ផ្លែទុរេនជាង៤តោន ប្រជាពលរដ្ឋ២ឃុំ ស្រុកសំឡូតយកមកប្រគល់ជូនទីបញ្ជាការទិសទី១ ខេត្តបន្ទាយមានជ័យសម្រាប់ឧបត្ថម្ភដល់កម្លាំងការពារព្រំដែនជួរមុខ

បន្ទាយមានជ័យ៖ ផ្លែធុរ៉េនប្រមាណជាង៤តោនប្រជាពលរដ្ឋ២ឃុំ នៅស្រុកសំឡូត ខេត្តបាត់ដំបងនាំយកមកប្រគល់ជូនទីបញ្ជាការទិសទី១ សម្រាប់ឧបត្ថម្ភជូនដល់កម្លាំងការពារព្រំដែនជួរមុខ នៅថ្ងៃទី១៤ ខែកក្តដា ឆ្នាំ២០២៥នៅទីបញ្ជាការដ្ឋានទិសទី១បន្ទាយមានជ័យ។
លោក ឈិម ព្រឿង មេឃុំសំឡូត និងលោក វិត រ៉េត មេឃុំស៊ុង បានមានប្រសាសន៍ថា ផ្លែទុរេនប្រមាណជាង៤តោននិងបន្លែផ្លែឈើជាច្រើនប្រភេទដែលនាំយកប្រគល់ជូនលោកឧត្តមសេនីយ៍ទោ ឈុន ម៉ៅ មេបញ្ជាការរងយោធភូមិភាគទី៥និងមេបញ្ជាការទិសទី១បន្ទាយមានជ័យនាពេលនេះសម្រាប់ទទួលយកទៅបែងចែកដល់កងកម្លាំងជួរមុខការ ពារខ្សែបន្ទាត់ព្រំដែននិងបូរណៈភាពទឹកដីក្នុងភូមិសាស្គ្រខេត្តបន្ទាយមានជ័យ។
លោកមេឃុំទាំង២បានបញ្ជាក់ថា ផ្លែទុរេននិងបន្លែផ្លែឈើជាច្រើនប្រភេទទាំងនេះគឺបានមកពីបងប្អូនប្រជាពលរដ្ឋក្នុងឃុំសំឡូត ឃុំស៊ុង ស្រុកសំឡូត ខេត្តបាត់ដំបង ដែលបានបង្កបង្កើនផលដោយខ្លួនឯងហើយកៀរគរគ្នាបានយកមកប្រគល់ជូនដល់កងទ័ពយើងដែលកំពុងឈរជើងការពារបូរណភាពទឹកដីក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ។
នាឱកាសនោះដែរ លោកឧត្តមសេនីយ៍ទោ ឈុន ម៉ៅ មេបញ្ជាការរងយោធភូមិភាគទី៥និងមេបញ្ជាការទិសទី១បន្ទាយមានជ័យ ក៏បានថ្លែងអំណគុណយ៉ាងជ្រាលជ្រៅ ចំពោះបងប្អូនប្រជាពលរដ្ឋនិងអាជ្ញាធរទាំង២ឃុំគឺឃុំសំឡូត និងឃុំស៊ូង ស្រុកសំឡូត ខេត្តបាត់ដំបង ដែលបាននាំយកផ្លែរេនជាង៤តោននិងបន្លែផ្លែឈើជាច្រើនមុខទៀត មកប្រគល់ជូនបញ្ជាការទិសទី១បន្ទាយមានជ័យ ដើម្បីយកទៅប្រគល់ជូនកម្លាំងជួរមុខដែលកំពុងការពារខ្សែបន្ទាត់ព្រំដែនក្នុងភូមិសាស្គ្រខេត្តបន្ទាយមានជ័យ ការពារបូរណៈភាពទឹកដីនិងមាតុភូមិកម្ពុជាអោយបានគង់វង្សមិនអោយប្រទេសជិតខាងរំលោភបំពានបានឡើយ៕

