លោក Trump ថាអ៊ីរ៉ង់ និងអ៊ីស្រាអែល យល់ព្រមលើបទឈប់បាញ់ពេញលេញ
បរទេស ៖ ប្រធានាធិបតីអាមេរិក លោក Donald Trump បានអោយដឹងថា អ៊ីស្រាអែល និងអ៊ីរ៉ង់បានយល់ព្រមលើ “បទឈប់បាញ់ពេញលេញ” ដែលនឹងបញ្ចប់ជម្លោះក្នុងរយៈពេលជាង ២៤ម៉ោង។
លោកប្រធានាធិបតី Trump និយាយថា បទឈប់បាញ់នឹងនាំមកនូវ “ការបញ្ចប់ជម្លោះជាផ្លូវការ” ដែលនេះជាការផ្លាស់ប្តូរដ៏ធំនៅក្នុងអរិភាព បន្ទាប់ពីអាមេរិកវាយប្រហារកាលពីថ្ងៃអាទិត្យទី២២ ខែមិថុនា លើទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់ចំនួនបីកន្លែង៕