**កម្ពុជាបន្តប្តេជ្ញាយ៉ាងមុតមាំធ្វើការងារយ៉ាងជិតស្និទ្ធជាមួយចិន ដើម្បីពង្រឹងនូវមិត្តភាពដែកថែប ព្រមទាំងលើកកម្ពស់ផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជនទាំងពីរ**កងទ័ពកម្ពុជា និងអាមេរិក ជួបពិភាក្សាគ្នាក្នុងគោលបំណងត្រៀមរៀបចំសមយុទ្ធឆ្មាំអង្គរ Angkor Sentinel 2027**អ៉ីស្រាអែល និងលីបង់ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខណ្ឌមួយ ដើម្បីឆ្ពោះទៅរកការបិទបញ្ចប់សង្រ្គាមរវាងអ៉ីស្រាអែល និងក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់**ព្រះមហាក្សត្រ និងសម្ដេចម៉ែ នឹងយាងនិវត្តពីទីក្រុងប៉េកាំង ប្រទេសចិន មកមាតុភូមិកម្ពុជាវិញ នៅដើមខែក្រោយ**សម្ដេចធិបតី៖ អាទិភាពរបស់រាជរដ្ឋាភិបាល​ គឺ ប្រទេសជាតិ​,​ប្រជាជន, ទឹកដី និង​ ឯករាជ្យភាពជាតិ**ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខមេគ្រួសារបក្ស ប្រមាណជាង ៤ពាន់គ្រួសារ ក្នុងឃុំពពក និងឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ**ឯកឧត្តមយ ឈាង រ៉ា ៖លេីសពីការការពារប្រព័ន្ធខួរក្បាលដេីម្បីទទួលបានសមត្ថភាពចៀសពីពិការភាព ការទទួលខុសត្រូវរបស់យើងបន្ថែមទៀនោះគឺ ការបណ្តុះមនសិការខ្ពស់ ប្រកបដោយសតិសម្បជញ្ញៈ គុណធម៌ គតិបណ្ឌិត ឆ្ពោះទៅការកសាងអនាគតគាប់ប្រសេីរ**ឯកឧត្តម ទ្រី ដាលុច អញ្ជើញក្នុងពិធីបញ្ចុះបឋមសិលាសាងសង់ស្ពានដែកបាឡេ ឆ្លងស្ទឹងស្ទោង ក្នុងស្រុកប្រាសាទបល្ល័ង្ក ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ**រដ្ឋមន្ត្រីទេសចរណ៍ ស្នើឱ្យក្រុមប្រឹក្សាភិបាលពហុកីឡាដ្ឋានជាតិ ចូលរួមជាមួយមហាគ្រួសារវិស័យទេសចរណ៍ ក្នុងការជំរុញយុទ្ធនាការទស្សនាកម្ពុជានៅក្នុងរដូវកាលបៃតង**អភិបាលខេត្តបាត់ដំបង៖ ទោះបីខេត្តពុំទាន់មានសញ្ញាគួរឱ្យព្រួយបារម្ភចំពោះការប្រើប្រាស់ និងចែកចាយគ្រឿងញៀន ក៏យើងត្រូវមានការប្រុងប្រយ័ត្ន និងត្រៀមលក្ខណៈ ដើម្បីប្រយុទ្ធប្រឆាំង**វិចារណកថា៖ ការការពារសុខភាពរបស់យើង ក្នុងខណៈពេលដែលបាតុភូត អែលនីញ៉ូ (El Niño) កំពុងខិតជិតមកដល់**អភិបាលខេត្តបាត់ដំបង ស្នើដល់សហគមន៍នេសាទ និងប្រជាពលរដ្ឋ ចូលរួមជួយថែរក្សាការពារព្រៃលិចទឹក ឡូតិ៍អភិរក្ស និងទប់ស្កាត់បទល្មើសនេសាទឱ្យមានប្រសិទ្ធភាព**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលត្រូវបន្ដកែទម្រង់ដើម្បីរស់ ហើយរស់ដោយរឹងមាំខ្លួនឯង**សម្ដេចធិបតី ប្រកាសអំពីការប្ដេជ្ញាចិត្តបោសសម្អាត Online Scams ឱ្យអស់ពីកម្ពុជា**សម្ដេចធិបតី៖ ឈរលើមូលដ្ឋាននៃសុខសន្តិភាព និង ស្ថិរភាពនយោបាយ រយៈពេលជាងបីទសវត្សរ៍កន្លងមកនេះកម្ពុជាមានការរីកចម្រើនគួរជាទីមោទនៈ**សម្ដេចធិបតី៖ ឈរលើមូលដ្ឋាននៃសុខសន្តិភាព និង ស្ថិរភាពនយោបាយ រយៈពេលជាងបីទសវត្សរ៍កន្លងមកនេះកម្ពុជាមានការរីកចម្រើនគួរជាទីមោទនៈ**សម្ដេចធិបតី៖ សារព័ត៌មានអន្តរជាតិជាច្រើន ទទួលស្គាល់ថា កម្ពុជាកម្ទេចសម្បុក Online Scams បានល្អ**សម្តេចតេជោ អញ្ជើញមកដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចនៅចិន ប្រកបដោយជោគជ័យ**សម្ដេចធិបតី៖ បើយើងមិនខ្លាំងខ្លួនឯងនោះទេ គឺគ្មាននរណាមកជួយយើងទេ**សម្ដេចធិបតី លើកទឹកចិត្តដល់សហគ្រាសប្រភេទ SME ទាំងអស់ត្រូវពង្រឹងខ្លួនជាប្រចាំ

ក្រុមហ៊ុន Tesla ចុះកិច្ចព្រមព្រៀងដំបូងរបស់ខ្លួន ដើម្បីសាងសង់រោងចក្រថាមពលអគ្គិសនី «Grid-Scale» ខ្នាតធំបំផុតនៅក្នុងប្រទេសចិន

       

បរទេស៖ បើយោងតាមការចេញផ្សាយដោយ CNBC ក្រុមហ៊ុន Tesla ត្រូវបានគេរាយការណ៍មកថា បានចុះកិច្ចព្រមព្រៀងដំបូងរបស់ខ្លួន ដើម្បីសាងសង់រោងចក្រថាមពលអគ្គិសនី «Grid-Scale» ខ្នាតធំបំផុតនៅក្នុងប្រទេសចិន។

គម្រោងនេះកើតឡើងចំពេលដែលទំនាក់ទំនងពាណិជ្ជកម្មរវាងទីក្រុងប៉េកាំង និងវ៉ាស៊ីនតោននៅតែមានភាពតានតឹង។

ក្រុមហ៊ុនអាមេរិកមួយនេះ បានប្រកាសនៅលើបណ្ដាញសង្គមចិន Weibo ថា គម្រោងនេះនឹងក្លាយជារោងចក្រប្រភេទធំបំផុតនៅក្នុងប្រទេសចិននៅពេលបញ្ចប់។ ប្រព័ន្ធផ្ទុកថាមពលអគ្គិសនីខ្នាតធំ (Utility-scale battery energy storage systems) មានសារៈសំខាន់ណាស់ក្នុងការជួយបណ្ដាញអគ្គិសនីរក្សាតុល្យភាពរវាងការផ្គត់ផ្គង់ និងតម្រូវការ ជាពិសេសសម្រាប់ប្រភពថាមពលដែលអាចប្រែប្រួលបានដូចជាថាមពលពន្លឺព្រះអាទិត្យ និងខ្យល់។

កិច្ចព្រមព្រៀងនេះមានតម្លៃ ៤ ពាន់លានយន់ (ប្រហែល ៥៥៦ លានដុល្លារ) ហើយត្រូវបានធ្វើឡើងនៅក្នុងទីក្រុងសៀងហៃ ប្រទេសចិន ដោយមានភាគីចូលរួមចំនួន៣ គឺ ក្រុមហ៊ុន Tesla រដ្ឋាភិបាលទីក្រុងសៀងហៃ និងក្រុមហ៊ុន China Kangfu International Leasing។

គួរជម្រាបថា កិច្ចព្រមព្រៀងនេះមានសារៈសំខាន់ណាស់សម្រាប់ Tesla ដោយសារតែក្រុមហ៊ុនចិនដូចជា CATL និង BYD ក៏កំពុងប្រកួតប្រជែងជាមួយនឹងផលិតផលស្រដៀងគ្នាដែរ។ ទោះបីជាមានភាពតានតឹងផ្នែកនយោបាយរវាងសហរដ្ឋអាមេរិក និងចិនក៏ដោយ តម្រូវការសម្រាប់ប្រព័ន្ធផ្ទុកថាមពលអគ្គិសនីខ្នាតធំនៅប្រទេសចិនមានខ្ពស់ ដោយរដ្ឋាភិបាលចិនមានគោលដៅបង្កើនសមត្ថភាពដល់ ៤០ ជីហ្គាវ៉ាត់ ត្រឹមដំណាច់ឆ្នាំ២០២៥៕

អត្ថបទដែលជាប់ទាក់ទង