ឯកឧត្តម ឈួរ សុបញ្ញា ដឹកនាំប្រតិភូក្រសួងធម្មការ និងសាសនា គោរពវិញ្ញាណក្ខន្ធវិរ:យុទ្ធជន និងបុព្វបុរស នៅមហាចេតិយស្ថិតនៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម X16 ក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ

ភ្នំពេញ៖ នារសៀលថ្ងៃចន្ទ ទី១៨ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ឈួរ សុបញ្ញា រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា និងជាប្រធានយុវជនគណបក្សក្រសួងតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា បានដឹកនាំប្រតិភូក្រសួងធម្មការ និងសាសនា គោរពវិញ្ញាណក្ខន្ធវិរ:យុទ្ធជន និងបុព្វបុរសដែលបានពលីជីវិតដើម្បីរំដោះប្រទេសជាតិ និងសង្គ្រោះអាយុជីវិតប្រជាជន នៅមហាចេតិយស្ថិតនៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម X16 ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។
សូមបញ្ជាក់ថា ពិធីនេះប្រព្រឹត្តទៅក្នុងគោលបំណង ក្នុងស្មារតីចងចាំជានិច្ច និងរំឭកដល់គុណបំណាច់ដ៏ធំធេងរបស់វីរយុទ្ធជន យុទ្ធនារី កងកម្លាំងប្រដាប់អាវុធ និង ប្រជាពលរដ្ឋគ្រប់ស្រទាប់ ដែលបានពលិកម្មយ៉ាងអង់អាចក្លាហាន បូជាសាច់ស្រស់ ឈាមស្រស់ ដើម្បីបុព្វហេតុជាតិ។
ជាពិសេស ដំណើរឆ្ពោះទៅការផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលសមមិត្ត ហ៊ុន សែន បានយកជីវិតធ្វើដើមទុន និងដកខ្លួនចេញទៅរៀបចំកម្លាំងសាជាថ្មី ដោយសុំការគាំទ្រពីប្រទេសវៀតណាម រំដោះប្រទេសជាតិ សង្គ្រោះប្រជាជន ឱ្យរស់រានមានជីវិតដល់បច្ចុប្បន្ន ស្ថិតនៅទីតាំងកោះថ្ម ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ៕

