អភិបាលខេត្តមណ្ឌលគិរី ចុះចែកពូជស្រូវជូនប្រជាកសិករ នៅឃុំអបួនលើ ស្រុកកោះញែក

ភ្នំពេញ៖ កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ថងសាវុន អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី បានអញ្ជើញជាធិបតីភាពក្នុងពិធីចែកពូជស្រូវផ្ការំដួលទម្ងន់០២តោន ពូជស្រូវសែនក្រអូប០១ទម្ងន់៤០០គីឡូក្រាម ចែកជូនប្រជាកសិករចំនួន១២០គ្រួសារ ក្នុង០១គ្រួសារទទួលបានពូជស្រូវ ២០គីឡូក្រាម ជូនប្រជាកសិករនៅឃុំអបួនលើ ស្រុកកោះញែក ខេត្តមណ្ឌលគិរី។
ពិធីនេះដែរ ក៏មានការចូលរួមពីសំណាក់ លោក នាយករដ្ឋបាលខេត្ត លោក សី ទូច អភិបាលស្រុកកោះញែក កងកម្លាំងរបស់ស្រុកទាំងបី លោក លោកស្រីប្រធាន-អនុប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ អាជ្ញាធរភូមិឃុំ និងមន្រ្តីជំនាញពាក់ព័ន្ធ ពិធីនេះប្រារព្ធធ្វេីឡេីងនៅ សាលាឃុំ អបួនលេី ស្រុកកោះញែក ខេត្តមណ្ឌលគិរី៕

