**សម្តេចតេជោ បង្ហាញចំណារចំនួន៤ ជាចលកររុញច្រានកម្ពុជាឱ្យចេញផុតពីកង្វះសាច់ប្រាក់បើកបៀវត្តន៍ មកជាមានសាច់ប្រាក់បើកជាមួយនិងការបង្កើនបៀវត្តន៍ជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ**មេដឹកនាំកូរ៉េខាងជើង ប្ដេជ្ញាបង្កើនសមត្ថភាពកងកម្លាំងនុយក្លេអ៊ែរ**កម្ពុជាថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលចិន ដែលបាននិងបន្តគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងកិច្ចសម្រួលពាណិជ្ជនៅកម្ពុជា**ទេសរដ្ឋមន្ដ្រី សក់ សេដ្ឋា អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាចែករំលែកចំណេះដឹង និងបទពិសោធន៍ស្តីពី ការធ្វើវិមជ្ឈការហិរញ្ញវត្ថុនៅបណ្តាប្រទេសក្នុងតំបន់ និងប្រទេសអាល្លឺម៉ង់**ជនជាតិវៀតណាម ១៨០នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញពីកម្ពុជា**អភិបាលរាជធានីភ្នំពេញ ណែនាំឱ្យបន្តចុះរកទីតាំងសង្ស័យប្រព្រឹត្តបទល្មើស Online Scams**ឯកឧត្តម សួស ប្រាថ្នា កោតសរសើរចំពោះថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធខេត្តកំពង់ស្ពឺ ក្នុងការខិតខំប្រឹងប្រែងបំពេញតួនាទីភារកិច្ចរបស់ខ្លួនក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋ**សភាតំណាងរាស្ត្រអាមេរិកដឹកនាំដោយគណបក្សសាធារណរដ្ឋ បោះឆ្នោតអនុម័តរារាំង មិនឱ្យលោកប្រធានាធិបតី ដូណាល់ ត្រាំ បន្តធ្វើសង្រ្គាមជាមួយអ៉ីរ៉ង់**កូរ៉េខាងត្បូង និងចិន ព្រមព្រៀងគ្នាក្នុងការបង្កើនជើងហោះហើរប្រចាំសប្តាហ៍ រវាងប្រទេសទាំងពីរ**គណៈកម្មការទី៧ នៃរដ្ឋសភា ចុះស្វែងយល់ពីស្ថានភាពអប់រំ និងបញ្ហាប្រឈមក្នុងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង**ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី អញ្ជើញផ្តល់បាឋកថាស្តីពី «បរិវត្តកម្មនៃរដ្ឋបាលសាធារណៈ ឬការកែទម្រង់រដ្ឋបាលសាធារណៈ» លើកទី៤ ជូនដល់គណៈគ្រប់គ្រង សិស្សមន្រ្តី និងកម្មសិក្សាការីនៃសាលាភូមិន្ទរដ្ឋបាល**អភិបាលខេត្តបាត់ដំបង ណែនាំដល់ប្រជាពលរដ្ឋដែលទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុត្រូវទុកដាក់ឱ្យបានល្អ កុំលក់ដីត្រូវថែរក្សាទុកចែកកូនចៅជំនាន់ក្រោយ**សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង នាំយកអំណោយមនុស្សធម៌ ផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់ចំនួន៤៧ គ្រួសារ នៅស្រុកភ្នំព្រឹក**កម្លាំងសមត្ថកិច្ចចម្រុះខេត្តប៉ៃលិន ឡោមព័ទ្ធទីតាំង នៅតំបន់ដាច់ស្រយ៉ាលភ្នំក្បែរព្រំដែន សង្ស័យពាក់ព័ន្ធបទល្មើស Online Scam**វិចារណកថា៖ ការបំពុលទឹក កាកសំណល់រាវដែលមិនបានធ្វើប្រព្រឹត្តិកម្ម និងការកើនឡើងនៃហានិភ័យជំងឺមហារីក**អភិបាល ខេត្ត បន្ទាយមានជ័យ នាំយកអំណោយ ជាសម្ភារៈសិក្សា ផ្តល់ជូនកុមារភៀសសឹកនៅស្រុកស្វាយចេក**កម្ពុជាត្រៀមខ្លួនរួចជាស្រេច ក្នុងការស្វាគមន៍ប្រតិភូមកពីជុំវិញពិភពលោក ក្នុងមហាសន្និបាតកាយឫទ្ធិនារីពិភពលោក WAGGGS លើកទី៣៩!**កម្ពុជា និងចិន ចុះពិធីសារបើកផ្លូវនាំចេញមៀនសម្ងួត ពីកម្ពុជាទៅកាន់ទីផ្សារប្រទេសចិន**រយៈពេល៥ខែដើមឆ្នាំ២០២៦ ក្រសួងបរិស្ថានបានចុះល្បាត និងបង្រ្កាបបទល្មើសធនធានធម្មជាតិបានចំនួន ៨៩៦ករណី និងឃាត់ខ្លួនជនល្មើសបញ្ជូនទៅតុលាការចំនួន៤៣នាក់**ឯកឧត្តម ស សុខា លើកទឹកចិត្តលោកគ្រូ អ្នកគ្រូ បន្តយកចិត្តទុកដាក់អប់រំកុមារតូចៗឱ្យស្រឡាញ់ការសិក្សា ដើម្បីកសាងមូលដ្ឋានគ្រឹះសម្រាប់អនាគត

លោក Marco Rubio បានអំពាវនាវឱ្យចិនបញ្ចុះបញ្ចូលអ៉ីរ៉ង់កុំឱ្យបិទច្រកសមុទ្រ Hormuz

បរទេស៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio កាលពីថ្ងៃអាទិត្យ ទី២២ ខែមិថុនា បានអំពាវនាវឱ្យចិនបញ្ចុះបញ្ចូលអ៉ីរ៉ង់កុំឱ្យបិទច្រកសមុទ្រ Hormuz បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោនទម្លាក់គ្រាប់បែកលើទីតាំងនុយក្លេអ៊ែររបស់អ៉ីរ៉ង់។

លោក Rubio ធ្វើការអត្ថាធិប្​បាយបែបនេះនៅក្នុងបទសម្ភាសន៍ជាមួយកម្មវិធី Sunday Morning Futures នៃស្ថានីយទូរទស្សន៍ Fox News និងបន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយអ៉ីរ៉ង់បានរាយការណ៍ថា សភាអ៉ីរ៉ង់បានអនុម័តវិធានការមួយដើម្បីបិទច្រកសមុទ្រ Hormuz ជាទីដែល ២០ភាគរយនៃប្រេង និងឧស្ម័នត្រូវបានដឹកជញ្ជូនតាមចក្រសមុទ្រមួយនេះ។

លោក Rubio បានគូសបញ្ជាក់ថា លោកបានជំរុញឱ្យរដ្ឋាភិបាលចិនក្នុងទីក្រុងប៉េកាំងប្រាប់អ៉ីរ៉ង់កុំឱ្យបិទច្រកសមុទ្រ Hormuz ពីព្រោះថាចិនពឹងផ្អែកយ៉ាងខ្លាំងលើច្រកសមុទ្រនេះដើម្បីប្រេង។

តាមប្រមុខការទូតអាមេរិករូបនេះ ប្រទេសផ្សេងទៀតរួមមានទាំងចិន នឹងរងផលប៉ះពាល់ធ្ងន់ធ្ងរ ខ្លាំងជាងសហរដ្ឋអាមេរិកទៅទៀត ប្រសិនបើអ៉ីរ៉ង់បិទច្រកសមុទ្រនេះមែន ហើយថាការបិទ ច្រកសមុទ្រ Hormuz គឺជាទង្វើបង្កើនជម្លោះដែលនឹងតម្រូវឱ្យសហរដ្ឋអាមេរិក និងបណ្ដាប្រទេសដទៃឆ្លើយតបឱ្យបានស័ក្តិសម។ ខាងស្ថានទូតចិនប្រចាំទីក្រុងវ៉ាស៊ីនតោនភ្លាមៗមិនបានធ្វើ អត្ថាធិប្បាយអ្វីទេ។ ប៉ុន្តែ ចិនកាលពីថ្ងៃអាទិត្យ បានថ្កោលទោសយ៉ាងខ្លាំងចំពោះការវាយប្រហាររបស់សហរដ្ឋអាមេរិកលើទីតាំងនុយក្លេអ៊ែរអ៉ីរ៉ង់ ដោយចាត់ទុកថាជាសកម្មភាពបំពានលើ គោលការណ៍ធម្មនុញ្ញរបស់ UN និងច្បាប់អន្តរជាតិ ហើយមានតែបង្កើនភាពតានតឹងក្នុងតំបន់មជ្ឈិមបូព៌ាតែប៉ុណ្ណោះ៕

អត្ថបទដែលជាប់ទាក់ទង