**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ**ឯកឧត្តម​ ហេង សួរ អញ្ជើញធ្វើទស្សនកិច្ចនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ នៅប្រទេសស្វ៊ីស ដើម្បីដកស្រង់បទពិសោធសម្រាប់ទំនើបកម្មការបណ្តុះបណ្តាលជំនាញនៅកម្ពុជា**អ្នកនាំពាក្យ៖ ប្រធានបទទិវាជាតិ TVET ឆ្នាំនេះ ឆ្លុះបញ្ចាំង​យ៉ាង​ច្បាស់​ពីតម្លៃ​ពិត​នៃកា​រសិ​ក្សា​ជំនាញ**សិស្ស PPI បង្កើតបានប្រព័ន្ធចំណតឡានឆ្លាតវៃ ស្កេនស្លាកលេខ និងគិតថ្លៃស្វ័យប្រវត្តិ**អភិបាលខេត្តព្រះសីហនុ៖ យើងជាយុវជនត្រូវមានផែនការច្បាស់លាស់ ជាពិសេសត្រូវដាក់ផែនការប្រឡងយកនិទ្ទេស A ឱ្យបានគ្រប់គ្នា**សម្តេចតេជោ ហ៊ុន សែន ផ្ដល់អំណោយជូនប្រជាពលរដ្ឋភៀសសឹកក្នុងខេត្តព្រះវិហារ**សម្តេចតេជោ ណែនាំឱ្យអាជ្ញាធរមូលដ្ឋានត្រូវបន្តយកចិត្តទុកដាក់ និងមើលថែ កម្លាំងកម្មករ ពលករទាំងនៅក្នុងសេដ្ឋកិច្ច និងទាំងបម្រើការងារនៅសេដ្ឋកិច្ចក្រៅប្រព័ន្ធ**សម្ដេចធិបតី លេីកទឹកឱ្យ UNAIDS បន្តការផ្សារភ្ជាប់ទំនាក់ទំនង និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាក្នុងការអភិវឌ្ឍវិស័យសុខាភិបាល**វិចារណកថា! សកម្មភាពអាកាសធាតុ៖ ការទទួលខុសត្រូវរបស់មនុស្សជំនាន់យើង

សកម្មភាពរោងចក្រនៅចិនអាចធ្លាក់ចុះជាលើកទី ៣ ជាប់ៗគ្នា ដោយសារតែភាពតានតឹងពាណិជ្ជកម្ម

(បរទេស)÷ ថ្ងៃសុក្រ ទី២៧ ខែមិថុនា ឆ្នាំ២០២៥ រោងចក្រនៅចិនអាចនឹងមានសកម្មភាពធ្លាក់ចុះជាលើកទី៣ជាប់ៗគ្នា ក្នុងខែមិថុនា បើយោងតាមការស្ទង់មតិរបស់ Reuters។ សូចនាករផលិតកម្ម (PMI) ត្រូវបានព្យាករណ៍ឲ្យស្ថិតនៅចំនួន ៤៩.៧ ដែលខ្ពស់ជាងខែមិនា (៤៩.៥) ប៉ុន្តែតែនៅកម្រិតក្រោម ៥០ ដែលបង្ហាញពីការរីកចម្រើននៃវិស័យ។

សេដ្ឋកិច្ចក្នុងស្រុកនៅតែស្រកខ្សោយដោយសារទីផ្សារអចលនទ្រព្យកំពុងរអាក់រអួល បណ្តាលឲ្យការចំណាយរបស់ប្រជាជនថយចុះ និងបង្កើនសម្ពាធលើតម្លៃផលិតផលឧស្សាហកម្ម។ ក្រុមហ៊ុនផលិតមិនសូវមានជម្រើសនៃទីផ្សារផ្សេងទេ លើកលែងតែរងចាំការទាញយកយុទ្ធសាស្ត្រប្រកបដោយប្រសិទ្ធភាពពីរដ្ឋាភិបាលដើម្បីបន្ធូរភាពតានតឹងពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប។

អាជ្ញាធរចិនមិនអាចអនុញ្ញាតឲ្យវិស័យផលិតកម្មធំរបស់ខ្លួនធ្លាក់ចុះបានទេ ប្រសិនបើចង់សម្រេចគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ចប្រហែល ៥% ក្នុងឆ្នាំ ២០២៥។

ប្រាក់ចំណេញរបស់ក្រុមហ៊ុនឧស្សាហកម្មចិនបានធ្លាក់ចុះ ៩.១% ក្នុងខែឧសភា បង្ហាញពីតម្រូវការថយចុះ និងតម្លៃផលិតផលធ្លាក់ចុះ។ លោកលី ឆៀង (Li Qiang) នាយករដ្ឋមន្រ្តីបាននិយាយថា រដ្ឋាភិបាលនៅតែមានជំនឿថាអាចអនុវត្តកំណែទម្រង់ ដើម្បីផ្លាស់ប្តូរសេដ្ឋកិច្ចពីការពឹងផ្អែកលើការផលិតទៅជាសេដ្ឋកិច្ចជំនួញប្រើប្រាស់។

ទោះជាយ៉ាងណា អ្នកវិភាគបង្ហាញថា ការផ្លាស់ប្តូរនេះអាចនឹងចំណាយពេលជាច្រើនឆ្នាំ ហើយអាចនឹងបង្កឲ្យសេដ្ឋកិច្ចធ្លាក់ចុះខ្លះក្នុងអំឡុងពេលខ្លី។ នៅពេលដែលចិន និងសហរដ្ឋអាមេរិកបានព្រមព្រៀងលើសន្ធិសញ្ញាពាណិជ្ជកម្ម ដោយទោះបីជារដ្ឋាភិបាលអាមេរិកអាចបន្តពិន័យពន្ធសារបន្ថែមខ្ពស់ដដែល ក៏ដូចជាបន្តបង្កសម្ពាធលើការនាំចេញរបស់ចិន។

សូចនាករ(Indicator)ផលិតកម្មឯកជន Caixin PMI ត្រូវបានព្យាករណ៍ឲ្យមានចំនួន ៤៩.០ កើនពី ៤៨.៣ ក្នុងខែមុន។ ទិន្នន័យនេះនឹងត្រូវប្រកាសនៅថ្ងៃទី ១ ខែកក្កដា។

អត្ថបទពីកញ្ញា ហេង គីមជូ

អត្ថបទដែលជាប់ទាក់ទង