**មេដឹកនាំកូរ៉េខាងជើង ប្ដេជ្ញាបង្កើនសមត្ថភាពកងកម្លាំងនុយក្លេអ៊ែរ**កម្ពុជាថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលចិន ដែលបាននិងបន្តគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងកិច្ចសម្រួលពាណិជ្ជនៅកម្ពុជា**ទេសរដ្ឋមន្ដ្រី សក់ សេដ្ឋា អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាចែករំលែកចំណេះដឹង និងបទពិសោធន៍ស្តីពី ការធ្វើវិមជ្ឈការហិរញ្ញវត្ថុនៅបណ្តាប្រទេសក្នុងតំបន់ និងប្រទេសអាល្លឺម៉ង់**ជនជាតិវៀតណាម ១៨០នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញពីកម្ពុជា**អភិបាលរាជធានីភ្នំពេញ ណែនាំឱ្យបន្តចុះរកទីតាំងសង្ស័យប្រព្រឹត្តបទល្មើស Online Scams**ឯកឧត្តម សួស ប្រាថ្នា កោតសរសើរចំពោះថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធខេត្តកំពង់ស្ពឺ ក្នុងការខិតខំប្រឹងប្រែងបំពេញតួនាទីភារកិច្ចរបស់ខ្លួនក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋ**សភាតំណាងរាស្ត្រអាមេរិកដឹកនាំដោយគណបក្សសាធារណរដ្ឋ បោះឆ្នោតអនុម័តរារាំង មិនឱ្យលោកប្រធានាធិបតី ដូណាល់ ត្រាំ បន្តធ្វើសង្រ្គាមជាមួយអ៉ីរ៉ង់**កូរ៉េខាងត្បូង និងចិន ព្រមព្រៀងគ្នាក្នុងការបង្កើនជើងហោះហើរប្រចាំសប្តាហ៍ រវាងប្រទេសទាំងពីរ**គណៈកម្មការទី៧ នៃរដ្ឋសភា ចុះស្វែងយល់ពីស្ថានភាពអប់រំ និងបញ្ហាប្រឈមក្នុងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង**ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី អញ្ជើញផ្តល់បាឋកថាស្តីពី «បរិវត្តកម្មនៃរដ្ឋបាលសាធារណៈ ឬការកែទម្រង់រដ្ឋបាលសាធារណៈ» លើកទី៤ ជូនដល់គណៈគ្រប់គ្រង សិស្សមន្រ្តី និងកម្មសិក្សាការីនៃសាលាភូមិន្ទរដ្ឋបាល**អភិបាលខេត្តបាត់ដំបង ណែនាំដល់ប្រជាពលរដ្ឋដែលទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុត្រូវទុកដាក់ឱ្យបានល្អ កុំលក់ដីត្រូវថែរក្សាទុកចែកកូនចៅជំនាន់ក្រោយ**សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង នាំយកអំណោយមនុស្សធម៌ ផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់ចំនួន៤៧ គ្រួសារ នៅស្រុកភ្នំព្រឹក**កម្លាំងសមត្ថកិច្ចចម្រុះខេត្តប៉ៃលិន ឡោមព័ទ្ធទីតាំង នៅតំបន់ដាច់ស្រយ៉ាលភ្នំក្បែរព្រំដែន សង្ស័យពាក់ព័ន្ធបទល្មើស Online Scam**វិចារណកថា៖ ការបំពុលទឹក កាកសំណល់រាវដែលមិនបានធ្វើប្រព្រឹត្តិកម្ម និងការកើនឡើងនៃហានិភ័យជំងឺមហារីក**អភិបាល ខេត្ត បន្ទាយមានជ័យ នាំយកអំណោយ ជាសម្ភារៈសិក្សា ផ្តល់ជូនកុមារភៀសសឹកនៅស្រុកស្វាយចេក**កម្ពុជាត្រៀមខ្លួនរួចជាស្រេច ក្នុងការស្វាគមន៍ប្រតិភូមកពីជុំវិញពិភពលោក ក្នុងមហាសន្និបាតកាយឫទ្ធិនារីពិភពលោក WAGGGS លើកទី៣៩!**កម្ពុជា និងចិន ចុះពិធីសារបើកផ្លូវនាំចេញមៀនសម្ងួត ពីកម្ពុជាទៅកាន់ទីផ្សារប្រទេសចិន**រយៈពេល៥ខែដើមឆ្នាំ២០២៦ ក្រសួងបរិស្ថានបានចុះល្បាត និងបង្រ្កាបបទល្មើសធនធានធម្មជាតិបានចំនួន ៨៩៦ករណី និងឃាត់ខ្លួនជនល្មើសបញ្ជូនទៅតុលាការចំនួន៤៣នាក់**ឯកឧត្តម ស សុខា លើកទឹកចិត្តលោកគ្រូ អ្នកគ្រូ បន្តយកចិត្តទុកដាក់អប់រំកុមារតូចៗឱ្យស្រឡាញ់ការសិក្សា ដើម្បីកសាងមូលដ្ឋានគ្រឹះសម្រាប់អនាគត**កម្ពុជាប្តេជ្ញាចិត្តក្នុងការធ្វើការជិតស្និទ្ធជាមួយប្រទេសសមាជិកអាស៊ាន និងសហរដ្ឋអាម៉េរិក ក្នុងការលេីកកម្ពស់ភាពជាដៃគូដើម្បីផលប្រយោជន៍រួម

អ្នកជំនាញនិយាយថា ការគ្រប់គ្រងរបស់អ៉ីស្រាអែល លើលំហអាកាសរបស់អ៉ីរ៉ង់ បន្សល់ទុកឧបសគ្គមួយចំនួនតូចប៉ុណ្ណោះ ក្នុងយុទ្ធនាការទម្លាក់គ្រាប់បែករបស់ខ្លួន

វ៉ាស៉ីនតោន៖ បើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១៨ ខែមិថុនា ឆ្នាំ២០២៥ អ្នកជំនាញនិយាយថា ការគ្រប់គ្រងរបស់អ៉ីស្រាអែល លើលំហអាកាសរបស់អ៉ីរ៉ង់ បន្សល់ទុកឧបសគ្គមួយចំនួនតូចប៉ុណ្ណោះ ក្នុងយុទ្ធនាការទម្លាក់គ្រាប់បែករបស់ខ្លួន ប៉ុន្តែអ៉ីស្រាអែល នឹងនៅជួបការលំបាក ក្នុងការវាយកម្ទេចទីតាំងនុយក្លេអ៊ែររបស់អ៉ីរ៉ង់ ដែលនៅជ្រៅក្រោមដី លុះត្រាតែមានការរួមដៃជាមួយសហរដ្ឋអាមេរិក។

មន្ត្រីអ៉ីស្រាអែលជាច្រើននាក់ បានអួតអាងពីឧត្តមភាពយោធាផ្លូវអាកាសលើអ៉ីរ៉ង់ ខណៈដែលយោធាអ៉ីស្រាអែល បានប្រដូចការគ្រប់គ្រងលើទីអាកាសរបស់អ៉ីរ៉ង់ ទៅនិងការគ្រប់គ្រងរបស់ខ្លួនលើដែនអាកាស នៅតំបន់ជម្លោះដទៃទៀត ជាមួយសត្រូវដែលគាំទ្រដោយអ៉ីរ៉ង់ ដូចជានៅហ្កាហ្សា និងនៅលីបង់។ យ៉ាងនេះក្តី មន្រ្តីខ្លះក៏ទទួលស្គាល់ដែរថា អ៉ីស្រាអែល មិនអាចបំផ្លាញកម្មវិធីនុយក្លេអ៊ែរអ៉ីរ៉ង់ទាំងស្រុងបានឡើយ បើគ្មានការជួយពីសំណាក់សហរដ្ឋអាមេរិក ដោយប្រើយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ។

លោក Andreas Krieg សាស្ត្រាចារ្យជាន់ខ្ពស់សិក្សាអំពីសន្តិសុខ នៃមហាវិទ្យាល័យ King’s College London បាននិយាយថា អ៉ីស្រាអែលជោគជ័យច្រើនលើប្រតិបត្តិការ និងរបៀបប្រើតាក់ទិក ប៉ុន្តែបើនិយាយដល់ជោគជ័យជាយុទ្ធសាស្ត្រវិញ មានតែកម្លាំងវាយលុកតាមផ្លូវអាកាស គឺមិនទាន់គ្រប់គ្រាន់ទេ។ បើសូម្បីតែយន្តហោះទម្លាក់គ្រាប់បែកធុនធ្ងន់បំផុត របស់សហរដ្ឋអាមេរិក ក៏ពិបាកនឹងវាយលុកចូលទៅ ក្នុងទីតាំងជ្រៅបំផុតរបស់អ៉ីរ៉ង់ដែរ។

គួរបញ្ជាក់ថា អ៉ីរ៉ង់ កំពុងសងសឹកដោយការបាញ់ស្រោចមីស៉ីល ទៅលើទីក្រុងនានារបស់អ៉ីស្រាអែល ប៉ុន្តែគេមើលឃើញថា អ៉ីស្រាអែល នៅតែមានប្រៀបដោយកម្លាំងយោធា និងការធ្វើចារកម្ម។ ពិតណាស់ គឺអ៉ីស្រាអែល អាចបញ្ជូនយន្តហោះចម្បាំង ឆ្លងកាត់មជ្ឈិមបូព៌ា ទៅវាយលុកដល់ទីតាំងដំឡើងនុយក្លេអ៊ែរ ឃ្លាំងផ្ទុកមីស៉ីល សម្លាប់អ្នកវិទ្យាសាស្ត្រ និងមេបញ្ជាការធំៗរបស់អ៉ីរ៉ង់ នៅក្នុងចំណោមគោលដៅផ្សេងទៀត៕

អត្ថបទដែលជាប់ទាក់ទង