រដ្ឋបាលខេត្តរតនគិរី រៀបចំព្រឹត្តិការណ៍សម្លចាណាងឆ្នាំងយក្ស លើកទី១ មានមហាជនចូលរួមយ៉ាងច្រើនកុះករ

ភ្នំពេញ៖ ព្រឹត្តិការណ៍សម្លចាណាងឆ្នាំងយក្ស លើកទី១នេះត្រូវបានរដ្ឋបាលខេត្ត ដែលមានមន្ទីរទេសចរណ៍ខេត្ត ជាសេនាធិការ បានរៀបចំធ្វើឡើងនៅមាត់បឹងកន្សែង ជាប់នឹងរូបសំណាកគ្រួសារដំរី នាព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥ ក្រោមអធិបតីភាព ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ឯកឧត្តម គិត ទ្រី អ្នកតំណាងរាស្រ្តមណ្ឌលរតនគិរី និងឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី។
ថ្លែងទៅកាន់មហាជនប្រមាណ ១០០០នាក់នាឱកាសនេះ ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី បានលើកឡើងថា ព្រឹត្តិការណ៍ “សម្ល ចាណាងឆ្នាំងយក្ស” លើកទី១ របស់ខេត្តរតនគិរី ជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់សម្រាប់ជំរុញ ភាគី ពាក់ព័ន្ធនានារួមមាន ផ្នែកសាធារណៈ ផ្នែកឯកជន ដៃគូអភិវឌ្ឍន៍ អង្គការ ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ឱ្យ កាន់តែយល់ច្បាស់អំពីតួនាទី និងអត្ថប្រយោជន៍ នៃវិស័យទេសចរណ៍ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច សង្គម វប្បធម៌ និង បរិស្ថាន តាមរយៈការបង្កើតការងារដល់ប្រជា
ពលរដ្ឋកម្ពុជា ផ្តល់ប្រាក់ចំណូលដល់ជាតិ ជំរុញការវិនិយោគ ផ្តល់អំណាចដល់សហគមន៍ អភិរក្សសម្បត្តិវប្បធម៌ជាតិ ថែរក្សាធម្មជាតិ រក្សាវប្បធម៌ និងអត្ត សញ្ញាណជាតិ រក្សាសន្តិភាព និងកាត់បន្ថយភាពក្រីក្រស្របតាមទស្សនទាន “ទេសចរណ៍ដើម្បទាំងអស់គ្នា ទាំងអស់គ្នាដើម្បីទេសចរណ៍” ជាពិសេសគឺការផ្តល់នូវការយល់ដឹងបន្ថែមអំពីសម្ល ចាណាង ដែលសម្លចាណាងគឺ ជាអត្តសញ្ញាណមួយសម្រាប់ខេត្តរតនគិរី ដែលបងប្អូនជនជាតិដើមភាគតិច និយមចូលចិត្ត សម្លនេះជាយូណាស់មកហើយ។
ឯកឧត្តម បន្តថា បច្ចុប្បន្ន មន្ទីរទេសចរណ៍ ក៏ដូចជាអាជ្ញាធរខេត្ត បានសង្កេតឃើញថាប្រជាពលរដ្ឋនិងភ្ញៀវទេសចរ កំពុងពេញនិយមនូវសម្លប្រភេទនេះ បានជាមានការបើកអោយមានលក់ជាភោជនីយដ្ឋាន និងតម្រូវតាម ចិត្តរបស់ភ្ញៀវ អ្នកខ្លះតម នឹងសាច់គោ អ្នកខ្លះតមនឹងសាច់ក្របី ដោយមានការសំណូមពរពីភ្ញៀវភាគច្រើន ក៏ភោជនីយដ្ឋាន តម្រូវធ្វើសម្លប្រភេទនេះអំពីជើងជ្រូក និងនៅភ្នំពេញក៏មានជនជាតិដើមភាគតិចទៅ ប្រកបអាជីវកម្មលក់សម្លប្រភេទនេះផងដែរ។ ក្នុងន័យនេះដើម្បីចូលរួមរ ចូលរួមអបអរសាទរ ពិធីបើកព្រឹត្តិការណ៍ លើកទី១ សម្ល ចាណាងឆ្នាំងយក្ស ឆ្នាំ២០១៥ ខេត្តរតនគិរី។
ឯកឧត្តម អភិបាលនៃគណៈអភិបាលខេត្តរតនគិរី បានស្នើសុំស្ថាប័នពាក់ព័ន្ធ វិស័វិស័យ ឯកជន សហគមន៍ទេសចរណ៍ ប្រជាពលរដ្ឋមូលដ្ឋាន និងដៃគូអភិវឌ្ឍន៍ចូលរួមអភិវឌ្ឍវិស័យទេសចរណ៍ឱ្យបានសកម្ម និងកាន់តែខ្លាំងក្លាថែមទៀត ។ ហើយជឿជាក់ថា ព្រឹត្តិការណ៍ “សម្លចាណាងឆ្នាំងយក្ស” លើកទី១ នេះ ជាឱកាសវិសេសវិសាលមួយសម្រាប់លើកស្ទួយវិស័យទេសចរណ៍ ដែលរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច សង្គម អភិរក្សបរិស្ថាន ធានាបន្ថយភាពក្រីក្រ បង្កើនមិត្តភាព រក្សាសន្តិភាព ក្នុងការអភិវឌ្ឍទេសចរណ៍ កម្ពុជា។ជាមួយគ្នានេះ សូមលើកទឹកចិត្តស្ថាប័នពាក់ព័ន្ធ និងផ្នែកឯកជន ចូលរួមឱ្យបានខ្លាំងក្លាក្នុងចលនា ប្រឡងប្រណាំងទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ បដិសណ្ឋារកិច្ចល្អ” ដើម្បីឱ្យកម្ពុជាស័ក្តិសមជា “ព្រះរាជាណាចក្រអច្ឆរិយៈ ផ្តល់ភាពកក់ក្តៅដល់ភ្ញៀវទេសចរ”និងដើម្បីឱ្យប្រទេសកម្ពុជា ក៏ដូចជាខេត្ត ក្លាយជាគោលដៅទេសចរណ៍ ដ៏ទាក់ទាញមួយនៅក្នុងតំបន់ និងពិភពលោក ។
នៅក្នុងឱកាសនេះផងដែរ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេចរណ៍ បានថ្លែងថា ព្រឹត្តិការណ៍សម្លចាណាងឆ្នាំងយក្ស លើកទី១នេះ ជាព្រឹត្តិការណ៍ទេសចរណ៍ម្ហូបអាហារ ពិតជាមានលក្ខណៈពិសេសដោយឡែកមួយ ដែល បានបង្ហាញអំពីអត្តសញ្ញាណរបស់ខេត្តរតនគិរី គឺសម្លចាណាង របស់បងប្អូនជនជាតិដើមភាគតិច ដែលមានតាំងពីយូរលង់ណាស់មក ហើយ និងមានឱជារសឆ្ងាញ់ ព្រមទាំងផ្តល់នូវសុខភាពល្អថែមទៀតផង៕

