រដ្ឋមន្រ្តីហិរញ្ញវត្ថុ BRICS ប្រកាសសំណើរួមសម្រាប់កែប្រែ IMF

(បរទេស)៖ ថ្ងៃអាទិត្យ ទី០៦ ខែកក្កដា ឆ្នាំ២០២៥ រដ្ឋមន្រ្តីហិរញ្ញវត្ថុពីក្រុមប្រទេស BRICS រួមមានប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន អាហ្វ្រិកខាងត្បូង និងសមាជិកថ្មីដូចជា Egypt Ethiopia Indonesia Iran Saudi Arabia និង United Arab Emirates (UAE) បានចេញសេចក្ដីថ្លែងការណ៍រួម ដើម្បីទាមទារការកែប្រែទៅលើអង្គការជំនួយហិរញ្ញវត្ថុអន្តរជាតិ (IMF)។
សំណើរបស់ពួកគេ រួមមាន៖ ការកំណត់ កូតាថ្មី ដែលបង្ហាញភាពជាអ្នកមានសេដ្ឋកិច្ច និងអំណាចទិញរបស់ប្រទេសនីមួយៗ។ ការបង្កើន សិទ្ធិឆ្នោតឲ្យប្រទេសកំពុងអភិវឌ្ឍន៍។ បញ្ចប់ ប្រពៃណីដែលអនុញ្ញាតឲ្យជនជាប់មកពីអឺរ៉ុបបំរើជា ប្រធាន IMF ជានិច្ច។ ផ្តល់ឱកាសឲ្យប្រទេសជាតិចម្រុះ មាន តំណែងដឹកនាំក្នុង IMF។
នេះគឺជាលើកដំបូង ដែលក្រុម BRICS ដែលបានពង្រីកឯកភាពលើសំណើរទាំងមូលសម្រាប់កែប្រែ IMF មុនកិច្ចប្រជុំកំណត់កូតានៅខែធ្នូ។ ពួកគេក៏បានពិភាក្សាអំពី យុទ្ធសាស្រ្តធានាថ្មី តាមរយៈធនាគារអភិវឌ្ឍន៍ BRICS (NDB) ដើម្បីកាត់បន្ថយថ្លៃការខ្ចីប្រាក់ និងជម្រុញការវិនិយោគនៅក្នុងប្រទេសកំពុងអភិវឌ្ឍ។
អត្ថបទពីកញ្ញា ហេង គីមជូ
