អង្គការសហប្រជាជាតិរាយការណ៍ថា មានអ្នកស្លាប់ ៦១៣នាក់ជិតតំបន់ចែកជូនអាហារជួយសង្គ្រោះនៅ Gaza

(បរទេស)÷ ថ្ងៃសុក្រ ទី០៤ ខែកក្កដា ឆ្នាំ២០២៥ អង្គការសិទ្ធិមនុស្សសហប្រជាជាតិបានរាយការណ៍ថា មានជាង ៦១៣នាក់ ត្រូវបានសម្លាប់តាំងពីចុងខែឧសភា នៅជិតគណនីការចែកអាហារជួយសង្គ្រោះ និង daon រថយន្តជួយសង្គ្រោះ នៅក្នុងតំបន់ Gaza។ គេបានចុះបញ្ជីថា 509 នាក់ ក្នុងចំណោមនេះស្លាប់នៅជិតឬនៅតំបន់ចែកអាហាររបស់អង្គការមួយដែលមានឈ្មោះថា Gaza Humanitarian Foundation (GHF) ដែលគាំទ្រដោយអាមេរិក និងអុីស្រាអែល។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានAP
នាយិកាអង្គការ Ravina Shamdasani បាននិយាយថា ទោះមិនអាចបញ្ជាក់អ្នកទទួលខុសត្រូវបានទេ ប៉ុន្តែមានភស្តុតាងថា ទាហានអុីស្រាអែលបានបាញ់និងបោះគ្រាប់បែក ទៅលើពលរដ្ឋដែលកំពុងចូលរួមទទួលអាហារ។
យប់ថ្ងៃសុក្រ មនុស្ស ១៥នាក់ ត្រូវបានសម្លាប់ដោយគ្រាប់បែកអាកាស (រួមមានស្ត្រី៨នាក់ និងកុមារម្នាក់) ខណៈដែល ២០នាក់ទៀត ត្រូវបានសម្លាប់នៅពេលកំពុងរងចាំអាហារជួយសង្គ្រោះ។ នៅក្នុងទីក្រុង Rafah និង Khan Younis មានការស្លាប់បន្ថែមជាច្រើនជិតទីតាំងចែកអាហាររបស់ GHF។
តាមរបាយការណ៍ ការប្រយុទ្ធបានបន្តរយៈពេល ២១ខែ ហើយបណ្តាលឲ្យមានអ្នកស្លាប់ជាង ៥៧,០០០នាក់ នៅក្នុង Gaza ដោយជាងពាក់កណ្តាលជាស្ត្រី និងកុមារ។ ខណៈនេះអុីស្រាអែលក៏បានបាត់បង់ទាហានជាង ៨៦០នាក់ ដែលក្នុងចំណោមនោះជាង ៤០០នាក់ស្លាប់ក្នុងសង្គ្រាមនៅ Gaza។
ការចរចាចុងក្រោយស្ដីពីការផ្អាកការប្រយុទ្ធ ក៏កំពុងដំណើរការដែរ។ Hamas កំពុងពិភាក្សាជាមួយក្រុមជនជាតិPalestine ដទៃទៀតអំពីសំណើផ្អាកសង្គ្រាម ៦០ថ្ងៃ ដែលជាបណ្តាញមធ្យមស្ថានរវាង Egypt និង Qatar។ ប្រធានាធិបតី Donald Trump បានអំពាវនាវឱ្យ Hamas ទទួលយកផែនការនេះជាបន្ទាន់។
អត្ថបទពីកញ្ញា ហេង គីមជូ
