តុលាការឧទ្ធរណ៍សហរដ្ឋអាមេរិកអនុញ្ញាតឲ្យមាតាបិតាដកកូនចេញពីមេរៀនដែលមានមាតិកា LGBTQ ដោយសារជំនឿសាសនា

(វ៉ាស៊ីនតោន)÷ នៅថ្ងៃសុក្រ ទី២៧ ខែមិថុនា ឆ្នាំ២០២៥ តុលាការឧទ្ធរណ៍សហរដ្ឋអាមេរិកបានសម្រេចអោយមាតាបិតានៅរដ្ឋMaryland អាចដកកូនៗរបស់ពួកគេចេញពីមេរៀននៅPublic School ដែលប្រើសៀវភៅមានមាតិកា LGBTQ ប្រសិនបើពួកគេមានការតវ៉ាតាមជំនឿសាសនា។
សាលាតុលាការបានបដិសេធសេចក្តីសម្រេចពីតុលាការកម្រិតក្រោមដែលគាំទ្រដល់សាលាខេត្ត Montgomery។ ទោះបីជាសាលាតុលាការនេះមិនទាន់ផ្តល់សេចក្តីសម្រេចចុងក្រោយក៏ដោយ តែបានបង្ហាញថាមាតាបិតាអាចឈ្នះសំណុំរឿងនេះ។
សាលាខេត្តបានបញ្ចូលសៀវភៅដូចជា “Prince & Knight” និង “Uncle Bobby’s Wedding” ចូលក្នុងកម្មវិធីសិក្សា ចាប់ពីឆ្នាំ ២០២២ ដើម្បីបង្ហាញពីភាពចម្រុះក្នុងសហគមន៍។ ដំបូងមាតាបិតាត្រូវបានអនុញ្ញាតអោយដកកូនចេញពីមេរៀននេះតែសាលាបានបោះបង់គោលនយោបាយនោះ ក៏បណ្ដាលឲ្យមានការតវ៉ា និងការដាក់បណ្ដឹង។
ករណីនេះស្ថិតនៅក្នុងបំណងធំបំផុតរបស់ជម្រើសសៀវភៅ និងសិទ្ធិរបស់មាតាបិតានៅសាលាសាធារណៈ។ ការសម្រេចនេះបង្ហាញថាសាលាហ្សាណរដ្ឋត្រូវប្រកាន់ខ្ជាប់ការពារសិទ្ធិសាសនារបស់មាតាបិតា ដោយស្ថិតក្រោមការពិនិត្យយ៉ាងតឹងរឹង។
អត្ថបទពីកញ្ញា ហេង គីមជូ
