ភាពយន្តឯកសាររបស់អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនក្រោមចំណងជើង “TUSCANY Travel in a Never Ending” ចាក់ផ្សាយនៅក្នុងប្រទេសអ៊ីតាលី

កាលពីថ្ងៃទី ២៦ ខែមិថុនា តាមម៉ោងក្នុងតំបន់ ភាពយន្តឯកសារ ក្រោមចំណងជើង “TUSCANY Travel in a Never Ending” ដែលរួមគ្នាផលិតដោយក្រុមហ៊ុនទូរទស្សន៍អន្តរជាតិចិននៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន និងរដ្ឋបាលផ្សព្វផ្សាយទេសចរណ៍នៃតំបន់ Tuscany ប្រទេសអ៊ីតាលី បានចាក់ផ្សាយនៅទីក្រុង Florence ប្រទេសអ៊ីតាលី ។ លោក Shen Haixiong អនុរដ្ឋមន្ត្រីនៃក្រសួងឃោសនាការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាអគ្គនាយកនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន និង លោក Maras ប្រធានរដ្ឋបាលផ្សព្វផ្សាយទេសចរណ៍នៃតំបន់ Tuscany ប្រទេសអ៊ីតាលី បានអញ្ជើញធ្វើជាអធិបតីក្នុងពិធីសម្ពោធការចាក់ផ្សាយភាពយន្តឯកសារនេះ ព្រមទាំងធ្វើការផ្លាស់ប្តូរមតិយោបល់យ៉ាងស៊ីជម្រៅអំពីកិច្ចសហប្រតិបត្តិការក្នុងការរួមគ្នាថតនិងផលិតកម្មវិធីទូរទស្សន៍ ការផ្សព្វផ្សាយទេសចរណ៍វប្បធម៌ និងការការពារបេតិកភណ្ឌវប្បធម៌ជាដើម៕
