**លោក ម៉េ​ង​​​​ ស្រ៊ុន​​​​​​ បាន​បរិច្ចាគ​ថវិកា​ចំនួន​១,២៨០.០០០រៀល ក្នុងការឧបត្ថម្ភ​ទៅ​ដល់ប្រជាពលរដ្ឋដែលរងគ្រោះអគ្គិភ័យឆេះផ្ទះមួយគ្រួសារនិង​ប្រជាពល​រដ្ឋ​មាន​ជីវភាព​ខ្វះខាត ជួបការ​លំបាក​ ក្នុងភូមិសាស្ត្រស្រុកភ្នំស្រួច**ពីថ្នាក់រៀនទៅ​កសិដ្ឋាន​ឆ្លាតវៃ ! សិស្ស NTTI បង្កើត​បាន​ប្រព័ន្ធ Solar Greenhouse គ្រប់គ្រ​ងដំ​ណាំ​ដោយ​ស្វ័យប្រវត្តិ**ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសប៊ុលហ្គារីចូលរួមផ្សព្វផ្សាយ**នគរបាលខេត្តស្វាយរៀង ចុះបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅចំណុចផ្ទះជួលនៅក្រុងបាវិត**ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងលើកទិសដៅការងារបន្ត របស់គណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់**គណៈប្រតិភូគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា ចុះបំពេញបេសកកម្មស្វែងយល់ពីការអនុវត្តច្បាប់ និងវិស័យយុត្តិធម៌ នៅសាលាដំបូងខេត្តព្រៃវែង**អគ្គស្នងការនគរបាលជាតិ បើកកិច្ច ប្រជុំ ការ ងារ ប្រយុទ្ធ ប្រឆាំង បទ ល្មើស ឆបោក តាមប្រព័ន្ធ បច្ចេកវិទ្យា ONLINE SCAMS នៅស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញបន្តទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងទីលានទុកដាក់សំរាម TPA SUPIT URANG ស្ថិតនៅក្នុងក្រុងម៉ាឡាង ឥណ្ឌូណេស៊ី**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តព្រៃវែង**មនុស្សយ៉ាងហោច១៣នាក់ ក្នុងនោះមាន កុមារ១១នាក់ ត្រូវបានសម្លាប់ បន្ទាប់ពីយោធាប៉ាគីស្ថាន បើកការវាយប្រហារតាមផ្លូវអាកាសនៅខេត្តចំនួន៣ នៃប្រទេសអាហ្វហ្កានីស្ថាន**UN សម្តែងក្តីបារម្ភយ៉ាងខ្លាំងចំពោះការកើនឡើងនៃអំពើហិង្សាសាជាថ្មីនៅតំបន់មជ្ឈិមបូព៌ា និងបានទាមទារឱ្យអ៊ីស្រាអែលបើកច្រកព្រំដែនចូលតំបន់ហ្គាហ្សាឡើងវិញ**ប៊ុលហ្ការីនឹងលែងផ្តល់ជំនួយអាវុធដល់អ៊ុយក្រែនទៀតហើយ និងស្នើឱ្យទីក្រុងមូស្គូ និងទីក្រុងកៀវ ចូលដោះស្រាយគ្នានៅឯតុចរចា ដើម្បីបញ្ចប់សង្រ្គាម**កងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ បើកការវាយប្រហារមួយលើមូលដ្ឋានទ័ពអាមេរិក ក្នុងប្រទេសបារ៉ែន ជាការសងសឹកទៅនឹងការវាយប្រហារថ្មីមួយរបស់យោធាអាមេរិកលើទឹកដីអ៉ីរ៉ង់**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីលួចម៉ូតូនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន**រដ្ឋមន្រ្តីហិរញ្ញវត្ថុអ៉ីស្រាអែល នឹងត្រូវហាមមិនឱ្យចូលក្នុងប្រទេសបារាំង ជុំវិញអំពើហិង្សាប្រឆាំងប៉ាឡេស្ទីន**សហរដ្ឋអាមេរិកបានផ្ដល់ជំនួយទឹកប្រាក់២៥ម៉ឺនដុល្លារ ដើម្បីបន្តជួសជុលប្រាសាទបុរាណភ្នំបាខែង**ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌៖ ពង្រឹងការយោគយល់គ្នា និង លើកកម្ពស់ចំណងមិត្តភាពកម្ពុជា-ចិន**អភិបាលខេត្តកំពត ចុះមកសាលាស្រុកបន្ទាយមាសដោយផ្ទាល់ ដើម្បីពិនិត្យ និងសម្របសម្រួលនូវដំណើរការទូទាត់ប្រាក់សំណង ជូនដល់បងប្អូនប្រជាពលរដ្ឋ**អភិបាលខេត្តកណ្ដាល ស្នើអាជ្ញាធរមូលដ្ឋានសូមយកចិត្តទុកដាក់ពីសុខទុក្ខរបស់បងប្អូនជនភៀសសឹកដែលមករស់នៅក្នុងមូលដ្ឋានរបស់ខ្លួន**ឯកឧត្តម រិន វីរៈ ដឹកនាំកិច្ចប្រជុំជាមួយក្រុមជំនាញរបស់អង្គការ UNESCAP (Mr. Arman Bidarbakht Nia, Mr. Dayyan Shayani and Mr. Jan Smit) ស្តីពីកិច្ចសហប្រតិបត្តិការរវាង វិទ្យាស្ថានជាតិស្ថិតិនិងអង្គការ UNESCAP

ទីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិបានអះអាងថា សេវាគាំទ្រសំខាន់ៗសម្រាប់ជនភៀសខ្លួនរ៉ូហ៊ីងយ៉ានៅក្នុងប្រទេសបង់ក្លាដែសមានហានិភ័យនៃការដួលរលំ ល្កឹកណាមានប្រាក់ទ្រទ្រង់បន្ថែម

ហ្សឺណែវ៖ ទីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិបានអះអាងកាលពីថ្ងៃសុក្រទី១១កក្កដាថា សេវាគាំទ្រសំខាន់ៗសម្រាប់ជនភៀសខ្លួនរ៉ូហ៊ីងយ៉ានៅក្នុងប្រទេសបង់ក្លាដែសមានហានិភ័យនៃការដួលរលំ ល្កឹកណាមានប្រាក់ទ្រទ្រង់បន្ថែម ខណៈថវិការ៉ៃអង្គាសចំនួន២៥៥លានដុល្លារ គាំទ្រពួកគេបានត្រឹមតែ៣៥ភាគរយប៉ុណ្ណោះ។

ជនភៀសខ្លួនរ៉ូហ៊ីងយ៉ាជាង១លាននាក់ ត្រូវបានប្រមូលផ្តុំទៅក្នុងងជំរំនៅភាគអាគ្នេយ៍នៃប្រទេសបង់ក្លាដែស ជាកន្លែងតាំងទីលំនៅជនភៀសខ្លួនដ៏ធំបំផុតរបស់ពិភពលោក ដោយភាគច្រើននៃពួកគេបានភៀសខ្លួនចេញពីការបង្រ្កាបដ៏ឃោរឃៅដោយរបបយោធាមីយ៉ាន់ម៉ាក្នុងឆ្នាំ២០១៧។

អ្នកនាំពាក្យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន លោក បាបារ បាឡុច (Babar Baloch) បានប្រាប់អ្នកយកព័ត៌មាននៅទីក្រុងហ្សឺណែវថា៖«មានគម្លាតដ៏ធំមួយទាក់ទងនឹងអ្វីដែលយើងត្រូវការ និងធនធានដែលយើងមាន។ គម្លាតថវិកាទាំងនេះ ក៏នឹងប៉ះពាល់ដល់ការរស់នៅប្រចាំថ្ងៃរបស់ជនភៀសខ្លួនរ៉ូហ៊ីងយ៉ា ដោយសារពួកគេពឹងផ្អែកលើជំនួយមនុស្សធម៌ជាមូលដ្ឋានប្រចាំថ្ងៃ សម្រាប់អាហារ សុខភាព និងការអប់រំ។ ជាមួយនឹងវិបត្តិមូលនិធិសកលធ្ងន់ធ្ងរ តម្រូវការសំខាន់របស់ជនភៀសខ្លួនដែលទើបមកដល់ថ្មី និងអ្នកដែលមានវត្តមានរួចហើយនឹងមិនត្រូវបានបំពេញ ហើយសេវាកម្មសំខាន់ៗសម្រាប់ជនភៀសខ្លួនរ៉ូហ៊ីងយ៉ាទាំងមូលមានហានិភ័យនៃការដួលរលំ លុះត្រាតែមានមូលនិធិបន្ថែមត្រូវបានធានា។ »។

តាមពិតទៅ វិបត្តិមនុស្សធម៌ត្រូវបានកើនឡើងដោយការកាត់បន្ថយការផ្ដល់មូលនិធិពីម្ចាស់ជំនួយធំៗ ដែលដឹកនាំដោយសហរដ្ឋអាម៉េរិក ក្រោមរដ្ឋបាលដូណាល់ ត្រាំ និងបណ្តាប្រទេសលោកខាងលិចផ្សេងទៀត ខណៈពួកគេផ្តល់អាទិភាពការចំណាយលើវិស័យការពារជាតិដែលបណ្ដាលមកពីការភ័យខ្លាចកាន់តែខ្លាំងឡើងនៃឥទ្ធិពលរុស្ស៊ី និងចិន។ យ៉ាងហោចណាស់មានជនភៀសខ្លួនរ៉ូហ៊ីងយ៉ា១៥ម៉ឺននាក់បានទៅដល់ទីក្រុង Cox’s Bazar ក្នុងប្រទេសបង់ក្លាដែសក្នុងរយៈពេល១៨ខែចុងក្រោយនេះបើយោងតាម UNHCR។

អំពើហិង្សា និងការធ្វើទុក្ខបុកម្នេញលើជនជាតិរ៉ូហ៊ីងយ៉ា ដែលជាជនជាតិភាគតិចមូស្លីមភាគច្រើននៅក្នុងងរដ្ឋរ៉ាឃីន ភាគខាងលិចនៃប្រទេសមីយ៉ាន់ម៉ា បានបន្តបង្ខំមនុស្សរាប់ពាន់នាក់ឱ្យស្វែងរកការការពារឆ្លងកាត់ព្រំដែនក្នុងប្រទេសបង់ក្លាដែស។

គួរបញ្ជាក់ថា ចលនាជនភៀសខ្លួនរ៉ូហ៊ីងយ៉ា ចូលទៅក្នុងប្រទេសបង់ក្លាដែសនេះ គឺជាចលនាភៀសខ្លួនដ៏ធំបំផុតពីមីយ៉ាន់ម៉ា ចូលទៅក្នុងប្រទេសបង់ក្លាដែស ចាប់តាំងពីឆ្នាំ២០១៧ នៅពេលដែលជនភៀសខ្លួនរ៉ូហ៊ីងយ៉ាប្រហែល៧៥ម៉ឺននាក់បានភៀសខ្លួនចេញពីអំពើហិង្សាដ៏សាហាវនៅក្នុងរដ្ឋរ៉ាឃីន។ នេះបើតាមការបញ្ជាក់ពីអ្នកនាំពាក្យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន៕

អត្ថបទដែលជាប់ទាក់ទង