ការស្ទង់មតិរបស់CGTN៖តើកម្លាំងអរិយធម៌នឹងកសាងនូវពិភពលោកដ៏ច្របូកច្របល់ឡើងវិញដោយរបៀបណា?

ក្នុងអំឡុងពេលដែលកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីនៃកិច្ចសន្ទនារវាងីអរិយធម៌សកលកំពុងបើកធ្វើកិច្ចប្រជុំបណ្តាញCGTNនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានស
ហការជាមួយសកលវិទ្យាល័យRenminប្រទេសចិនធ្វើការស្ទង់មតិចំពោះអ្នកផ្តល់បទសម្ភាសន៍ចំនួន១ម៉ឺន២ពាន់នាក់ដែលមកពីប្រទេសចំនួន៤១។អ្នកផ្តល់បទសម្ភា
សន៍បានសម្គាល់ឃើញជាទូទៅថាការផ្លាស់ប្តូរនិងរៀនសូត្រគ្នាទៅវិញទៅមក
ខាងអរិយធម៌គឺជាកម្លាំងចលករដ៏សំខាន់សម្រាប់ជំរុញការអភិវឌ្ឍអរិយធម៌មនុស្ស
ជាតិនិងសន្តិភាពពិភពលោកហើយបានវាយតម្លៃយ៉ាងសកម្មចំពោះតួនាទី
គន្លឹះនៃការបន្តវេននិងច្នៃប្រឌិតថ្មីនូវវប្បធម៌ក្នុងដំណើរការធ្វើទំនើបកម្មនៃសង្គមមនុស្សជាតិគំនិតផ្តួចផ្តើមអរិយធម៌សកលដែលលើកឡើងដោយលោកXi Jinping
បានក្លាយទៅជាគំនិតឯកភាពជាទូទៅរបស់ប្រទេសនានាក្នុងការឆ្លើយតបនឹង
បញ្ហាប្រឈមសកល។ការស្ទង់មតិលើកនេះបានបង្ហាញថា៖
ពីគំនិតឯកភាពដល់ការអនុវត្តជាក់ស្តែង៖គំនិតផ្តួចផ្តើមអរិយធម៌សកលទទួលបាន
ការកោតសរសើរជាទូទៅ។អ្នកផ្តល់បទសម្ភាសន៍ចំនួន៩០,៨%ឯកភាពថាការ
គោរពពិពិធកម្មគឺជាគោលការណ៍មូលដ្ឋានដែលសហគមន៍អន្តរជាតិគួរអនុលោមតាម។
ពីបន្តវេនដល់ការច្នៃប្រឌិតថ្មី៖ទំនើបកម្មតាមបែបផែនចិនបានបំពេញបន្ថែមចំណេះ
ដឹងស្តីពីទំនើបកម្ម។ប៉ុន្មានឆ្នាំចុងក្រោយនេះការអនុវត្តដោយជោគជ័យនូវទំ
នើបកម្មតាមបែបផែនចិនបានបំពេញបន្ថែមជាបន្តបន្ទាប់នូវចំណេះដឹងអំពីទំនើប
កម្មចំពោះសហគមន៍អន្តរជាតិ។ក្នុងការស្ទង់មតិលើកនេះអ្នកផ្តល់បទសម្ភាសន៍
ចំនួន៨៣,៤%បានសម្គាល់ឃើញថាមាគា៌ទំនើបកម្មនៃប្រទេសនានាគួរតែផ្នែក
លើវប្បធម៌ប្រពៃណីរបស់ខ្លួន។
ពីប្រព័ន្ធសារព័ត៌មានដល់បច្ចេកវិទ្យា៖ការច្នៃប្រឌិតថ្មីត្រូវបានចាត់ទុកជាលក្ខណៈ
លេចធ្លោនៃវប្បធម៌ប្រទេសចិន។អ្នកផ្តល់បទសម្ភាសន៍ចំនួន៦០,៦%បានចាត់ទុកការច្នៃប្រឌិតថ្មីជារឿងសំខាន់បំផុត។អ្នកផ្តល់បទសម្ភាសន៍ចំនួន៨១,៦%បានសម្គាល់ឃើញថាឥទ្ធិពលនៃវប្បធម៌ចិននៅទូទាំងពិភពលោកបាននិងកំពុងកើនឡើង
យ៉ាងឆាប់រហ័ស៕
