សម្តេចធិបតី៖ កម្ពុជាគ្មានការរាថយនោះទេ ក្នុងការប្តឹងទៅតុលាការឡាអេ ទាក់ទងនឹងបញ្ហាប្រាសាទតាមាន់តូច តាមាន់ធំ ប្រាសាទតាក្របី និងតំបន់មុំបី

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ថា កម្ពុជាគ្មានការរាថយនោះទេ ក្នុងការប្តឹងទៅតុលាការឡាអេ ទាក់ទងនឹងបញ្ហាប្រាសាទតាមាន់តូច តាមាន់ធំ ប្រាសាទតាក្របី និង តំបន់មុំបី ខណៈកម្ពុជាបានផ្ញើលិខិតផ្លូវការហើយទៅកាន់តុលាការយុត្តិធម៌អន្តរជាតិហើយ។
សម្ដេចធិបតីបានបញ្ជាក់បែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីបិទមហាសន្និបាតវិសាមញ្ញកាយរឹទិ្ធជាតិកម្ពុជា នៅវិទ្យាស្ថានជាតិអប់រំ នារសៀលថ្ងៃទី១៧ ខែមិថុនានេះ។
សម្តេចធិបតីនាយករដ្ឋមន្ត្រីបញ្ជាក់បន្ថែមថា ដើម្បីដោះស្រាយបញ្ហាវិវាទព្រំដែនកម្ពុជា-ថៃ គឺត្រូវរកយន្តការទីបី គឺទៅតុលាការអន្តរជាតិ ICJ ខណៈជំហររបស់កម្ពុជាទៅ ICJ គឺមិនរាថយទេ៕

