**កម្ពុជាបន្តប្តេជ្ញាយ៉ាងមុតមាំធ្វើការងារយ៉ាងជិតស្និទ្ធជាមួយចិន ដើម្បីពង្រឹងនូវមិត្តភាពដែកថែប ព្រមទាំងលើកកម្ពស់ផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជនទាំងពីរ**កងទ័ពកម្ពុជា និងអាមេរិក ជួបពិភាក្សាគ្នាក្នុងគោលបំណងត្រៀមរៀបចំសមយុទ្ធឆ្មាំអង្គរ Angkor Sentinel 2027**អ៉ីស្រាអែល និងលីបង់ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខណ្ឌមួយ ដើម្បីឆ្ពោះទៅរកការបិទបញ្ចប់សង្រ្គាមរវាងអ៉ីស្រាអែល និងក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់**ព្រះមហាក្សត្រ និងសម្ដេចម៉ែ នឹងយាងនិវត្តពីទីក្រុងប៉េកាំង ប្រទេសចិន មកមាតុភូមិកម្ពុជាវិញ នៅដើមខែក្រោយ**សម្ដេចធិបតី៖ អាទិភាពរបស់រាជរដ្ឋាភិបាល​ គឺ ប្រទេសជាតិ​,​ប្រជាជន, ទឹកដី និង​ ឯករាជ្យភាពជាតិ**ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខមេគ្រួសារបក្ស ប្រមាណជាង ៤ពាន់គ្រួសារ ក្នុងឃុំពពក និងឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ**ឯកឧត្តមយ ឈាង រ៉ា ៖លេីសពីការការពារប្រព័ន្ធខួរក្បាលដេីម្បីទទួលបានសមត្ថភាពចៀសពីពិការភាព ការទទួលខុសត្រូវរបស់យើងបន្ថែមទៀនោះគឺ ការបណ្តុះមនសិការខ្ពស់ ប្រកបដោយសតិសម្បជញ្ញៈ គុណធម៌ គតិបណ្ឌិត ឆ្ពោះទៅការកសាងអនាគតគាប់ប្រសេីរ**ឯកឧត្តម ទ្រី ដាលុច អញ្ជើញក្នុងពិធីបញ្ចុះបឋមសិលាសាងសង់ស្ពានដែកបាឡេ ឆ្លងស្ទឹងស្ទោង ក្នុងស្រុកប្រាសាទបល្ល័ង្ក ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ**រដ្ឋមន្ត្រីទេសចរណ៍ ស្នើឱ្យក្រុមប្រឹក្សាភិបាលពហុកីឡាដ្ឋានជាតិ ចូលរួមជាមួយមហាគ្រួសារវិស័យទេសចរណ៍ ក្នុងការជំរុញយុទ្ធនាការទស្សនាកម្ពុជានៅក្នុងរដូវកាលបៃតង**អភិបាលខេត្តបាត់ដំបង៖ ទោះបីខេត្តពុំទាន់មានសញ្ញាគួរឱ្យព្រួយបារម្ភចំពោះការប្រើប្រាស់ និងចែកចាយគ្រឿងញៀន ក៏យើងត្រូវមានការប្រុងប្រយ័ត្ន និងត្រៀមលក្ខណៈ ដើម្បីប្រយុទ្ធប្រឆាំង**វិចារណកថា៖ ការការពារសុខភាពរបស់យើង ក្នុងខណៈពេលដែលបាតុភូត អែលនីញ៉ូ (El Niño) កំពុងខិតជិតមកដល់**អភិបាលខេត្តបាត់ដំបង ស្នើដល់សហគមន៍នេសាទ និងប្រជាពលរដ្ឋ ចូលរួមជួយថែរក្សាការពារព្រៃលិចទឹក ឡូតិ៍អភិរក្ស និងទប់ស្កាត់បទល្មើសនេសាទឱ្យមានប្រសិទ្ធភាព**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលត្រូវបន្ដកែទម្រង់ដើម្បីរស់ ហើយរស់ដោយរឹងមាំខ្លួនឯង**សម្ដេចធិបតី ប្រកាសអំពីការប្ដេជ្ញាចិត្តបោសសម្អាត Online Scams ឱ្យអស់ពីកម្ពុជា**សម្ដេចធិបតី៖ ឈរលើមូលដ្ឋាននៃសុខសន្តិភាព និង ស្ថិរភាពនយោបាយ រយៈពេលជាងបីទសវត្សរ៍កន្លងមកនេះកម្ពុជាមានការរីកចម្រើនគួរជាទីមោទនៈ**សម្ដេចធិបតី៖ ឈរលើមូលដ្ឋាននៃសុខសន្តិភាព និង ស្ថិរភាពនយោបាយ រយៈពេលជាងបីទសវត្សរ៍កន្លងមកនេះកម្ពុជាមានការរីកចម្រើនគួរជាទីមោទនៈ**សម្ដេចធិបតី៖ សារព័ត៌មានអន្តរជាតិជាច្រើន ទទួលស្គាល់ថា កម្ពុជាកម្ទេចសម្បុក Online Scams បានល្អ**សម្តេចតេជោ អញ្ជើញមកដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចនៅចិន ប្រកបដោយជោគជ័យ**សម្ដេចធិបតី៖ បើយើងមិនខ្លាំងខ្លួនឯងនោះទេ គឺគ្មាននរណាមកជួយយើងទេ**សម្ដេចធិបតី លើកទឹកចិត្តដល់សហគ្រាសប្រភេទ SME ទាំងអស់ត្រូវពង្រឹងខ្លួនជាប្រចាំ

ឯកឧត្តម ប៉ែន បូណា៖ តើថៃមានមុខអីមកនិយាយពីក្រមសីលធម៌ការទូតនិងវិជ្ជាជីវៈការងារ?

ភ្នំពេញ៖ចុងក្រោយនេះ មន្ត្រីថៃមួយចំនួនបានប្រើប្រាស់សារសំឡេងបែកធ្លាយដើម្បីវាយបកមកលើកម្ពុជានិងជាពិសេសមកលើសម្តេចតេជោ ហ៊ុន សែន ដោយពួកគេនាំគ្នានិយាយពីក្រមសីលធម៌ការទូត។ មុននេះបន្តិចគេនិយាយអំពីវិជ្ជាជីវៈនៃទំនាក់ទំនងដោយចាត់ទុកមេដឹកនាំកម្ពុជាដែលបានប្រើមធ្យោបាយបញ្ចេញព័ត៌មានតាមហ្វេសប៊ុកថា ខ្វះវិជ្ជាជីវៈការងារ។ ស្តាប់ទៅ ពួកគេហាក់ដូចជាមនុស្សមានក្រមសីលធម៌ណាស់ មានវិជ្ជាជីវៈណាស់ តែធាតុពិតគឺផ្ទុយពីនេះស្រឡះ។ ហេតុអ្វី?

ទី១៖ ក្នុងទំនាក់ទំនងជាមួយកម្ពុជា ពួកគេតែងប្រើវិធីសាស្ត្រចាប់ដៃជាន់ជើងឬជាន់ឈ្លីកម្ពុជាតែម្តង។ ជាក់ស្តែង សុខៗស្រាប់តែទាហានថៃចូលមកបាញ់កងទ័ពកម្ពុជាម្នាក់ឱ្យស្លាប់កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥។ កម្ពុជាក៏បានធ្វើកំណត់ទូតតវ៉ាយ៉ាងខ្លាំងដោយចាត់ទុកជាអំពើបំពានយ៉ាងធ្ងន់ធ្ងរមកលើកម្ពុជាហើយបានទាមទារឱ្យមានការស៊ើបអង្កេតហើយនាំជនដៃដល់ទៅផ្តន្ទាទោសតាមច្បាប់។ ប៉ុន្តែ រដ្ឋាភិបាលថៃធ្វើមិនដឹងមិនលឺចំពោះរឿងនេះ។ ក្រោយមក ពួកគេបានប្រើវិធីបិទព្រំដែនជាឯកតោភាគីតាមទំនើងចិត្តដោយមិនបានប្រាប់ភាគីកម្ពុជាក្នុងន័យដាក់គំនាបដោយការប្រមាថ។ ចុងក្រោយ ថៃបដិសេធមិនឡើងតុលាការយុត្តិធម៌អន្តរជាតិដើម្បីដោះស្រាយបញ្ហាដោយសន្តិវិធីទេ តែបែរជាដាក់ពង្រាយកងទ័ព និងសព្វាវុធដើម្បីបង្កហេតុនៅតាមព្រំដែនទៅវិញ។ យោងប្រភពពីក្រសួងការពារជាតិ ថៃបានបំពានលើកម្ពុជាជាង ៦០០ លើកមកហើយ។ នេះឬជាក្រមសីលធម៌ការទូតនិងវិជ្ជាជីវៈការងាររបស់ថៃ?

ទី២៖ នៅពេលចង់ដោះស្រាយបញ្ហា ថ្នាក់ដឹកនាំកម្ពុជាមិនដឹងជាត្រូវនិយាយជាមួយអ្នកណាទេពីព្រោះនាយករដ្ឋមន្ត្រីថៃគ្មានអំណាចគ្រប់គ្រាន់ក្នុងការសម្រេចចិត្តដោយត្រូវទៅសុំយោបល់ជាមួយយោធាសិនមុននឹងសម្រេចកិច្ចការអ្វីៗជាពិសេសដំណោះស្រាយភាពតានតឹងនៅតាមព្រំដែន។ លើសពីនេះ នៅពេលមានការប្រឈមមុខគ្នាកើតឡើងតាមបណ្តោយព្រំដែន រដ្ឋាភិបាលថៃបែរជាប្រគល់សិទ្ធិឱ្យទៅយោធាជាអ្នកសម្រេចទៅវិញ។ មេទ័ពថៃមួយចំនួនដូចជាមេទ័ពភូមិភាគ២ជាដើមគឺជាមនុស្សប្រកាន់តឹង ប្រើតែពាក្យគំរាមចង់ធ្វើសង្គ្រាមដណ្តើមដីកម្ពុជា។ ដូចសព្វដងដែរ ឱ្យតែមានជម្លោះផ្ទៃក្នុងស្រួចស្រាល់ ថៃតែងរុញបញ្ហាមកព្រំដែនកម្ពុជាហើយទាញកម្ពុជាឱ្យជាប់ពាក់ព័ន្ធ ឬយកកម្ពុជាធ្វើជាចំណាប់ខ្មាំងនៃជម្លោះផ្ទៃក្នុងរបស់ខ្លួន។ តើនេះឬជាក្រមសីលធម៌ការទូត និងវិជ្ជាជីវៈការងាររបស់ថៃ?

ទី៣៖ បណ្តាញសារព័ត៌មានថៃជាច្រើន រាប់ទាំងសារព័ត៌មានជាភាសាអង់គ្លេសផងត្រូវបានប្រើប្រាស់ជាមធ្យោបាយបញ្ចេញព័ត៌មានក្លែងក្លាយ បំផ្លើសបំភ្លៃ បំពុលសង្គម ដោយមិនខ្វាយខ្វល់ពីក្រមសីលធម៌វិជ្ជាជីវៈទាល់តែសោះ។ មួយថ្ងៃៗ ពួកគេបញ្ចេញព័ត៌មានដែលគ្មានប្រភពច្បាស់លាស់ ព័ត៌មានដែលមានលក្ខណៈគាំទ្រនយោបាយរបស់កងទ័ពដោយបំភិតបំភ័យ ចោទប្រកាន់ មួលបង្កាច់ ទម្លាក់កំហុសមកលើកម្ពុជាដើម្បីបិទបាំងអំពើបាញ់ប្រហារសម្លាប់កងទ័ពខ្មែរ និងនយោបាយឈ្លានពានរបស់ខ្លួន។ នៅពេលមានការកែសម្រួលកងទ័ពទាំងសងខាងដើម្បីកាត់បន្ថយភាពតានតឹង ស្រាប់តែកងទ័ពថៃបានប្រើសារព័ត៌មានជាច្រើនឱ្យផ្សាយព័ត៌មានមិនពិតព្រោងព្រាតថាកម្ពុជាសុខចិត្តដកកងទ័ព ដែលជាការរំលោភកិច្ចព្រមព្រៀងយ៉ាងធ្ងន់ធ្ងរ។ នេះឬក្រមសីលធម៌ការទូតនិងវិជ្ជាជីវៈការងាររបស់ថៃ?

ទី៤៖ ក្រោយពេលបិទព្រំដែនជាឯកតោភាគីហើយកម្ពុជាចាត់វិធានការឆ្លើយតបវិញដែលធ្វើឱ្យខូចប្រយោជន៍សេដ្ឋកិច្ចថៃ នាយករដ្ឋមន្ត្រីថៃក៏បានទូរសព្ទមកសម្តេចតេជោសុំចរចាដើម្បីខ្លួនមានលេសទៅបើកព្រំដែនឱ្យដំណើរការជាប្រក្រតីឡើងវិញដោយមិនខូចមុខមាត់។ នេះគឺជាកលល្បិចនៃការប្រើប្រាស់មនោសញ្ចេតនានៃទំនាក់ទំនងគ្រួសារដើម្បីទាញផលចំណេញពីកម្ពុជា។ ប្រវត្តិសាស្ត្របង្ហាញថាកលល្បិចបែបនេះធ្លាប់ត្រូវបានប្រើដោយជោគជ័យពីអតីតកាល ប៉ុន្តែ វាគ្មានប្រសិទ្ធភាពទៀតទេក្នុងយុគសម័យតេជោ-ធិបតី។ ដូចប្រសាសន៍សម្តេចតេជោ ហ៊ុន សែន នៅក្នុងសារបែកធ្លាយបានបញ្ជាក់ថា កម្ពុជាមិនអាចយកផលប្រយោជន៍ជាតិរបស់ខ្លួនទៅប្តូរជាមួយមុខមាត់របស់មេដឹកនាំថៃបានទេ ហើយក៏មិនប្រើមនោសញ្ចេតនារាប់អានគ្នាធ្វើឱ្យខូចប្រយោជន៍ជាតិនោះដែរ។ ក្រោយពីបរាជ័យក្នុងការប៉ុនប៉ងប្រើមនោសញ្ចេតនាដើម្បីកេងចំណេញពីកម្ពុជា នាយករដ្ឋមន្ត្រីថៃក៏ផ្តើមខឹងសម្បាហើយបានហៅមេដឹកនាំកម្ពុជាថា ខ្វះវិជ្ជាជីវៈការងារដោយសារតែការបញ្ចេញព័ត៌មានតាមហ្វេសប៊ុក។ នេះឬជាក្រមសីលធម៌ការទូត និងវិជ្ជាជីវៈការងាររបស់ថៃ?

សរុបមកវិញ ការបែកធ្លាយសារសំឡេងសន្ទនារវាងសម្តេចតេជោ ហ៊ុន សែន និងនាយករដ្ឋមន្ត្រីថៃគ្រាន់តែជារឿងតូចតាចមួយប៉ុណ្ណោះបើធៀបនឹងអ្វីដែលថៃបានបំពានមកលើកម្ពុជា។ ក្នុងន័យនេះ ថៃគ្មានមុខអីចេញមកនិយាយពីក្រមសីលធម៌ការទូត និងវិជ្ជាជីវៈការងារទេពីព្រោះខ្លួនបានបំពានក្រឹត្យក្រមទាំងនេះជារៀងរហូតមកហើយ។ ទំនាក់ទំនងប្រទេសទាំងពីរដែលធ្លាក់ចុះរហូតមកទល់ពេលនេះក៏ដោយសារតែ ថៃជាអ្នកបង្កដែរដោយផ្តើមពីការបាញ់សម្លាប់កងទ័ពកម្ពុជាហើយគ្មានការទទួលខុសត្រូវ ហើយថែមទាំងធ្វើសកម្មភាពផ្គើនដល់កម្ពុជាជាបន្តបន្ទាប់។
ដូច្នេះ ការបែកធ្លាយសារនេះអាចជាអចេតនាឬជាការវាយបកទៅលើការបំពានរបស់ថៃវិញពីសំណាក់អ្នកដែលធ្វើឱ្យបែកធ្លាយនោះក៏ថាបាន។ ចំណែកសម្តេចតេជោដែលបានសម្រេចចាក់ផ្សាយសារនោះទាំងស្រុងក្រោយពីបែកធ្លាយដោយសារសម្តេចចង់បង្ហាញតម្លាភាពចំពោះមុខប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសដើម្បីកុំឱ្យមានការសង្ស័យថាសម្តេចឃុបឃិតជាមួយបរទេសធ្វើឱ្យខូចប្រយោជន៍ជាតិ។ នេះជាការទទួលខុសត្រូវខ្ពស់របស់មេដឹកនាំកម្ពុជាដែលតែងតែការពារផលប្រយោជន៍ជាតិយ៉ាងប្តូរផ្តាច់ពីព្រោះសម្រាប់សម្តេចតេជោនិងសម្តេចធិបតី គ្មានអ្វីធំជាងប្រយោជន៍ជាតិឡើយ៕

អត្ថបទដែលជាប់ទាក់ទង