**សម្តេចតេជោ បង្ហាញចំណារចំនួន៤ ជាចលកររុញច្រានកម្ពុជាឱ្យចេញផុតពីកង្វះសាច់ប្រាក់បើកបៀវត្តន៍ មកជាមានសាច់ប្រាក់បើកជាមួយនិងការបង្កើនបៀវត្តន៍ជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ**មេដឹកនាំកូរ៉េខាងជើង ប្ដេជ្ញាបង្កើនសមត្ថភាពកងកម្លាំងនុយក្លេអ៊ែរ**កម្ពុជាថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលចិន ដែលបាននិងបន្តគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងកិច្ចសម្រួលពាណិជ្ជនៅកម្ពុជា**ទេសរដ្ឋមន្ដ្រី សក់ សេដ្ឋា អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាចែករំលែកចំណេះដឹង និងបទពិសោធន៍ស្តីពី ការធ្វើវិមជ្ឈការហិរញ្ញវត្ថុនៅបណ្តាប្រទេសក្នុងតំបន់ និងប្រទេសអាល្លឺម៉ង់**ជនជាតិវៀតណាម ១៨០នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញពីកម្ពុជា**អភិបាលរាជធានីភ្នំពេញ ណែនាំឱ្យបន្តចុះរកទីតាំងសង្ស័យប្រព្រឹត្តបទល្មើស Online Scams**ឯកឧត្តម សួស ប្រាថ្នា កោតសរសើរចំពោះថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធខេត្តកំពង់ស្ពឺ ក្នុងការខិតខំប្រឹងប្រែងបំពេញតួនាទីភារកិច្ចរបស់ខ្លួនក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋ**សភាតំណាងរាស្ត្រអាមេរិកដឹកនាំដោយគណបក្សសាធារណរដ្ឋ បោះឆ្នោតអនុម័តរារាំង មិនឱ្យលោកប្រធានាធិបតី ដូណាល់ ត្រាំ បន្តធ្វើសង្រ្គាមជាមួយអ៉ីរ៉ង់**កូរ៉េខាងត្បូង និងចិន ព្រមព្រៀងគ្នាក្នុងការបង្កើនជើងហោះហើរប្រចាំសប្តាហ៍ រវាងប្រទេសទាំងពីរ**គណៈកម្មការទី៧ នៃរដ្ឋសភា ចុះស្វែងយល់ពីស្ថានភាពអប់រំ និងបញ្ហាប្រឈមក្នុងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង**ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី អញ្ជើញផ្តល់បាឋកថាស្តីពី «បរិវត្តកម្មនៃរដ្ឋបាលសាធារណៈ ឬការកែទម្រង់រដ្ឋបាលសាធារណៈ» លើកទី៤ ជូនដល់គណៈគ្រប់គ្រង សិស្សមន្រ្តី និងកម្មសិក្សាការីនៃសាលាភូមិន្ទរដ្ឋបាល**អភិបាលខេត្តបាត់ដំបង ណែនាំដល់ប្រជាពលរដ្ឋដែលទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុត្រូវទុកដាក់ឱ្យបានល្អ កុំលក់ដីត្រូវថែរក្សាទុកចែកកូនចៅជំនាន់ក្រោយ**សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង នាំយកអំណោយមនុស្សធម៌ ផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់ចំនួន៤៧ គ្រួសារ នៅស្រុកភ្នំព្រឹក**កម្លាំងសមត្ថកិច្ចចម្រុះខេត្តប៉ៃលិន ឡោមព័ទ្ធទីតាំង នៅតំបន់ដាច់ស្រយ៉ាលភ្នំក្បែរព្រំដែន សង្ស័យពាក់ព័ន្ធបទល្មើស Online Scam**វិចារណកថា៖ ការបំពុលទឹក កាកសំណល់រាវដែលមិនបានធ្វើប្រព្រឹត្តិកម្ម និងការកើនឡើងនៃហានិភ័យជំងឺមហារីក**អភិបាល ខេត្ត បន្ទាយមានជ័យ នាំយកអំណោយ ជាសម្ភារៈសិក្សា ផ្តល់ជូនកុមារភៀសសឹកនៅស្រុកស្វាយចេក**កម្ពុជាត្រៀមខ្លួនរួចជាស្រេច ក្នុងការស្វាគមន៍ប្រតិភូមកពីជុំវិញពិភពលោក ក្នុងមហាសន្និបាតកាយឫទ្ធិនារីពិភពលោក WAGGGS លើកទី៣៩!**កម្ពុជា និងចិន ចុះពិធីសារបើកផ្លូវនាំចេញមៀនសម្ងួត ពីកម្ពុជាទៅកាន់ទីផ្សារប្រទេសចិន**រយៈពេល៥ខែដើមឆ្នាំ២០២៦ ក្រសួងបរិស្ថានបានចុះល្បាត និងបង្រ្កាបបទល្មើសធនធានធម្មជាតិបានចំនួន ៨៩៦ករណី និងឃាត់ខ្លួនជនល្មើសបញ្ជូនទៅតុលាការចំនួន៤៣នាក់**ឯកឧត្តម ស សុខា លើកទឹកចិត្តលោកគ្រូ អ្នកគ្រូ បន្តយកចិត្តទុកដាក់អប់រំកុមារតូចៗឱ្យស្រឡាញ់ការសិក្សា ដើម្បីកសាងមូលដ្ឋានគ្រឹះសម្រាប់អនាគត

អាមេរិកអាចរួមចំណែកជាមួយអុីស្រាអែលក្នុងការបាញ់ប្រហារលើអុីរ៉ង់ ខណៈពលរដ្ឋរាប់ពាន់នាក់ភៀសខ្លួនចេញពីតេហេរ៉ង់

(បរទេស)÷ ថ្ងៃពុធ ទី១៨ ខែមិថុនា ឆ្នាំ២០២៥ ពលរដ្ឋអុីរ៉ង់រាប់ពាន់នាក់កំពុងភៀសខ្លួនចេញពីរដ្ឋធានីតេហេរ៉ង់ បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក Donald Trump បានអំពាវនាវឲ្យប្រជាជនចាកចេញពីទីក្រុង។ នៅពេលដូចគ្នា ប្រភពព័ត៌មានមួយបានបញ្ជាក់ថា លោក Trump កំពុងពិចារណាជម្រើស ដែលអាចរួមដៃជាមួយអុីស្រាអែលក្នុងការបាញ់ប្រហារលើគោលដៅនុយក្លេអ៊ែររបស់អុីរ៉ង់។

អុីស្រាអែលបានអំពាវនាវឲ្យប្រជាជននៅភាគអាគ្នេយ៍របស់តេហេរ៉ង់ចាកចេញ ដើម្បីបើកផ្លូវឲ្យអាកាសយានយោធាធ្វើការបាញ់ប្រហារលើគោលដៅយោធារបស់អុីរ៉ង់។ ព័ត៌មានក្នុងស្រុកអុីរ៉ង់បានរាយការណ៍ថា មានចរាចរណ៍កក្រើកលើផ្លូវទៅខេត្តភាគខាងជើង។

នៅក្នុងអុីស្រាអែល បានឮសម្លេងផ្ទុះជាច្រើននៅលើក្រុងតែលអាវ បន្ទាប់ពីអុីរ៉ង់បាញ់គ្រាប់មីស៊ីលចំនួន ២ ប្រឡាយទៅកាន់ប្រទេសនេះ។ នៅអុីរ៉ង់ មានការបាញ់ប្រហារនៅជិតសកលវិទ្យាល័យដែលជាប់ពាក់ពន្ធ័នឹងយោធា Revolutionary Guards និងគ្រឹះស្ថានផលិតមីស៊ីលនៅខាងកើតទីក្រុងតេហេរ៉ង់។ អ៊ីស្រាអែលបានប្រើយន្ដហោះយោធា ៥០គ្រឿងបាញ់ប្រហារលើគោលដៅប្រហែល ២០កន្លែង។

យោងតាមព័ត៌មានផ្លូវការរបស់អុីរ៉ង់ មានមនុស្សស្លាប់ចំនួន ២២៤នាក់ ភាគច្រើនជាពលរដ្ឋស៊ីវិល ខណៈអុីស្រាអែលរាយការណ៍ស្លាប់ ២៤នាក់។ អុីរ៉ង់បានបាញ់មីស៊ីលប្រហែល ៤០០គ្រាប់ ចាប់តាំងពីថ្ងៃសុក្រ ដោយមានប្រហែល ៤០គ្រាប់ប៉ះដល់គោលដៅ។

អុីស្រាអែលក៏បានចាប់ផ្តើមដឹកជូនពលរដ្ឋរបស់ខ្លួនដែលស្ទាក់ស្ទើរនៅបរទេសត្រឡប់មកវិញ តាមរយៈយន្តហោះក្នុងសកម្មភាពសង្គ្រោះបឋម។

ស្ថានការណ៍បច្ចុប្បន្នមានការលេចឃើញនៃភាពតានតឹងខ្លាំង និងអាចនាំឲ្យកើតសង្គ្រាមទំហំធំ។

អត្ថបទពីកញ្ញា ហេង គីមជូ

អត្ថបទដែលជាប់ទាក់ទង