**លោក ដូណាល់ ត្រាំ ប្រកាសថាកងកម្លាំងអាមេរិក បានដឹកនាំការវាយប្រហារសម្លាប់មេដឹកនាំក្រុមឧក្រិដ្ឋជន Tren de Aragua ដោយមានការជួយពីវ៉េណេស៊ុយអេឡា**អនុស្សរណៈយោគយល់គ្នាដើម្បីបញ្ចប់សង្គ្រាមនៅតំបន់ឈូងសមុទ្ររវាងអាមេរិក និងអុីរ៉ង់ អាចនឹងត្រូវបានចុះហត្ថលេខានៅថ្ងៃអាទិត្យនេះ**នគរបាលស្រុកភ្នំស្រុក ឃាត់ខ្លួនជនសង្ស័យពីរនាក់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន**សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ប្រគល់ផ្ទះ២ខ្នង ជូនពលរដ្ឋក្រីក្រ និងរងគ្រោះដោយសារខ្យល់កន្ត្រាក់ ក្នុងស្រុកស្វាយចេក និងក្រុងសិរីសោភ័ណ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម នៅស្រុក GIANYAR នៃខេត្តបាលី ប្រទេសឥណ្ឌូណេស៊ី**សម្តេចតេជោ ហ៊ុន សែន៖ ត្រូវចាត់វិធានការលើទំនិញដែលឆ្លងកាត់ព្រំដែនគោក ព្រោះមិនអាចបិទព្រំដែនគោកហើយទំនិញចូលបាននោះឡើយ សូមកុំនិយាយថាទំនិញសល់ក្នុងស្តុកលក់មិនទាន់អស់**បទវិភាគ៖​​​​​​​​​​​​​​​​​​​​​​​​​​​​ “យោធានិយម​បែប​ថ្មី”បាន​ក្លាយ​ជា​ការ​គំរាមកំហែងជាក់​ស្តែ​ងក្នុង​តំបន់​ រហូតដល់​ពិភពលោករួច​ហើយ**ពិព័រណ៍ចិន-អាស៊ីខាងត្បូងលើកទី ១០ ​បើកសម្ពោធនៅទីក្រុងគុនមីង**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ

លោក ដូណាល់ ត្រាំ បាននិយាយការពារវិធានការឆ្លើយតប របស់រដ្ឋាភិបាលនិងរបស់រដ្ឋ ចំពោះគ្រោះទឹកជំនន់ដ៏ប្រល័យនៅរដ្ឋ Texas ស្របពេលដែលលោកបានធ្វើទស្សនកិច្ចទៅកាន់ តំបន់ Texas Hill Country ជាទីដែលមនុស្សយ៉ាងហោច១២០នាក់ បានបាត់បង់ជីវិត

Texas៖ បើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters កាលពីថ្ងៃសុក្រ ទី១១ ខែកក្កដា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយការពារវិធានការឆ្លើយតប របស់រដ្ឋាភិបាលនិងរបស់រដ្ឋ ចំពោះគ្រោះទឹកជំនន់ដ៏ប្រល័យនៅរដ្ឋ Texas ស្របពេលដែលលោកបានធ្វើទស្សនកិច្ចទៅកាន់ តំបន់ Texas Hill Country ជាទីដែលមនុស្សយ៉ាងហោច១២០នាក់ ក្នុងនោះរួមមានកុមាររាប់សិបនាក់ បានបាត់បង់ជីវិត កាលពី១សប្តាហ៍មុន។

អំឡុងកិច្ចពិភាក្សាតុមូល ក្រោយចុះពិនិត្យមើល Kerr County ដែលជាកន្លែងរងគ្រោះខ្លាំងជាងគេបង្អស់ លោក ដូណាល់ ត្រាំ បានកោតសរសើរអភិបាលរដ្ឋ Texas លោក Greg Abbott និងរដ្ឋមន្រ្តីសន្តិសុខមាតុភូមិ លោកស្រី Kristi Noem សម្រាប់ វិធានការឆ្លើយតបរបស់ពួកគេ ហើយបាននិយាយថា អ្នកទាំងពីរធ្វើការបានយ៉ាងល្អ។

រដ្ឋបាលលោក ត្រាំ ព្រមទាំងអាជ្ញាធរប្រចាំមូលដ្ឋាននិងប្រចាំរដ្ឋ ប៉ុន្មានថ្ងៃមកនេះបានប្រឈមមុខ ជាមួយការចោទសួរកាន់តែខ្លាំងថា តើអាចមានអ្វី ត្រូវបានធ្វើឡើងបន្ថែមទៀតដែរឬទេ ដើម្បីការពារក៏ដូចជាជូនដំណឹងដល់ប្រជាជន មុនពេលមានគ្រោះទឹកជំនន់នោះ ដែលបានកើតឡើងក្នុងល្បឿនយ៉ាងឆាប់រហ័សបំផុត កាលពីវេលាទាបភ្លឺថ្ងៃទី៤ ខែកក្កដា ដែលជាថ្ងៃឈប់សម្រាកបុណ្យឯករាជ្យជាតិរបស់អាមេរិក។ លោក ត្រាំ បានប្រតិកម្មទាំងខឹង នៅពេលអ្នកកាសែតម្នាក់បាននិយាយថា គ្រួសារមួយចំនួនដែលរងគ្រោះដោយសារទឹកជំនន់ បានបង្ហាញអារម្មណ៍មិនពេញចិត្ត ចំពោះការដែលសារព្រមានជូនដំណឹង មិនត្រូវបានបញ្ជូនចេញទាន់ពេលវេលា។

ទន្ទឹមគ្នាអ្នករិះគន់មួយចំនួន ក៏បានចោទសួរដែរថា តើការកាត់បន្ថយការចំណាយរបស់រដ្ឋាភិបាល ចំពោះទីភ្នាក់ងារជាតិឧតុនិយម NWS និងទីភ្នាក់ងារសហព័ន្ធគ្រប់គ្រងគ្រោះអាសន្ន FEMA ប្រហែលអាចជាកត្តាចម្បងមួយ ដែលជំរុញឱ្យគ្រោះមហន្តរាយនេះកាន់តែមានសភាពធ្ងន់ធ្ងរ ឬយ៉ាងណា។ ក្រុមមន្រ្តីរបស់លោក ត្រាំ បានាអះអាងថា ការកាត់បន្ថយការចំណាយនោះ មិនមានផលប៉ះពាល់អ្វី ចំពោះសមត្ថភាព ព្យាករព្យុះរបស់ទីភ្នាក់ងារ NWS និងសមត្ថភាពឆ្លើយតបរបស់ទីភ្នាក់ងារ FEMA ឡើយ។

គួរបញ្ជាក់ថា ក្រៅពីមនុស្សស្លាប់១២០នាក់ នៅមានរាប់សិបនាក់ផ្សេងទៀត ដែលបន្តបាត់ខ្លួនមកទល់នឹងពេលនេះ នៅក្នុងគ្រោះទឹកជំនន់ដ៏អាក្រក់បំផុតមួយ សម្រាប់ប្រវត្តិសាស្រ្តសហរដ្ឋអាមេរិក៕

អត្ថបទដែលជាប់ទាក់ទង