូលបាននោះឡើយ សូមកុំនិយាយថាទំនិញសល់ក្នុងស្តុកលក់មិនទាន់អស់**បទវិភាគ៖​​​​​​​​​​​​​​​​​​​​​​​​​​​​ “យោធានិយម​បែប​ថ្មី”បាន​ក្លាយ​ជា​ការ​គំរាមកំហែងជាក់​ស្តែ​ងក្នុង​តំបន់​ រហូតដល់​ពិភពលោករួច​ហើយ**ពិព័រណ៍ចិន-អាស៊ីខាងត្បូងលើកទី ១០ ​បើកសម្ពោធនៅទីក្រុងគុនមីង**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ

ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាដាក់ឱ្យអនុវត្តគម្រោងវាយតម្លៃលើផលប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្ត (RIA)

ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាស្ដីពីការដាក់ឱ្យអនុវត្តគម្រោងវាយតម្លៃ ផលប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្ត(Regulatory Impact Assessment-RIA) ក្រោមប្រធានបទ «ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តល្អប្រសើរ សម្រាប់ការរីកចម្រើននៃសង្គម» ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តមទេសរដ្ឋមន្រ្តី ឆែម គាតរិទ្ធី ប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌, លោក Anthony Robert Gill នាយកប្រតិបត្តិនៃធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ប្រចាំនៅកម្ពុជា, ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំ និងមន្រ្តីរាជការមកពីក្រសួង ស្ថាប័ននៃរាជរដ្ឋាភិបាល ព្រមទាំងដៃគូអភិវឌ្ឍ និងវិស័យឯកជន សរុបប្រមាណ៥០០នាក់។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ បានលើកឡើងថា សិក្ខាសាលានៅថ្ងៃនេះបានគូសបញ្ជាក់យ៉ាងប្រចក្សពីការបោះជំហានទៅមុខឆ្ពោះទៅការសម្រេចបាននូវបង្គោលចរយ៉ាងសំខាន់មួយ ក្នុងរបៀបវារៈកែទម្រង់របស់រាជរដ្ឋាភិបាលកម្ពុជាកម្ពុជា ក៏ដូចជាបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់ការតាក់តែងលិខិតបទដ្ឋានគតិយុត្ត ប្រកបដោយភាពឆ្លាតវៃ ការកសាងស្ថាប័ន និងវិធានឱ្យកាន់តែរឹងមាំ ព្រមទាំងការប្រកាន់ខ្ជាប់នូវការកសាងបរិយាកាសគោលនយោបាយសមស្រប ដើម្បីគាំទ្រដល់ការអភិវឌ្ឍប្រកបដោយបរិយាបន្ន ភាពធន់ និងចីរភាព។ RIA មិនមែនជាការងារ ឬគំនិតផ្តួចផ្តើមថ្មីទេ ប៉ុន្តែជាការធ្វើឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀតនូវកិច្ចខិតខំប្រឹងប្រែងក្នុងការធ្វើស្ថាប័នូបនីយកម្ម (institutionalize) ការងារតាក់តែងនិងរៀបចំច្បាប់ លិខិតបទដ្ឋានគតិយុត្ត និងគោលនយោបាយ ឱ្យប្រសើរជាងមុននៅក្នុងស្ថាប័នរាជរដ្ឋាភិបាល ដើម្បីធានានូវសង្គតិភាព, បញ្ចៀសការជាន់ដែនសមត្ថកិច្ចគ្នា, ការពារនូវការបង្កើនបន្ទុកអនុលោមភាពច្រើនលើសលប់ និងធានាផលប្រយោជន៍សង្គម-សេដ្ឋកិច្ច ស្របតាមអាទិភាពដែលបានកំណត់ដោយរាជរដ្ឋាភិបាល។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ បានគូសបញ្ជាក់ថា កន្លងមក ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា ការអនុវត្ត RIA បានចាប់ផ្ដើមពីឆ្នាំ២០១១ និងបានដាក់ចេញនូវសេចក្តីសម្រេចស្តីពីការបង្កើតក្រុមការងារ RIA នៅតាមក្រសួង ស្ថាប័ន នៅឆ្នាំ២០១៦ ដោយទីស្តីការគណៈរដ្ឋមន្រ្តីដើរតួនាទីជាទ្វារបាល ដឹកនាំសម្របសម្រួល និងពិនិត្យ មុននឹងដាក់ជូនគណៈរដ្ឋមន្ត្រី។ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដាក់ចេញនូវ អនុក្រឹត្យស្ដីពីការដាក់ឱ្យអនុវត្តគោលការណ៍ណែនាំស្ដីពីនីតិវិធីនិងវិធាននៃការតាក់តែងសេចក្ដីព្រាងច្បាប់និងលិខិតបទដ្ឋានគតិយុត្តផ្សេងទៀត និងបានប្រកាសដាក់ឱ្យអនុវត្ត “ក្របខ័ណ្ឌយុទ្ធសាស្ត្រនៃកម្មវិធីកែទម្រង់ច្បាប់របស់រាជរដ្ឋាភិបាល” ក្នុងគោលដៅកែទម្រង់ច្បាប់កម្ពុជាឱ្យទៅជាប្រព័ន្ធច្បាប់មួយដែលមានឯកភាព ប្រសិទ្ធភាព សមានគតិភាព ឧត្តមានុភាពគតិយុត្ត និងសន្តិសុខគតិយុត្ត ស្របតាមឧត្តមានុវត្តន៍អន្តរជាតិ និងបរិការណ៍កម្ពុជា ដើម្បីធានាឱ្យបាននូវវប្បធម៌នីតិរដ្ឋ ដែលជាមូលដ្ឋានចាំបាច់ក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ ក្នុងកិច្ចការទ្រទ្រង់រដ្ឋ ការកសាងជាតិ និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ប្រកបដោយជវភាព និងភាពរស់រវើក ឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។

ក្នុងឱកាសនេះផងដែរ ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បានលើកឡើងនូវយោបល់ចំនួន ៦ចំណុច សម្រាប់ការពង្រឹងការអនុវត្ត RIA រួមមាន ទី១. ទីស្តីការគណៈរដ្ឋមន្ត្រីត្រូវពង្រឹងមុខងារស្នូល ជាស្ថាប័នសម្របសម្រួល ពិនិត្យ និងវាយតម្លៃលើសេចក្តីព្រាងច្បាប់ វិសោធនកម្មច្បាប់ និងនិរាករណ៍ច្បាប់។ ECOSOCC ជាអង្គភាពបង្គោលសម្រាប់អនុវត្ត RIA ត្រូវបង្កើតប្រព័ន្ធប្រតិបត្តិការ និងប្រព័ន្ធតាមដានត្រួតពិនិត្យច្បាស់លាស់និងត្រូវធ្វើបច្ចុប្បន្នកម្មសៀវភៅគោលការណ៍ណែនាំ RIA និងលិខិតបទដ្ឋានគតិយុត្តផ្សេងទៀត ទី២. ទីស្តីការគណៈរដ្ឋមន្ត្រីនឹងធ្វើឌីជីថលនីយកម្មដំណើរការ RIA រួមបញ្ចូលទាំងការបង្កើតមូលដ្ឋានទិន្នន័យរួម (RIA Data Center) និងការរៀបចំទម្រង់គំរូ ដែលជួយលើការរៀបចំរបាយការណ៍វាយតម្លៃ ទី៣. សូមគ្រប់ក្រសួង ស្ថាប័នចូលរួមក្នុងការធ្វើស្ថាប័នូបនីយកម្ម RIA ដោយបង្កើតក្រុមការងារ RIA ដែលគាំទ្រដោយគោលការណ៍ណែនាំថ្នាក់ជាតិ ដំណើរការច្បាស់លាស់ និងយន្តការត្រួតពិនិត្យសកម្ម ទី៤. សូមគ្រប់ក្រសួង ស្ថាប័នពង្រឹងសមត្ថភាពអង្គភាពនិងធនធានមនុស្ស ដើម្បីស្វែងយល់អំពី RIA សេចក្តីព្រាងច្បាប់ និងគោលនយោបាយប្រកបដោយប្រសិទ្ធភាព ព្រមទាំងធ្វើការវិភាគសេដ្ឋកិច្ចនិងសង្គមដោយម៉ត់ចត់ រួមទាំងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលផង ដោយមានការចូលរួមពីភាគីពាក់ព័ន្ធ ការពិគ្រោះយោបល់សាធារណៈ និងការអនុលោមតាមស្តង់ដាអន្តរជាតិ ទី៥.

អត្ថបទដែលជាប់ទាក់ទង