**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ បាននាំយកបច្ច័យ និងសាររំលែកទុក្ខ ចូលបុណ្យគម្រប់ ៧ថ្ងៃ នៃសពបុគ្គលិក​ ប.ស.ស.**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បន្តឧបត្ថម្ភដល់មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប ជាលើកទី៩ នូវថវិកា ៥ម៉ឺនដុល្លារ ដើម្បីចូលរួមចំណែកក្នុងការសង្គ្រោះ ព្យាបាល និងថែទាំសុខភាពកុមារ-ទារក**អភិបាលខេត្តមណ្ឌលគិរី អញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងណែនាំពីបញ្ហាអនាម័យ សណ្តាប់ធ្នាប់ ដល់អាជីវករផ្សារសែនមនោរម្យ**អ៉ីស្រាអែលថាយោធានឹងបន្តធ្វើប្រតិបត្តិការនៅលីបង់ ហើយ នឹង មិន ដកកម្លាំងរបស់ខ្លួន នោះទេ ទោះបីជាមានការយល់ព្រមលើការអនុវត្តបទឈប់បាញ់ឡើងវិញក៏ដោយ**បច្ចុប្បន្នវិស័យផលិតដ្រូន ឬយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែន កំពុងមានការរីកដុះដាលយ៉ាងខ្លាំងក្លា**ចិនដាក់បម្រាមធ្វើដំណើរលើសមាជិកសភា៤រូប នៃប្រទេសនូវែលសេឡង់ ដោយសារតែទៅបំពេញទស្សនកិច្ចនៅតៃវ៉ាន់**ប្រកាសចូលកាន់មុខតំណែង អភិបាលរងខេត្តកែបថ្មីចំនួន ៣រូប**UN បោះឆ្នោតជ្រើសរើសប្រទេសអូទ្រីស កៀហ្ស៉ីស៉ីស្ថាន ព័រទុយហ្កាល់ ទ្រីនីដាដនិងតូបាហ្គោ និងស៉ីមបាវ៉េ ជាសមាជិកមិនអចិន្រ្តៃយ៍សម្រាប់អាណត្តិរយៈពេល២ឆ្នាំ**ស្អែកនេះ វេទិកាការងារនៅខេត្តបាត់ដំបង មានឱកាសជាង ៩ម៉ឺនកន្លែង សម្រាប់អតីតពលករ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ អំពាវនាវដល់អតីតពលករកុំឆ្លងដែនដោយខុសច្បាប់ និងស្វែងរកការងារធ្វើក្នុងស្រុកដែលសម្បូរបែប និងអត្ថប្រយោជន៍ច្រើន ទាក់ទង “១២៩៧” ដើម្បីទទួលបានឱកាសការងារ**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ អញ្ជើញចូលរួមពិធី ទទួលទានអាហារពេលព្រឹកធុរកិច្ចលើកទី២ រវាងស្ថាប័នរដ្ឋ និងវិស័យឯកជន**WHO៖ អាហារមានផ្ទុកសារធាតុគីមីសម្លាប់មនុស្សប្រមាណ ១,៥លាននាក់នៅទូទាំងពិភពលោកក្នុងមួយឆ្នាំៗ ហើយកុមារគឺជាអ្នករងហានិភ័យខ្ពស់**លោក Rubio ៖ ប្រធានាធិបតី ដូណាល់ ត្រាំ នឹងចូលរួមកិច្ចប្រជុំកំពូលនៃអង្គការណាតូ (NATO) ដែលគ្រោងរៀបចំក្នុងប្រទេសតួកគីយ៉េ នាដើមខែកក្កដាខាងមុខ**នគរបាលខេត្តស្វាយរៀង បង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅចំណុចបន្ទប់ជួលមួយកន្លែងនៅក្រុងបាវិត ឃាត់ខ្លួនមនុស្សចំនួន ៧៣នាក់**អាជ្ញាធរជាតិអប្សរា និងរដ្ឋបាលស្រុកអង្គរធំ សហការដាំកូនឈើឡើងវិញក្នុងព្រៃអង្គរ**សម្តេចប្រធានរដ្ឋសភា និងតំណាង UN ប្តេជ្ញាបន្តកិច្ចសហការឱ្យកាន់តែជិតស្និទ្ធ ក្នុងការលើកកម្ពស់តួនាទីរដ្ឋសភា បម្រើផលប្រយោជន៍ប្រជាពលរដ្ឋបានកាន់តែច្រើន និងមានប្រសិទ្ធភាពខ្ពស់**សម្តេចតេជោ បង្ហាញចំណារចំនួន៤ ជាចលកររុញច្រានកម្ពុជាឱ្យចេញផុតពីកង្វះសាច់ប្រាក់បើកបៀវត្តន៍ មកជាមានសាច់ប្រាក់បើកជាមួយនិងការបង្កើនបៀវត្តន៍ជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ**មេដឹកនាំកូរ៉េខាងជើង ប្ដេជ្ញាបង្កើនសមត្ថភាពកងកម្លាំងនុយក្លេអ៊ែរ**កម្ពុជាថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលចិន ដែលបាននិងបន្តគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងកិច្ចសម្រួលពាណិជ្ជនៅកម្ពុជា**ទេសរដ្ឋមន្ដ្រី សក់ សេដ្ឋា អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាចែករំលែកចំណេះដឹង និងបទពិសោធន៍ស្តីពី ការធ្វើវិមជ្ឈការហិរញ្ញវត្ថុនៅបណ្តាប្រទេសក្នុងតំបន់ និងប្រទេសអាល្លឺម៉ង់

សហគ្រាស អាជីវក ម្ចាស់ជំនួញធំៗ មកពីតាមបណ្ដាខេត្ត រួមនឹងសិស្សនិស្សិតនៅក្នុងខេត្ត ជិត៣០០នាក់ ចូលរួមវគ្គសិក្ខាសាលា ស្តីពីយុទ្ធសាស្ត្រ “ប៥” របស់សហគ្រិនដើម្បីបម្លែងបញ្ហាឱ្យទៅជាឱកាស ក្នុងស្ថានភាពបច្ចុប្បន្ន និងអនាគត

បន្ទាយមានជ័យ ៖ សហគ្រាស អាជីវក ម្ចាស់ជំនួញធំៗ មកពីតាមបណ្ដាខេត្ត រួមនឹងសិស្សនិស្សិតនៅក្នុងខេត្តបន្ទាយមានជ័យ បានចូលរួមវគ្គសិក្ខាសាលា ស្តីពីយុទ្ធសាស្ត្រ “ប៥” របស់សហគ្រិនដើម្បីបម្លែងបញ្ហាឱ្យទៅជាឱកាស ក្នុងស្ថានភាពបច្ចុប្បន្ន និងអនាគត ដើម្បីជាការចែករំលែកនូវគន្លឹះសំខាន់ៗដល់បណ្តាសហគ្រិនម្ចាស់ជំនួញសិស្សនិស្សិតបានយល់ ជុំវិញទីផ្សារ ជំវិញការប្រើប្រាស់ធនធានមានស្រាប់ក្នុងស្រុក ដើម្បីរួមគ្នាលើកកម្ពស់ផលិតផលដែលអាចផលិតបានក្នុងស្រុក ទាំងគុណភាព និងទិន្នផលត្រូវបានបំរើឱ្យសេចក្តីត្រូវការក្នុងទីផ្សារ។

សិក្ខាសាលាខាងលេីប្រព្រឹត្តទៅក្រោមអធិបតីភាព លោក លី សុវណ្ណារិទ្ធ អភិបាលខេត្តស្តីទី និងឯកឧត្តម យុត ស្វិនី សមាជិក ក្រុម ប្រឹក្សា ខេត្ត ដោយមានការចូលរួមឧកញ៉ា អ៉ឹង វណ្ណម៉ៅ ប្រធានសភាពាណិជ្ជកម្មខេត្ត ឯកឧត្តមបណ្ឌិត អោម សេងបូរ៉ា ស្ថាបនិក ស៊ីអ៉ីអូ ម៉ាស្ទ័រក្លឹប ជាវាគ្មិន កិត្តយស សិក្ខាកាម ជិត៣០០នាក់ ប្រារព្ធ ធ្វើឡើង នៅសាលប្រជុំ ក សាលាខេត្តបន្ទាយមានជ័យ ធ្វេីឡេីងនារសៀលថៃ្ងទី១៤ ខែកក្កដា ឆ្នាំ ២០២៥ ។

ក្នុងនាមប្រធានសភាពាណិជ្ជកម្មខេត្តបន្ទាយមានជ័យ ឧកញ៉ា អ៉ឹង វណ្ណម៉ៅ ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការ យកចិត្តទុកដាក់អស់ពីកម្លាំងកាយចិត្តរបស់រដ្ឋបាលខេត្ត និងឯកឧត្តម បណ្ឌិត អោម សេងបូរ៉ា ស្ថាបនិក ស៊ីអ៉ីអូ ម៉ាស្ទ័រ ក្លឹប ព្រមទាំងសហការី ដែលបានសហការជាមួយ សភាពាណិជ្ជកម្មខេត្ត រៀបចំឱ្យមានសិក្ខាសាលាបណ្តុះបណ្តាលដល់ម្ចាស់សហគ្រាស អាជីវករ ប្អូនៗនិស្សិត នាឱកាសនេះ។ លោកបញ្ជាក់ថា គោលបំណងនៃអង្គសិក្ខាសាលា និងខ្លឹមសារនៃការធ្វើបទ បង្ហាញនានា ពិតជាអាចធ្វើឱ្យមានការប្រែប្រួលជាវិជ្ជមានក្នុងគំនិត និងការគិតគូជាថ្មីរបស់អ្នកចូលរួម ពិសេសជុំវិញទីផ្សារ ជុំវិញការប្រើប្រាស់ធនធានមានស្រាប់ក្នុងស្រុក ដើម្បីរួមគ្នាលើកកម្ពស់ផលិតផលដែលអាចផលិតបានក្នុងស្រុក ទាំងគុណភាព និងទិន្នផលត្រូវបានបំរើឱ្យសេចក្តីត្រូវការក្នុងទីផ្សារ។

នាឱកាសនោះលោក លី សុវណ្ណារិទ្ធិ អភិបាល ខេត្ត ស្តីទី លេីកឡេីងថា សហគ្រិន ដើរតួនាទីយ៉ាងសំខាន់នៅក្នុងសេដ្ឋកិច្ច។ ទាំងនេះគឺជាមនុស្សដែលមានជំនាញនិង គំនិតផ្តួចផ្តើមដែលចាំបាច់ដើម្បីប្រមើល ពីតម្រូវការនាពេលបច្ចុប្បន្ន និងអនាគត នឹងនាំយកគំនិតថ្មីៗ ល្អៗ ទៅទីផ្សារ។ លោកបន្តថា សហគ្រិនដែលទទួលបានជោគជ័យក្នុងការចាប់ផ្តើមអាជីវកម្មត្រូវបានទទួលរង្វាន់ដោយ មានប្រាក់ចំណេញកិត្តិនាម អ្នកទាំងឡាយដែលបរាជ័យគឺទទួលរងការបាត់បង់ផងដែរ។

លោកក៏បានបញ្ជាក់ថា វគ្គសិក្ខាសាលា ដែលរៀបចំឡើងនាពេលនេះ ស្របពេលដែលប្រមុខរាជរដ្ឋាភិបាល ក៏ដូចរដ្ឋបាលខេត្ត កំពុងយកចិត្តទុកដាក់ ក្នុងការបង្កើនការងារក៏ដូចបង្កើនចំណូលរបស់ប្រជាពលរដ្ឋ ក្នុងពេលដែលបញ្ហាព្រំដែនកំពុងមានភាពតានតឹង៕ណុប រក្សា

អត្ថបទដែលជាប់ទាក់ទង