ព្រះមហាក្សត្រ ត្រាស់បង្គាប់តែងតាំងគោរមងារ ព្រះមេធានុរ័ត្ន គូ សុភាព ព្រះរាជាគណៈកិត្តិយស ឱ្យឡើងទីជា សម្តេចព្រះឧត្តមវង្សា គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា

ភ្នំពេញ៖ ព្រះមហាក្សត្រនៃកម្ពុជា ព្រះមហាក្សត្រកម្ពុជា ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ តែងតាំងគោរមងារ ព្រះមេធានុរ័ត្ន គូ សុភាព ព្រះរាជាគណៈកិត្តិយស ឱ្យឡើងទីជា សម្តេចព្រះឧត្តមវង្សា គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា។

