ឯកឧត្តម ចាន់ សុធា ដឹកនាំកិច្ចប្រជុំស្តីពី ការពិនិត្យ ពិភាក្សាលើកឯកសារទស្សនទានសម្រាប់ផែនការអនុវត្តរយៈពេល៥ឆ្នាំ ដំណាក់កាលទី២

ភ្នំពេញ៖នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ចាន់ សុធា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប. បានដឹកនាំកិច្ចប្រជុំស្តីពីការពិនិត្យ ពិភាក្សាលើកឯកសារទស្សនទានសម្រាប់ផែនការអនុវត្តរយៈពេល៥ឆ្នាំ ដំណាក់កាលទី២។
ជាមួយគ្នានេះផងដែរ កិច្ចប្រជុំក៏បានពិភាក្សាក្នុងការៀបចំផែនការសកម្មភាព និងថវិកាប្រចាំឆ្នាំ២០២៦។
ឯកសារទស្សនទាន ត្រូវបានរៀបចំឡើងក្នុងគោលបំណងប្រមូលផ្តុំ ចងក្រងនូវគំនិតល្អៗ ដែលជាចំណុចស្នូលក្នុងការជំរុញ និងតម្រង់ទិសការអនុវត្តផែនការអនុវត្តរយៈពេល៥ ដំណាក់កាលទី២(ផអ៥ទី២) កម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិដំណាក់កាលទី២(កជទី២) ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល ដែលកិច្ចការនេះគ្រោងនឹងដាក់ឱ្យ គ.ជ.អ.ប. អនុម័តក្នុងខែសីហាខាងមុខនេះ៕

