ឯកឧត្តម តុប នេត ដឹកនាំកិច្ចប្រជុំឆ្លងខ្លឹមសារសេចក្ដីព្រាងប្រកាសស្ដីពីទម្រង់ នៃឯកសារបែបបទ និងនីតិវិធី នៃការចុះបញ្ជីស្នាក់នៅ និងការចេញឯកសារសម្គាល់ការស្នាក់នៅ កែតម្រូវ ការលុបបញ្ជី ការមោឃភាព និងការដកហូតឯកសារ សម្គាល់ការស្នាក់នៅ ការរក្សាទុកបញ្ជីស្នាក់នៅ ព្រមទាំងបណ្ដឹងមិនសុខចិត្ត

ភ្នំពេញ៖នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១០ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំឆ្លងខ្លឹមសារសេចក្ដីព្រាងប្រកាសស្ដីពីទម្រង់ នៃឯកសារបែបបទ និងនីតិវិធី នៃការចុះបញ្ជីស្នាក់នៅ និងការចេញឯកសារសម្គាល់ការស្នាក់នៅ កែតម្រូវ ការលុបបញ្ជី ការមោឃភាព និងការដកហូតឯកសារ សម្គាល់ការស្នាក់នៅ ការរក្សាទុកបញ្ជីស្នាក់នៅ ព្រមទាំងបណ្ដឹងមិនសុខចិត្ត។
ក្នុងកិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម អគ្គនាយករង លោកប្រធាននាយកដ្ឋាន លោកអនុប្រធាននាយកដ្ឋាន តំណាងអង្គការ Vital Strategies ព្រមទាំងនាយការិយាល័យ និងក្រុមការងារជំនាញចំណុះនាយកដ្ឋានស្ថិតិប្រជាពលរដ្ឋផងដែរ៕

