កម្លាំងនគរបាលខេត្តបន្ទាយមានជ័យ ជួយសម្របសម្រួលពលរដ្ឋខ្មែរវិលត្រឡប់មកពីប្រទេសថៃ និងប្រើប្រាស់រថយន្តដឹកជញ្ជូនពួកគាត់ទៅតាមបណ្តាខេត្ត
បន្ទាយមានជ័យ៖ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៥នេះ បានចាត់តាំងលោកឧត្តមសេនីយ៍ត្រី យ៉ត សុផល ស្នងការរង ដឹកនាំកម្លាំងនគរបាលចំនួន៤០នាក់ សហការជាមួយរដ្ឋបាលខេត្តបន្ទាយមានជ័យ ស្ថាប័នពាក់ព័ន្ធ ចូលរួមសម្រាប់សម្រួលដល់ពលរដ្ឋខ្មែរ ដែលកំពុងវិលត្រឡប់មកប្រទេសកម្ពុជាតាមច្រកអន្តរជាតិប៉ោយប៉ែត ក្រោយពីភាគីថៃប្រកាសបិទច្រកព្រំដែន។
ប្រតិបត្តិការសម្រាប់ថ្ងៃសៅរ៍នេះ គិតចាប់ពីម៉ោង៨.០០នាទីព្រឹក ដល់ម៉ោង១៦.០០នាទីល្ងាច ប្រជាពលរដ្ឋខ្មែរវិលត្រឡប់ មានចំនួន១២៦នាក់ ស្រី៦៣នាក់។ កម្លាំងនគរបាលយើង បានប្រើប្រាស់រថយន្តចំនួន០៨គ្រឿង ដឹកជញ្ជូនពលរដ្ឋខ្មែរទាំងនោះទៅកាន់ខេត្ត/រាជធានីចំនួន៤ រួមមាន: រាជធានីភ្នំពេញ, ខេត្តកំពង់ធំ, ខេត្តសៀមរាប, ខេត្តព្រៃវែង និងខេត្តក្រចេះ៕

