ឯកឧត្តម អ៊ុំ ម៉ារ៉ា ដឹកនាំកិច្ចប្រជុំគណៈកម្មការ ត្រួតពិនិត្យកិច្ចលទ្ធកម្មកម្រិតធំ (PRC) ក្រោមក្របខ័ណ្ឌ គម្រោងធ្វើឱ្យប្រសើរឡើងនៃការគ្រប់គ្រងសំរាម សំណល់រឹង និងសំណល់ប្លាស្ទិកនៅប្រទេសកម្ពុជា

ភ្នំពេញ៖ នៅរសៀលថ្ងៃអង្គារ ទី២៤ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម អ៊ុំ ម៉ារ៉ា រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ បានអញ្ជើញបន្តដឹកនាំកិច្ចប្រជុំគណៈកម្មការត្រួតពិនិត្យកិច្ចលទ្ធកម្មកម្រិតធំ (PRC) ដើម្បីពិនិត្យ សម្រេចលើរបាយការណ៍វាយតម្លៃសំណើបច្ចេកទេស និង ហិរញ្ញវត្ថុសម្រាប់ជ្រើសរើសក្រុមហ៊ុនផ្តល់សេវាទីប្រឹក្សា លើកិច្ចប្រតិបត្តិការគ្រប់គ្រងសំរាម ក្រោមក្របខ័ណ្ឌ គម្រោងធ្វើឱ្យប្រសើរឡើងនៃការគ្រប់គ្រងសំរាម សំណល់រឹង និងសំណល់ប្លាស្ទិកនៅប្រទេសកម្ពុជា (ក្នុងសមត្ថកិច្ចរបស់ក្រសួងមហាផ្ទៃ)។
កិច្ចប្រជុំនេះដែរ ក៏មានការអញ្ជើញចូលរួមពី អគ្គនាយករង នៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ ព្រមទាំងមន្ត្រីជំនាញអង្គភាពគ្រប់គ្រងគម្រោង សមាសភាគទី២ ក្រសួងមហាផ្ទៃ តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សរុបចំនួន ១៥នាក់។ឯកឧត្តម រដ្ឋលេខាធិការ បានកោតសរសើរ ព្រមទាំងបានឯកភាពលើរបាយការណ៍វាយតម្លៃសំណើបច្ចេកទេស និងហិរញ្ញវត្ថុរបស់ក្រុមហ៊ុនដែរពាក់ព័ន្ធ។
ឯកឧត្តមរដ្ឋលេខាធិការ ក៏បានជំរុញឱ្យថ្នាក់ដឹកនាំ ព្រមទាំងក្រុមការងារបច្ចេកទេស ត្រូវតែពន្លឿនការងារនេះ និងត្រូវអញ្ជើញក្រុមហ៊ុនដែលពាក់ព័ន្ធ ដើម្បីមកចចារកិច្ចសន្យាតាមនិតិវិធីលទ្ធកម្មនូវជំហានបន្ទាប់ និងត្រូវធ្វើយ៉ាងណាឱ្យកាន់តែល្អប្រសើរបន្ថែមទៀត៕

