**សម្តេចតេជោ បង្ហាញចំណារចំនួន៤ ជាចលកររុញច្រានកម្ពុជាឱ្យចេញផុតពីកង្វះសាច់ប្រាក់បើកបៀវត្តន៍ មកជាមានសាច់ប្រាក់បើកជាមួយនិងការបង្កើនបៀវត្តន៍ជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ**មេដឹកនាំកូរ៉េខាងជើង ប្ដេជ្ញាបង្កើនសមត្ថភាពកងកម្លាំងនុយក្លេអ៊ែរ**កម្ពុជាថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលចិន ដែលបាននិងបន្តគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងកិច្ចសម្រួលពាណិជ្ជនៅកម្ពុជា**ទេសរដ្ឋមន្ដ្រី សក់ សេដ្ឋា អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាចែករំលែកចំណេះដឹង និងបទពិសោធន៍ស្តីពី ការធ្វើវិមជ្ឈការហិរញ្ញវត្ថុនៅបណ្តាប្រទេសក្នុងតំបន់ និងប្រទេសអាល្លឺម៉ង់**ជនជាតិវៀតណាម ១៨០នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញពីកម្ពុជា**អភិបាលរាជធានីភ្នំពេញ ណែនាំឱ្យបន្តចុះរកទីតាំងសង្ស័យប្រព្រឹត្តបទល្មើស Online Scams**ឯកឧត្តម សួស ប្រាថ្នា កោតសរសើរចំពោះថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធខេត្តកំពង់ស្ពឺ ក្នុងការខិតខំប្រឹងប្រែងបំពេញតួនាទីភារកិច្ចរបស់ខ្លួនក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋ**សភាតំណាងរាស្ត្រអាមេរិកដឹកនាំដោយគណបក្សសាធារណរដ្ឋ បោះឆ្នោតអនុម័តរារាំង មិនឱ្យលោកប្រធានាធិបតី ដូណាល់ ត្រាំ បន្តធ្វើសង្រ្គាមជាមួយអ៉ីរ៉ង់**កូរ៉េខាងត្បូង និងចិន ព្រមព្រៀងគ្នាក្នុងការបង្កើនជើងហោះហើរប្រចាំសប្តាហ៍ រវាងប្រទេសទាំងពីរ**គណៈកម្មការទី៧ នៃរដ្ឋសភា ចុះស្វែងយល់ពីស្ថានភាពអប់រំ និងបញ្ហាប្រឈមក្នុងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង**ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី អញ្ជើញផ្តល់បាឋកថាស្តីពី «បរិវត្តកម្មនៃរដ្ឋបាលសាធារណៈ ឬការកែទម្រង់រដ្ឋបាលសាធារណៈ» លើកទី៤ ជូនដល់គណៈគ្រប់គ្រង សិស្សមន្រ្តី និងកម្មសិក្សាការីនៃសាលាភូមិន្ទរដ្ឋបាល**អភិបាលខេត្តបាត់ដំបង ណែនាំដល់ប្រជាពលរដ្ឋដែលទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុត្រូវទុកដាក់ឱ្យបានល្អ កុំលក់ដីត្រូវថែរក្សាទុកចែកកូនចៅជំនាន់ក្រោយ**សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង នាំយកអំណោយមនុស្សធម៌ ផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់ចំនួន៤៧ គ្រួសារ នៅស្រុកភ្នំព្រឹក**កម្លាំងសមត្ថកិច្ចចម្រុះខេត្តប៉ៃលិន ឡោមព័ទ្ធទីតាំង នៅតំបន់ដាច់ស្រយ៉ាលភ្នំក្បែរព្រំដែន សង្ស័យពាក់ព័ន្ធបទល្មើស Online Scam**វិចារណកថា៖ ការបំពុលទឹក កាកសំណល់រាវដែលមិនបានធ្វើប្រព្រឹត្តិកម្ម និងការកើនឡើងនៃហានិភ័យជំងឺមហារីក**អភិបាល ខេត្ត បន្ទាយមានជ័យ នាំយកអំណោយ ជាសម្ភារៈសិក្សា ផ្តល់ជូនកុមារភៀសសឹកនៅស្រុកស្វាយចេក**កម្ពុជាត្រៀមខ្លួនរួចជាស្រេច ក្នុងការស្វាគមន៍ប្រតិភូមកពីជុំវិញពិភពលោក ក្នុងមហាសន្និបាតកាយឫទ្ធិនារីពិភពលោក WAGGGS លើកទី៣៩!**កម្ពុជា និងចិន ចុះពិធីសារបើកផ្លូវនាំចេញមៀនសម្ងួត ពីកម្ពុជាទៅកាន់ទីផ្សារប្រទេសចិន**រយៈពេល៥ខែដើមឆ្នាំ២០២៦ ក្រសួងបរិស្ថានបានចុះល្បាត និងបង្រ្កាបបទល្មើសធនធានធម្មជាតិបានចំនួន ៨៩៦ករណី និងឃាត់ខ្លួនជនល្មើសបញ្ជូនទៅតុលាការចំនួន៤៣នាក់**ឯកឧត្តម ស សុខា លើកទឹកចិត្តលោកគ្រូ អ្នកគ្រូ បន្តយកចិត្តទុកដាក់អប់រំកុមារតូចៗឱ្យស្រឡាញ់ការសិក្សា ដើម្បីកសាងមូលដ្ឋានគ្រឹះសម្រាប់អនាគត

អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញប្រកាសចូលកាន់មុខតំណែងលោក វឺ ថងរ័ក្ស ជាអភិបាលរងក្រុងប៉ោយប៉ែត

បន្ទាយមានជ័យ៖ ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យបានអញ្ជើញជាអធិបតីភាពក្នុងការប្រកាសចូលកាន់មុខតំណែងលោក វឺ ថងរ័ក្ស ជាអភិបាលរងក្រុងប៉ោយប៉ែត ជំនួសលោក ហឿន វីរៈ ត្រូវបានផ្លាស់ប្តូរមុខតំណែង ពីអភិបាលរងក្រុងប៉ោយប៉ែត ទៅកាន់តំណែងជាអភិបាល នៃគណៈស្រុកព្រះនេត្រ។

ពិធីប្រកាសចូលកាន់មុខតំណែងនេះប្រារព្ធធ្វើឡើងនៅសាលប្រជុំ រដ្ឋបាលក្រុងប៉ោយប៉ែត នៅព្រឹកថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៥។

ដើម្បីឆ្លើយតបនូវសេចក្តីទុកចិត្តលោក វឺ ថងរ័ក្ស អភិបាលរងក្រុងប៉ោយប៉ែត បានប្តេជ្ញាចិត្ត ៧ចំនុចសំខាន់ៗ ជាពិសេសប្តេជ្ញាអនុវត្តការងារ តាមឋានានុក្រម ពង្រឹងសាមគ្គីភាពផ្ទៃក្នុង ឱ្យបានល្អប្រសើរ សាមគ្គីភាព ឯកភាពជាមួយគ្រប់ អង្គភាពពាក់ព័ន្ធ ដើម្បីសម្រេចបាននូវគ្រប់ភារកិច្ច ដែលថ្នាក់ដឹកនាំប្រគល់ជូន និងប្តេជ្ញារគោរពយ៉ាងខ្ជាប់ខ្ជួន នូវអភិក្រមទាំង៥ របស់មន្ត្រី “ ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់ ” ដើម្បីលត់ដំខ្លួន ឱ្យសក្តិសមជាមន្ត្រី ទទួលការជឿជាក់ពីប្រជាពលរដ្ឋ។

ឯកឧត្ដម អ៊ុំ រាត្រី អភិបាល នៃគណ ៈអភិបាលខេត្ត លេីកឡេីងថា ការតែងតាំងមន្រ្តីរាជការ គឺជាដំណើរការប្រក្រតី សម្រាប់ដំណើរការគ្រប់គ្រងបុគ្គលិកបំពេញការងារប្រចាំថ្ងៃ ដោយអនុលោមតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិជាធរមាន ក្នុងគោលបំណងលើកកម្ពស់ ប្រសិទ្ធភាព និងប្រសិទ្ធផលនៃការគ្រប់គ្រង។

ឯកឧត្ដមបន្តថា យ៉ាងណាមិញការគ្រប់គ្រងមន្រ្តីរាជការនៅរដ្ឋបាលថ្នាក់ក្រោមជាតិ គឺត្រូវបានរាជរដ្ឋាភិបាលធ្វើប្រតិភូកម្មអំណាច មកឱ្យគណៈអភិបាលរាជធានី ខេត្ត ក្រុង ស្រុក តាមរយៈអនុក្រឹត្យលេខ២៤០ អនក្រ.បក ឆ្នាំ២០១៧ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការបំពេញការងាររបស់មន្រ្តីរាជការនៅរដ្ឋបាលថ្នាក់ក្រោមជាតិ។ ដែលកិច្ចការនេះ រដ្ឋបាលខេត្ត តែងតែបានយកចិត្តទុកដាក់អនុវត្តយ៉ាងសុក្រឹត្យ ដោយអនុលោមតាមបទដ្ឋានគតិយុត្តជាធរមានពោលគឺ ករណីតែងតាំងគឺត្រូវផ្អែកលើគោលការណ៍មុខតំណែងដែលនៅទំនេរដែលត្រូវបំពេញ។

ជាមួយគ្នានោះ ឯកឧត្ដម អភិបាលខេត្ត ក៏បានណែនាំដល់អភិបាលក្រុង-ស្រុក ត្រូវយកចិត្តទុកដាក់ពង្រឹងប្រសិទ្ធភាពការផ្តល់សេវាជូនប្រជាពលរដ្ឋប្រកបដោយគណនេយ្យភាព តម្លាភាព និងភាពរហ័សទាន់ចិត្ត ជាពិសេសសេវាតម្រូវការ និងសេវាសំណូមពររបស់ប្រជាពលរដ្ឋ, ពង្រឹងសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ទប់ស្កាត់បញ្ហាក្មេងទំនើង បញ្ហាគ្រឿងញៀន បញ្ហាល្បែងស៊ីសងខុសច្បាប់ បញ្ហាគ្រោះថ្នាក់ចរាចរ ជាពិសេស ត្រូវខិតខំអនុវត្តនូវគោលនយោបាយ ” ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព” ឱ្យទទួលបានលទ្ធផលល្អប្រសើរថែមទៀត។

សូបញ្ជាក់ថា រយៈពេល៣ខែចុងក្រោយនេះ សេវាតម្រូវការ នៃអត្រានុកូលដ្ឋានសម្រេចបានគឺ៖ សៀវភៅគ្រួសារ ក.៤ផ្តល់ថ្មីចំនួន១៦៧.៤៩៨គ្រួសារ, សៀវភៅគ្រួសារក.៤កែឡើងវិញ ប្តូរថ្មីបាត់ ចំនួន៧.៩៥៨គ្រួសារ, ការចុះបញ្ជីស្នាក់ នៅក.១ចំនួន១៨១.៩៩១គ្រួសារ, ផ្តល់សៀវភៅស្នាក់នៅក.២ចំនួន១២៧.៣៨៣គ្រួសារ, សៀវភៅស្នាក់នៅក.២កែឡើងវិញប្តូរថ្មី បាត់ចំនួន៩.៥៨១គ្រួសារ, សៀវភៅស្នាក់នៅក.២ផ្តល់ថ្មី៦៦.៧៨៦គ្រួសារ, ចុះបញ្ជីក.៣បានចំនួន១៧៩.៣៥៦គ្រួសារ បានបញ្ជូនទិន្នន័យអត្តសញ្ញានប័ណ្ណសញ្ជាតិខ្មែរគំរូថ្មីទៅក្រសួងចំនួន១២.០៩០សន្លឹក, បានទទួលអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មីពីក្រសួងចែកជូនប្រជាពលរដ្ឋចំនួន១២.០៥៧សន្លឹក, ប្រជាពលរដ្ឋមកទទួលសេវាថតចម្លងសំបុត្រអត្រានុកូលដ្ឋានគ្រប់ប្រភេទចំនួន២៨.១២៤នាក់ ក្នុងនោះ, ស្រី១៦.២២៩នាក់ ស្មើនឹង ១០៩.៥៤៧សន្លឹក។ ក្រៅពីនោះ ការផ្តល់សេវាតាមយន្តការច្រកចេញចូលតែមួយទាំង១៤វិស័យ/ការងារសម្រេចបានចំនួន៣៧.៤០៤សេវា៕

អត្ថបទដែលជាប់ទាក់ទង