រដ្ឋបាលខេត្តមណ្ឌលគិរី រៀបចំសិក្ខាសាលាឆ្លុះបញ្ចាំប្រចាំឆ្នាំ២០២៤ និងប្រចាំឆមាសទី១ ឆ្នាំ២០២៥ នៃការផ្តល់សេវារដ្ឋបាលតាមយន្តការច្រកចេញ ចូលតែមួយ នៃរដ្ឋបាលខេត្ត

ភ្នំពេញ៖ នៅព្រឹកថ្ងៃសុក្រ ទី១១ ខែកក្កដា ឆ្នាំ២០២៥ លោក ហ៊ាញ ប៊ុណ្ណា អភិបាលរង នៃគណៈអភិបាលខេត្តបានអញ្ជើញបើកសិក្ខាសាលាឆ្លុះបញ្ចាំប្រចាំឆ្នាំ២០២៤ និងប្រចាំ ឆមាសទី១ ឆ្នាំ២០២៥ នៃការផ្តល់សេវារដ្ឋបាលតាមយន្តការច្រកចេញ ចូលតែមួយ នៃរដ្ឋបាលខេត្តមណ្ឌលគិរី។
សិក្ខាសាលានេះដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកនាយករង រដ្ឋបាលសាលាខេត្ត លោក លោកស្រីប្រធាន-អនុប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ លោក លោកស្រីអភិបាលរង ក្រុង-ស្រុក មេឃុំ-ចៅសង្កាត់ នាយក នាយរងទីចាតការ អង្គភាពចំណុះរដ្ឋបាលខេត្ត និងមន្ត្រីជំនាញពាក់ព័ន្ធ សិក្ខាសាលានេះប្រព្រឹត្តទៅនៅសាលប្រជុំ អគារ គ អគាររដ្ឋបាលខេត្ត៕

