លោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញសួរសុខទុក្ខ និងចែកចំណោយដល់បុគ្គលិក លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស នៅសាលាវិចិត្រសិល្បៈភូមិភាគសៀមរាប

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥ លោកជំទាវ ហ៊ុន ម៉ាណា អគ្គនាយិកាវិទ្យុ-ទូរទស្សន៍បាយ័ន បានអញ្ជើញចុះសួរសុខទុក្ខ និងចែកចំណោយដល់បុគ្គលិក លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស នៅសាលាវិចិត្រសិល្បៈភូមិភាគសៀមរាប ក្នុងក្រុងសៀមរាប ខេត្តសៀមរាប។
សូមជម្រាបថា នៅសាលាវិចិត្រសិល្បៈភូមិភាគសៀមរាប បច្ចុប្បន្នមានគ្រូស័្មគ្រចិត្តចំនួន៩នាក់ សិស្សចំនួន១១០នាក់
(ប្រុស២០នាក់ ស្រី៩០នាក់) លោកជំទាវ ហ៊ុន ម៉ាណា បានមានប្រសាសន៍សំណេះសំណាល និងពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន,សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដល់បុគ្គលិក លោកគ្រូអ្នកគ្រូ សិស្សានុស្សាទាំងអស់ ដែលកំពុងបម្រើការងារ និងសិក្សារៀនសូត្រនៅ សាលាវិចិត្រសិល្បៈភូមិភាគសៀមរាបនេះ។
លោកជំទាវមានប្រសាសន៍ទៀតថា សម្តេចតែងតែគិតគូរយកចិត្តទុកដាក់ដល់លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស នៅគ្រប់ទីកន្លែងទាំងអស់។
ក្នុងឱកាសនេះផងដែរ លោកជំទាវក៏បានចែកជូននូវអំណោយដល់សិស្សានុសិស្សទាំង១១០នាក់ រួមមាន សំពត់ក្បិន ចំនួន១១០ , អាវ ចំនួន១១០ , ខ្សែក្រវាត់ចំនួន១១០ ព្រមទាំងផ្ដល់នូវថវិកាមួយចំនួនដល់បុគ្គលិក លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស ដែលកំពុងបម្រើការងារ និងសិក្សានៅសាលាវិចិត្រសិល្បៈភូមិភាគសៀមរាបនេះ៕

