ឯកឧត្តម ហេង សួរ អនុញ្ញាតឱ្យលោកស្រី Tania Meyer ប្រធានគ្រប់គ្រងធនាគារពិភពលោក (World Bank) ប្រចាំប្រទេសកម្ពុជា និងសហការី ចូលជួបសម្តែងការគួរសម

ភ្នំពេញ៖ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអនុញ្ញាតឱ្យលោកស្រី Tania Meyer ប្រធានគ្រប់គ្រងធនាគារពិភពលោក (World Bank) ប្រចាំប្រទេសកម្ពុជា និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារដែលផ្ដោតសំខាន់លើការអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ បង្កើនផលិតភាពខ្ពស់ដល់វិស័យឧស្សាហកម្ម និងកម្មន្ដសាល នារសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ៕

