បុរសម្នាក់នៅរដ្ឋ Ohio ត្រូវបានចោទប្រកាន់ពីបទគំរាមប្រឆាំងសមាជិកសភាអាមេរិក Max Miller

(បរទេស)÷ ថ្ងៃសៅរ៍ ទី២១ ខែមិថុនា ឆ្នាំ២០២៥ បុរសអាយុ ៣៦ឆ្នាំឈ្មោះ Feras Hamdan ដែលជាសញ្ជាតិ Ohio ត្រូវបានប៉ូលីសចាប់ខ្លួន ក្រោយពេលត្រូវបានសង្ស័យថាបានបើករថយន្តបណ្តេញសមាជិកសភា Max Miller ចេញពីផ្លូវ គំរាមលោកនិងគ្រួសារ រួមទាំងប្រើពាក្យប្រមាថប្រឆាំងជនជាតិJews និងកាន់ទង់ជាតិប៉ាឡេស្ទីន។
ហេតុការណ៍នេះកើតឡើងនៅក្រុង Rocky River ជិតទីក្រុង Cleveland។ Hamdan បានបង្ហាញខ្លួនដោយស្ម័គ្រចិត្តជាមួយប៉ូលីស ហើយត្រូវបានចោទប្រកាន់ពីបទគំរាមធ្ងន់ធ្ងរ និងសម្គាល់ប្រឆាំងជាតិ (ethnic intimidation)។ ប្រសិនបើត្រូវការផ្តន្ទាទោស អាចត្រូវជាប់ពន្ធនាគាររហូតដល់ ៥ខែ។ តុលាការបានកំណត់ប្រាក់ធានាជាប់ខ្ពស់ដល់ $៥00,000។
មេធាវីរបស់ Hamdan បានបដិសេធចោលថាគេជាមនុស្សមានកេរ្តិ៍ឈ្មោះល្អ មិនធ្លាប់មានប្រវត្តិឧក្រិដ្ឋកម្ម ហើយអះអាងថាការចោទប្រកាន់នេះគឺគ្មានមូលដ្ឋាន និងបំផ្លាញឈ្មោះល្អរបស់អតិថិជនរបស់ខ្លួន។
ហេតុការណ៍នេះកើតឡើងនៅពេលមានអំពើហឹង្សានយោបាយកំពុងកើនឡើងនៅសហរដ្ឋអាមេរិក ដូចជាការសម្លាប់សមាជិករដ្ឋសភាម្នាក់នៅ Minnesota កាលពីសប្ដាហ៍មុន។
អត្ថបទពីកញ្ញា ហេង គីមជូ
