**ទេសរដ្ឋមន្រ្តី​ លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុក​ចិត្ត​បាន**សម្តេច ម៉ែន សំអន និង លោកជំទាវបណ្ឌិត​ ពេជ ចន្ទមុន្នី​ ហ៊ុនម៉ាណែត​ អញ្ជើញបួងសួងសុំសេចក្តីសុខសន្តិភាពជូនជាតិ**កម្ពុជា និងអង្គការ SCO វាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការទ្វេភាកីដ៏ល្អប្រសើរ នាពេលកន្លងមក**កម្ពុជា-សហភាពសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី​ (EAEU) ពិនិត្យ​ និង​ ពិចារណាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA)**សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ថ្លែងអំណរព្រះរាជគុណ ព្រះករុណា ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដែលព្រះអង្គសព្វព្រះរាជហឫទ័យប្រោសព្រះរាជូបត្ថម្ភព្រះរាជទ្រព្យ ១ពាន់ដុល្លារ ដល់កាកបាទក្រហមកម្ពុជា សម្រាប់ខែមិថុនា ឆ្នាំ២០២៦**ក្រសួងបរិស្ថាន គាំទ្រនិងជំរុញការ«រួមគ្នាដាំដើមឈើដើម្បីកម្ពុជាបៃតង»**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមពិធីប្រគល់គ្រឿងឥស្សរិយយសសហមេត្រី ថ្នាក់មហាសេនា ជូន លោកសាស្រ្តាចារ្យ កាំមីកូ អាគីអូ ទីប្រឹក្សា JICA ផ្នែកគោលនយោបាយមូលដ្ឋាន នៃក្រសួងមហាផ្ទៃ**កម្ពុជា-រុស្ស៊ី ប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការថែមទៀត**សម្ដេចតេជោ ជំរុញឱ្យកម្ពុជា និងបេឡារុស ត្រូវមានកិច្ចសហប្រតិបត្តិការបន្ថែមទៀត ទាក់ទងនឹងវិស័យការពារជាតិ**រដ្ឋបាលខេត្តឧត្តរមានជ័យ រៀបចំកិច្ចប្រជុំស្ដីពីការពិនិត្យឡើងវិញនូវវឌ្ឍនភាព ឬការគ្រប់គ្រងនៅ «មណ្ឌលសុវត្ថិភាពភៀសសឹក»**ក្រុមហ៊ុន​ GAZ Group ​ចាប់​អារម្មណ៍​ និង​​​ ​ស្វែង​រក​ឱកាស​វិនិយោគលេីវិស័យយានយន្ត​នៅកម្ពុជា**ក្រសួងសុខាភិបាលហ្គាហ្សាប្រកាសថា ជនជាតិប៉ាឡេស្ទីន ១,០០៨នាក់ ត្រូវបានសម្លាប់ដោយការវាយប្រហាររបស់អ៊ីស្រាអែល ចាប់តាំងពីបទឈប់បាញ់ ចូលជាធរមានកាលពីខែតុលា**នាវាដឹកប្រេងខ្នាតយក្សរបស់អារ៉ាប៊ីសាអូឌីតចំនួន ៣គ្រឿង បានធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រហ័រមូស បន្ទាប់ពីលោក ដូណាល់ ត្រាំ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់**លោក JD Vance រិះគន់បកទៅនឹងការរិះគន់របស់អ៉ីស្រាអែល ចំពោះកិច្ចព្រមព្រៀងអ៉ីរ៉ង់**អភិបាលខេត្តកំពង់ចាម ដឹកនាំក្រុមការងារចុះត្រួតពិនិត្យផែនការឆ្ពោះទៅការជួសជុលច្រាំងទន្លេ ក្នុងក្រុងកំពង់ចាម ដែលបានទទួលរងគ្រោះដោយសារទឹកជំនន់ទន្លេមេគង្គ**ក្រសួងមុខងារសាធារណៈ សហការជាមួយក្រសួងអប់រំ នឹងរៀបចំ «វេទិកាសារព័ត៌មានដើម្បីផ្សព្វផ្សាយ ព្រះរាជក្រឹត្យស្តីពីលក្ខន្តិកៈនៃអង្គគ្រូបង្រៀន»​ នៅរសៀលនេះ**ប្រាសាទតាសោម៖ ភាពសុខដុមរមនារវាងប្រាសាទបុរាណនិងបរិស្ថានធម្មជាតិ**សម្តេចធិបតី ដឹកនាំគណៈប្រតិភូនិវត្តមកដល់កម្ពុជាវិញដោយសុវត្ថិភាព បន្ទាប់ពីបញ្ចប់ដោយជោគជ័យ ក្នុងការចូលរួមកិច្ចប្រជុំកំពូលរំឭកខួបអនុស្សាវរីយ៍ នៃទំនាក់ទំនងអាស៊ាន-រុស្ស៊ី**សិស្សានុសិស្សវិទ្យាល័យរវៀង ខេត្តព្រះវិហារ ជាង ១,០០០នាក់ ប្តេជ្ញាមិនចែករំលែកព័ត៌មានក្លែងក្លាយជាង ១,០០០នាក់ ប្តេជ្ញាមិនចែករំលែកព័ត៌មានក្លែងក្លាយ**ព្រះអង្គម្ចាស់ក្សត្រីដាណឺម៉ាក ផ្ញើព្រះរាជសារថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីចម្រើនព្រះជន្ម

ឧត្តមសេនីយ៍ឯក សៀង សុវត្ថិ និងឧត្តមសេនីយ៍ទោ អុីវ វាសនា ជាសហប្រធានដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារសម្រេចបានប្រចាំឆមាសទី១​ និងលេីកទិសដៅបន្ត របស់នាយកដ្ឋា​នផ្សព្វផ្សាយអប់រំ

ភ្នំពេញ៖នាព្រឹកថ្ងៃព្រហស្ប​តិ៍​ ទី៣ ខែកក្កដា ឆ្នាំ២០២៥ លោក ឧត្តមសេនីយ៍ឯក សៀង សុវត្ថិ និងលោក ឧត្តមសេនីយ៍ទោ អុីវ វាសនា អគ្គនាយករង នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ បានអញ្ជើញជាសហប្រធានដឹកនាំកិច្ចប្រជុំ ដើម្បីពិនិត្យវឌ្ឍនភាពការងារសម្រេចបានប្រចាំឆមាសទី១​ និងលេីកទិសដៅបន្តរបស់នាយកដ្ឋា​ន​ផ្សព្វផ្សាយអប់រំ​ ដោយមានការអញ្ជើញចូលរួមពី លោក ឧត្តមសេនីយ៍ទោ ង៉ែត សុខគីម ប្រធាននាយកដ្ឋានផ្សព្វផ្សាយអប់រំ ព្រមជាមួយអនុប្រធាននាយកដ្ឋាន នាយការិយាល័យ នាយរងការិយាល័យ​ និងមន្រ្តីពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។

ជាកិច្ចចាប់ផ្តើម លោក​ ឧត្តមសេនីយ៍ទោ ង៉ែត សុខគីម ប្រធាននាយកដ្ឋានផ្សព្វផ្សាយអប់រំ បានធ្វើសេចក្តីរាយការណ៍សង្ខេបជូន សហប្រធាន និងអង្គប្រជុំអំពីលទ្ធផលការងារប្រចាំឆមាសទី១​ដែលបានអនុវត្តកន្លងមក និងលើកទិសដៅការងារបន្ដរបស់នាយកដ្ឋានផ្សព្វផ្សាយអប់រំ​។

នាឱកាសនោះ លោក ឧត្តមសេនីយ៍ឯក សៀង សុវត្ថិ បានឯកភាពទៅលើសេចក្តីរាយការណ៍ និងទិសដៅបន្តរបស់នាយកដ្ឋាន ព្រមទាំងបានមានប្រសាសន៍កោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំ និងមន្រ្តីទាំងអស់ នៃនាយកដ្ឋានផ្សព្វផ្សាយអប់រំ ដែលបានរួមគ្នា​សម្រេចសមិទ្ធផលការងារជាច្រើនក្នុងឆមាសទី១​។ លោក ឧត្តមសេនីយ៍ឯក ក៏បានជំរុញឱ្យលោក លោកស្រី អនុប្រធាននាយកដ្ឋាន ដែលទទួលដឹកនាំតាមការិយាល័យ​ជំនាញ ត្រូវបន្តពង្រឹងការអនុវត្ត និងបំពេញការងារប្រកបដោយប្រសិទ្ធភាពបន្ថែមទៀត។

បន្ថែមលើសពីនោះដែរ លោក ឧត្តមសេនីយ៍ទោ អុីវ វាសនា ក៏បានមានប្រសាសន៍កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងបំពេញការងារប្រកបដោយភាពទទួលខុសត្រូវរបស់ថ្នាក់ដឹកនាំ រួមទាំងមន្រ្តីទាំងអស់របស់នាយកដ្ឋានផ្សព្វផ្សាយអប់រំ។

លោក ឧត្តមសេនីយ៍ទោ ក៏បានលើកឡើងនូវចំនុចជាវិជ្ជមានចំពោះគំនិតនវានុវត្តន៍ រួមជាមួយឆន្ទៈការងារមោះមុតរបស់ថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់ នៃនាយកដ្ឋានផ្សព្វផ្សាយអប់រំ ដែលបានស្តែង​ចេញតាមរយៈរបាយការណ៍លទ្ធផលការងាររយៈពេល៦ខែនេះ។

លោក ឧត្តមសេនីយ៍ទោ បានផ្តល់ជាអនុសាសន៍ ដើម្បីជំរុញដល់ថ្នាក់ដឹកនាំ និងមន្ដ្រីទាំងអស់ នៃនាយកដ្ឋានផ្សព្វផ្សាយអប់រំ ត្រូវបន្តខិតខំបង្កើតនូវកម្មវិធីផ្សាយល្អៗបន្ថែមទៀត ដើម្បីបម្រើជាឧត្តមប្រយោជន៍ដល់មហាជន។ លោក ឧត្តមសេនីយ៍ទោ ក៏បានណែនាំ និងលើកទឹកចិត្តដល់មន្ដ្រីទាំងអស់ ត្រូវបន្តខិតខំ សហការគ្នាបំពេញការងារ ដើម្បីធ្វើយ៉ាងណាឱ្យនាយកដ្ឋានផ្សព្វផ្សាយអប់រំ កាន់តែរីកចម្រើនជាបន្ដទៀត​៕ 

អត្ថបទដែលជាប់ទាក់ទង