**លោក ម៉េ​ង​​​​ ស្រ៊ុន​​​​​​ បាន​បរិច្ចាគ​ថវិកា​ចំនួន​១,២៨០.០០០រៀល ក្នុងការឧបត្ថម្ភ​ទៅ​ដល់ប្រជាពលរដ្ឋដែលរងគ្រោះអគ្គិភ័យឆេះផ្ទះមួយគ្រួសារនិង​ប្រជាពល​រដ្ឋ​មាន​ជីវភាព​ខ្វះខាត ជួបការ​លំបាក​ ក្នុងភូមិសាស្ត្រស្រុកភ្នំស្រួច**ពីថ្នាក់រៀនទៅ​កសិដ្ឋាន​ឆ្លាតវៃ ! សិស្ស NTTI បង្កើត​បាន​ប្រព័ន្ធ Solar Greenhouse គ្រប់គ្រ​ងដំ​ណាំ​ដោយ​ស្វ័យប្រវត្តិ**ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសប៊ុលហ្គារីចូលរួមផ្សព្វផ្សាយ**នគរបាលខេត្តស្វាយរៀង ចុះបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅចំណុចផ្ទះជួលនៅក្រុងបាវិត**ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងលើកទិសដៅការងារបន្ត របស់គណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់**គណៈប្រតិភូគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា ចុះបំពេញបេសកកម្មស្វែងយល់ពីការអនុវត្តច្បាប់ និងវិស័យយុត្តិធម៌ នៅសាលាដំបូងខេត្តព្រៃវែង**អគ្គស្នងការនគរបាលជាតិ បើកកិច្ច ប្រជុំ ការ ងារ ប្រយុទ្ធ ប្រឆាំង បទ ល្មើស ឆបោក តាមប្រព័ន្ធ បច្ចេកវិទ្យា ONLINE SCAMS នៅស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញបន្តទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងទីលានទុកដាក់សំរាម TPA SUPIT URANG ស្ថិតនៅក្នុងក្រុងម៉ាឡាង ឥណ្ឌូណេស៊ី**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តព្រៃវែង**មនុស្សយ៉ាងហោច១៣នាក់ ក្នុងនោះមាន កុមារ១១នាក់ ត្រូវបានសម្លាប់ បន្ទាប់ពីយោធាប៉ាគីស្ថាន បើកការវាយប្រហារតាមផ្លូវអាកាសនៅខេត្តចំនួន៣ នៃប្រទេសអាហ្វហ្កានីស្ថាន**UN សម្តែងក្តីបារម្ភយ៉ាងខ្លាំងចំពោះការកើនឡើងនៃអំពើហិង្សាសាជាថ្មីនៅតំបន់មជ្ឈិមបូព៌ា និងបានទាមទារឱ្យអ៊ីស្រាអែលបើកច្រកព្រំដែនចូលតំបន់ហ្គាហ្សាឡើងវិញ**ប៊ុលហ្ការីនឹងលែងផ្តល់ជំនួយអាវុធដល់អ៊ុយក្រែនទៀតហើយ និងស្នើឱ្យទីក្រុងមូស្គូ និងទីក្រុងកៀវ ចូលដោះស្រាយគ្នានៅឯតុចរចា ដើម្បីបញ្ចប់សង្រ្គាម**កងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ បើកការវាយប្រហារមួយលើមូលដ្ឋានទ័ពអាមេរិក ក្នុងប្រទេសបារ៉ែន ជាការសងសឹកទៅនឹងការវាយប្រហារថ្មីមួយរបស់យោធាអាមេរិកលើទឹកដីអ៉ីរ៉ង់**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីលួចម៉ូតូនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន**រដ្ឋមន្រ្តីហិរញ្ញវត្ថុអ៉ីស្រាអែល នឹងត្រូវហាមមិនឱ្យចូលក្នុងប្រទេសបារាំង ជុំវិញអំពើហិង្សាប្រឆាំងប៉ាឡេស្ទីន**សហរដ្ឋអាមេរិកបានផ្ដល់ជំនួយទឹកប្រាក់២៥ម៉ឺនដុល្លារ ដើម្បីបន្តជួសជុលប្រាសាទបុរាណភ្នំបាខែង**ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌៖ ពង្រឹងការយោគយល់គ្នា និង លើកកម្ពស់ចំណងមិត្តភាពកម្ពុជា-ចិន**អភិបាលខេត្តកំពត ចុះមកសាលាស្រុកបន្ទាយមាសដោយផ្ទាល់ ដើម្បីពិនិត្យ និងសម្របសម្រួលនូវដំណើរការទូទាត់ប្រាក់សំណង ជូនដល់បងប្អូនប្រជាពលរដ្ឋ**អភិបាលខេត្តកណ្ដាល ស្នើអាជ្ញាធរមូលដ្ឋានសូមយកចិត្តទុកដាក់ពីសុខទុក្ខរបស់បងប្អូនជនភៀសសឹកដែលមករស់នៅក្នុងមូលដ្ឋានរបស់ខ្លួន**ឯកឧត្តម រិន វីរៈ ដឹកនាំកិច្ចប្រជុំជាមួយក្រុមជំនាញរបស់អង្គការ UNESCAP (Mr. Arman Bidarbakht Nia, Mr. Dayyan Shayani and Mr. Jan Smit) ស្តីពីកិច្ចសហប្រតិបត្តិការរវាង វិទ្យាស្ថានជាតិស្ថិតិនិងអង្គការ UNESCAP

ក្រសួងមហាផ្ទៃ ចេញប្រកាសស្ដីពីការបង្កើត និងការដាក់ឱ្យប្រើប្រាស់និមិត្តសញ្ញារដ្ឋបាលក្រុង ស្រុកទាំង៨ នៃខេត្តស្វាយរៀង

ភ្នំពេញ៖ ក្រសួងមហាផ្ទៃបានដាក់ចេញប្រកាសស្ដីពីការបង្កើត និងការដាក់ឱ្យប្រើប្រាស់និមិត្តសញ្ញារដ្ឋបាលក្រុង ស្រុកទាំង៨ នៃខេត្តស្វាយរៀង រួមមាន រដ្ឋបាលក្រុងបាវិត រដ្ឋបាលក្រុងស្វាយរៀង រដ្ឋបាលស្រុកចន្រ្ទា រដ្ឋបាលស្រុកកំពង់រោទ៍ រដ្ឋបាលស្រុកស្វាយទាប រដ្ឋបាលស្រុករមាសហែក រដ្ឋបាលស្រុករំដួល និងរដ្ឋបាលស្រុកស្វាយជ្រំ។

និមិត្តសញ្ញារដ្ឋបាលក្រុង ស្រុក នៃខេត្តស្វាយរៀង ត្រូវប្រើប្រាស់ដូចខាងក្រោម៖
– ដាក់នៅកន្លែងធ្វើការងារនៅរដ្ឋបាលក្រុង ស្រុក
– ប្រើប្រាស់នៅលើលិខិត ស្រោមសំបុត្រ
ឯកសណ្ឋាន និងឯកសារផ្លូវការពាក់ព័ន្ធរបស់រដ្ឋបាលក្រុង ស្រុក
– ប្រើប្រាស់ក្នុងពិធីនានា និងប្រើប្រាស់ក្នុងកិច្ចការជាផ្លូវការផ្សេងៗតាមការចាំបាច់។

ជាលទ្ធផលសម្រេចបាន គិតត្រឹមថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ អគ្គនាយកដ្ឋានរដ្ឋបាលបានរៀបចំសេចក្ដីព្រាងប្រកាសស្ដីពីការបង្កើត និងដាក់ឱ្យប្រើប្រាស់និមិត្តសញ្ញាក្រុង ស្រុក ដើម្បីដាក់ជូនថ្នាក់ដឹកនាំក្រសួងមហាផ្ទៃពិនិត្យ និងសម្រេចប្រកាសឱ្យប្រើប្រាស់ជាផ្លូវការចំនួន ១៧ខេត្ត សរុប១៣៥ ក្រុង ស្រុក រួមមាន៖
•ខេត្តព្រះសីហនុ ចំនួន ៥ក្រុង ស្រុក
•ខេត្តស្ទឹងត្រែង ចំនួន ៦ក្រុង ស្រុក
•ខេត្តកំពង់ស្ពឺ ចំនួន៩ក្រុង ស្រុក
•ខេត្តកំពង់ចាម ចំនួន១០ក្រុង ស្រុក
•ខេត្តព្រះវិហារ ចំនួន៨ក្រុង ស្រុក និង
•ខេត្តពោធិ៍សាត់ ចំនួន៨ក្រុង ស្រុក
•ខេត្តត្បូងឃ្មុំ ចំនួន៧ក្រុង ស្រុក
•ខេត្តប៉ៃលិន ចំនួន២ក្រុង ស្រុក
•ខេត្តកំពង់ឆ្នាំង ចំនួន៨ក្រុង ស្រុក
•ខេត្តកំពង់ធំ ចំនួន៩ក្រុង ស្រុក
•ខេត្តបន្ទាយមានជ័យ ចំនួន៩ក្រុង ស្រុក
•ខេត្តកណ្ដាល ចំនួន១៣ក្រុង ស្រុក
•ខេត្តតាកែវ ចំនួន១០ក្រុង ស្រុក
•ខេត្តកំពត ចំនួន៩ក្រុង ស្រុក
•ខេត្តក្រចេះ ចំនួន៧ក្រុង ស្រុក
•ខេត្តកោះកុង ចំនួន៧ក្រុង ស្រុក
•ខេត្តស្វាយរៀង ចំនួន៨ក្រុង ស្រុក៕

អត្ថបទដែលជាប់ទាក់ទង