វៀតណាម និង ឥណ្ឌូនេស៊ី យល់ព្រមចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មអង្ករ

(បរទេស)÷ នៅថ្ងៃអង្គារ ទី០៨ ខែកក្កដា ឆ្នាំ២០២៥ ក្រសួងរាជរដ្ឋាភិបាលវៀតណាមបានប្រកាសថា វៀតណាមនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយប្រទេសឥណ្ឌូនេស៊ី ដើម្បីពង្រឹងការនាំចេញអង្ករដល់ទីផ្សារនេះក្នុងរយៈពេលវែង បន្ទាប់ពីការនាំចេញអង្កររបស់វៀតណាមបានធ្លាក់ចុះយ៉ាងខ្លាំងក្នុងពាក់កណ្តាលដំបូងឆ្នាំនេះ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters
សេចក្តីថ្លែងការណ៍នេះត្រូវបានចេញផ្សាយប៉ុន្មានម៉ោងបន្ទាប់ពីនាយករដ្ឋមន្ត្រីវៀតណាម លោក ផាម មិញ ឈិញ បានជួបប្រជុំជាមួយប្រធានាធិបតីឥណ្ឌូនេស៊ី លោក ប្រាបូវ៉ូ ស៊ូប៊ីអន្ទូ នៅឆាកសន្និសីទកំពូល BRICS នៅប្រទេសប្រេស៊ីល។
តើដល់ពាក់កណ្តាលឆ្នាំ ២០២៥ វៀតណាមបាននាំចេញអង្ករទៅឥណ្ឌូនេស៊ីត្រឹមតែ ១៩,០០០ តោន បណ្ដាលឲ្យថយចុះ ៩៧ភាគរយ បើប្រៀបធៀបទៅនឹងឆ្នាំមុន។ ការថយចុះនេះមានមូលហេតុមកពីការស្តុកអង្ករខ្ពស់នៅក្នុងប្រទេសឥណ្ឌូនេស៊ី។
តាមរបាយការណ៍ រដ្ឋាភិបាលវៀតណាមបាននិយាយថា កិច្ចព្រមព្រៀងនេះនឹងជួយឲ្យការនាំចេញអង្កររបស់ខ្លួនកាន់តែមានចីរភាព និងប្រកបដោយនិរន្តរភាព និងជួយធានាសន្តិសុខអាហារសម្រាប់ប្រទេសឥណ្ឌូនេស៊ីផងដែរ។
ក្នុងកិច្ចប្រជុំ អ្នកនាយករដ្ឋមន្ត្រីវៀតណាមក៏បានបញ្ជាក់ថា គាត់នឹងដាក់ការណែនាំឲ្យក្រសួងពាណិជ្ជកម្មវៀតណាមធ្វើការសហការជាមួយអាជ្ញាធរឥណ្ឌូនេស៊ី ដើម្បីបើកទីផ្សាររបស់ទាំងពីរបន្ថែមទៀត។
អត្ថបទពីកញ្ញា ហេង គីមជូ
