ប្រធានាធិបតីអ៊ុយក្រែន តែងតាំង លោក Hennadiy Shapovalov ជាមេបញ្ជាការថ្មីកងកម្លាំងជើងគោករបស់អ៊ុយក្រែន

កៀវ៖ បើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters កាលពីថ្ងៃព្រហស្បតិ៍ ទី១៩ ខែមិថុនា ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានតែងតាំង លោក Hennadiy Shapovalov ជាមេបញ្ជាការថ្មីនៃកងកម្លាំងជើងគោករបស់អ៊ុយក្រែន។
មុនត្រូវបានតែងតាំងឱ្យកាន់តំណែងខាងលើ លោក Shapovalov មានតួនាទីជា អ្នកតំណាងប្រចាំនៅមជ្ឈមណ្ឌលសម្របសម្រួល របស់អង្គការ NATO ក្នុងប្រទេសអាល្លឺម៉ង់។ មុន
នោះទៀតសោត លោកធ្លាប់បម្រើជាមេបញ្ជាការនៃកងកម្លាំងបញ្ជាការដ្ឋានប្រតិបត្តិការភាគខាងត្បូង។ លោក ហ្សេលេនស្គី បាននិយាយថា បទពិសោធរបស់លោក Shapovalov ក្នុងការធ្វើការជាមួយ NATO នឹងចូលរួមចំណែកយ៉ាងវិជ្ជមាន ក្នុងការដាក់ចេញនូវកំណែប្រែផ្សេងៗ សម្រាប់កងទ័ពអ៊ុយក្រែន។
គួរបញ្ជាក់ថា លោក Shapovalov ឡើងកាន់តំណែងជាប្រមុខកងទ័ពជើងគោកអ៊ុយក្រែន បន្តពីលោក Mykhailo Drapatyi ដែលបានលាលែងកាលពីដើមខែនេះ ក្រោយការវាយប្រហារដ៏ប្រល័យមួយរបស់រុស្ស៉ី ចំលើជំរំហ្វឹកហ្វឺននៅភាគអាគ្នេយ៍អ៊ុយក្រែន៕
