**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ**ឯកឧត្តម​ ហេង សួរ អញ្ជើញធ្វើទស្សនកិច្ចនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ នៅប្រទេសស្វ៊ីស ដើម្បីដកស្រង់បទពិសោធសម្រាប់ទំនើបកម្មការបណ្តុះបណ្តាលជំនាញនៅកម្ពុជា**អ្នកនាំពាក្យ៖ ប្រធានបទទិវាជាតិ TVET ឆ្នាំនេះ ឆ្លុះបញ្ចាំង​យ៉ាង​ច្បាស់​ពីតម្លៃ​ពិត​នៃកា​រសិ​ក្សា​ជំនាញ**សិស្ស PPI បង្កើតបានប្រព័ន្ធចំណតឡានឆ្លាតវៃ ស្កេនស្លាកលេខ និងគិតថ្លៃស្វ័យប្រវត្តិ**អភិបាលខេត្តព្រះសីហនុ៖ យើងជាយុវជនត្រូវមានផែនការច្បាស់លាស់ ជាពិសេសត្រូវដាក់ផែនការប្រឡងយកនិទ្ទេស A ឱ្យបានគ្រប់គ្នា**សម្តេចតេជោ ហ៊ុន សែន ផ្ដល់អំណោយជូនប្រជាពលរដ្ឋភៀសសឹកក្នុងខេត្តព្រះវិហារ**សម្តេចតេជោ ណែនាំឱ្យអាជ្ញាធរមូលដ្ឋានត្រូវបន្តយកចិត្តទុកដាក់ និងមើលថែ កម្លាំងកម្មករ ពលករទាំងនៅក្នុងសេដ្ឋកិច្ច និងទាំងបម្រើការងារនៅសេដ្ឋកិច្ចក្រៅប្រព័ន្ធ**សម្ដេចធិបតី លេីកទឹកឱ្យ UNAIDS បន្តការផ្សារភ្ជាប់ទំនាក់ទំនង និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាក្នុងការអភិវឌ្ឍវិស័យសុខាភិបាល**វិចារណកថា! សកម្មភាពអាកាសធាតុ៖ ការទទួលខុសត្រូវរបស់មនុស្សជំនាន់យើង

ការពង្រឹងសមត្ថភាពរបស់ជនបង្គោលយេនឌ័រ គឺជាកិច្ចការអាទិភាព ដើម្បីពង្រឹងសមត្ថភាព និងការយល់ដឹងរបស់មន្ត្រីជំនាញពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់

ភ្នំពេញ៖ លោកជំទាវ សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញបើកវគ្គបណ្តុះបណ្តាលស្តីពី «ការពង្រឹងសមត្ថភាពជនបង្គោលយេនឌ័រ» ដើម្បីពង្រឹងសមត្ថភាព និងការយល់ដឹងរបស់មន្ត្រីជំនាញពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់សំដៅចូលរួមចំណែកគោរពសិទ្ធិមនុស្ស សិទ្ធិស្ត្រី សិទ្ធិកុមារ សិទ្ធិជនពិការភាព និងសិទ្ធិដទៃទៀតនៅក្នុងសង្គម។

វគ្គបណ្តុះបណ្តាលមានរយៈពេល ៣ថ្ងៃនេះធ្វើឡើងនាព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥ ត្រូវបានរៀបចំដោយក្រុមការងារយេនឌ័រស្រ្តីរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលមានវត្តមានលោកជំទាវ សុខ ច័ន្ទឆវី រដ្ឋលេខាធិការតំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី រួមទាំងឯកឧត្តម លោកជំទាវ លោក លោកស្រីសរុបប្រមាណ ២៦០រូប នៅទីស្ដីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

លោកជំទាវ សុវណ្ណ វណ្ណារតន៍ បានថ្លែងបើកវគ្គបណ្តុះបណ្តាលស្តីពី«ការពង្រឹងសមត្ថភាពជនបង្គោលយេនឌ័រ» ដោយបញ្ជាក់ថា ការពង្រឹងសមត្ថភាពរបស់ជនបង្គោលយេនឌ័រ គឺជាកិច្ចការអាទិភាព ដែលចាប់តាំងពីឆ្នាំ២០១៣មក ក្រសួងបានរៀបចំវគ្គបណ្តុះបណ្តាលនេះបានចំនួន ១១លើក រួចមកហើយ ជាពិសេសក្នុងបំណងដើម្បីពង្រឹងសមត្ថភាព និងការយល់ដឹងរបស់មន្ត្រីជំនាញពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ សំដៅចូលរួមចំណែកក្នុងការលើកកម្ពស់ការចូលរួម និងការគោរពសិទ្ធមនុស្ស សិទ្ធិស្រ្តី សិទ្ធិកុមារ សិទ្ធិជនពិការភាព និងសិទ្ធិដទៃទៀតក្នុងសង្គម និងលើកកម្ពស់ការគោរពច្បាប់ ក៏ដូចជាកាត់បន្ថយការរើសអើងគ្រប់រូបភាព ជូនដល់បងប្អូនកម្មករនិយោជិត សិស្សនិស្សិត សមាជិកប.ស.ស. និងអ្នកពាក់ព័ន្ធទាំងអស់នៅទូទាំងប្រទេស។

បន្ថែមពីនេះទៅទៀត វគ្គបណ្តុះបណ្តាលរយៈពេល ៣ថ្ងៃ នេះក៏នឹងចូលរួមចំណែកធ្វើឱ្យ ប្រសើរឡើងនូវសីលធម៌សង្គម តម្លៃស្ត្រី និងគ្រួសារខ្មែរ នៅក្នុងបរិវត្តកម្មឌីជីថល បង្កើនការយល់ដឹង ស្វែងយល់នឹងបញ្ហាប្រឈម និងមេរៀនបទពិសោធន៍ និងគំនិតថ្មីៗពីគ្រូឧទ្ទេសនាម ដើម្បីចូលរួម លើកកម្ពស់សីលធម៌សង្គម តម្លៃស្ត្រី និងគ្រួសារខ្មែរឱ្យមានភាពថ្លៃថ្នូរនៅក្នុងសង្គមកម្ពុជាពង្រឹង សមត្ថភាពជនបង្គោលយេនឌ័រ ឱ្យមានការយល់ដឹងពីអនុសាសន៍ គន្លឹះ១២ចំណុច ដ៏ខ្ពង់ខ្ពស់ សម្តេចធិបតី ដើម្បីបង្កើនការយល់ដឹងលើសិទ្ធិស្ត្រី និងការលើកកម្ពស់សមភាពយេនឌ័រ និង ទប់ស្កាត់ការរីករាលដាលនៃការឆ្លងមេរោគអេដស៍ បរិយាប័ន្ន និងសមធម៌សង្គម អភិក្រមបរិវត្តកម្ម យេនឌ័រ បច្ចុប្បន្នភាពសេវា ប.ស.ស ឆ្លើយតបនឹងយេនឌ័រ និងបម្រែបម្រួលអាកាសធាតុក្នុងវិស័យ បណ្តុះបណ្តាលវិជ្ជាជីវៈ និងការយល់ដឹងអំពីអំពើហិង្សាទាក់ទងនឹងយេនឌ័រនៅប្រទេសកម្ពុជា និងច្បាប់ គោលនយោបាយជាតិ វិធានការនានា ហើយប្រែក្លាយការយល់ដឹងដែលទទួលបាននាពេលនេះ ឱ្យទៅជាសកម្មភាពជាក់ស្តែងពិតប្រាកដប្រកបដោយប្រសិទ្ធភាព៕

អត្ថបទដែលជាប់ទាក់ទង