សម្ដេចតេជោ ផ្តាំទៅរដ្ឋមន្រ្តីក្រសួងការពារជាតិថៃ ដែលថា កម្ពុជាបន្តប្រើប្រាស់ភ្លើងអគ្គិសនីរបស់ថៃសូមបង្ហាញមកថា នៅកន្លែងណាខ្លះ?

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានផ្តាំទៅកាន់រដ្ឋមន្រ្តីក្រសួងការពារជាតិថៃ ដែលបាននិយាយថា កម្ពុជាបន្តប្រើប្រាស់ភ្លើងអគ្គិសនីរបស់ថៃចំនួន៦ កន្លែងទៀតនោះ សូមបង្ហាញមកថា នៅកន្លែងណាខ្លះ?
ក្នុងឱកាសអញ្ជើញសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ/សង្កាត់ ក្នុងខេត្តព្រះវិហារ នាព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥នេះ សម្ដេចតេជោ បានហៅការលើកឡើងរបស់រដ្ឋមន្រ្តីការពារថៃរូបនេះថា«ព្រហើន» ដែលបានបន្ទច់បង្អាប់ខ្មែរយ៉ាងដូច្នេះ។
ជាមួយគ្នានេះសម្តេចតេជោ បានឱ្យរដ្ឋមន្រ្តីការពារជាតិថៃ ចេញមុខមកដោះស្រាយជាបន្ទាន់ ប្រសិនរដ្ឋមន្រ្តីរូបនេះពិតជាមនុស្សមែន បន្ទាប់ពីរដ្ឋមន្រ្តីការពារជាតិថៃរូបនេះមើលងាយខ្មែរ ដោយបានចោទប្រកាន់ខ្មែរថា បានបន្តប្រើប្រាស់ភ្លើងរបស់ថៃទៀតចំនួន៦ចំណុចទៀតនោះ៕

