ពលរដ្ឋខ្មែរបន្តវិលត្រឡប់មកពីប្រទេសថៃ តាមច្រកអន្តរជាតិប៉ោយប៉ែត ដោយនគរបាលជួយសម្របសម្រួលនិងយករថយន្តដឹកជញ្ជូនពួកគាត់ទៅតាមបណ្តាខេត្ត

បន្ទាយមានជ័យ៖ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥នេះ បានចាត់តាំងលោកឧត្តមសេនីយ៍ត្រី យ៉ត សុផល ស្នងការរង ផែនការងារកិច្ចការប៉ុស្តិ៍ ដឹកនាំកម្លាំងនគរបាលចំនួន១៥នាក់ សហការជាមួយរដ្ឋបាលខេត្តបន្ទាយមានជ័យ ស្ថាប័នពាក់ព័ន្ធ ចូលរួមសម្របសម្រួលដល់ពលរដ្ឋខ្មែរ ដែលកំពុងវិលត្រឡប់មកប្រទេសកម្ពុជា តាមច្រកអន្តរជាតិប៉ោយប៉ែត ក្រោយពីភាគីថៃប្រកាសបិទច្រកព្រំដែន។
ប្រតិបត្តិការសម្រាប់ថ្ងៃសុក្រនេះ គិតចាប់ពីម៉ោង៨.០០នាទីព្រឹក ដល់ម៉ោង១៦.០០នាទីល្ងាច ប្រជាពលរដ្ឋខ្មែរវិលត្រឡប់ មានចំនួន២៤នាក់ ស្រី០៩នាក់ កម្លាំងនគរបាលយើង បានប្រើប្រាស់រថយន្តចំនួន០២គ្រឿង ដឹកជញ្ជូនពលរដ្ឋខ្មែរទាំងនោះទៅកាន់ រាជធានីភ្នំពេញ ខេត្តកំពង់ធំ៕

