**កម្ពុជាបន្តប្តេជ្ញាយ៉ាងមុតមាំធ្វើការងារយ៉ាងជិតស្និទ្ធជាមួយចិន ដើម្បីពង្រឹងនូវមិត្តភាពដែកថែប ព្រមទាំងលើកកម្ពស់ផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជនទាំងពីរ**កងទ័ពកម្ពុជា និងអាមេរិក ជួបពិភាក្សាគ្នាក្នុងគោលបំណងត្រៀមរៀបចំសមយុទ្ធឆ្មាំអង្គរ Angkor Sentinel 2027**អ៉ីស្រាអែល និងលីបង់ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខណ្ឌមួយ ដើម្បីឆ្ពោះទៅរកការបិទបញ្ចប់សង្រ្គាមរវាងអ៉ីស្រាអែល និងក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់**ព្រះមហាក្សត្រ និងសម្ដេចម៉ែ នឹងយាងនិវត្តពីទីក្រុងប៉េកាំង ប្រទេសចិន មកមាតុភូមិកម្ពុជាវិញ នៅដើមខែក្រោយ**សម្ដេចធិបតី៖ អាទិភាពរបស់រាជរដ្ឋាភិបាល​ គឺ ប្រទេសជាតិ​,​ប្រជាជន, ទឹកដី និង​ ឯករាជ្យភាពជាតិ**ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខមេគ្រួសារបក្ស ប្រមាណជាង ៤ពាន់គ្រួសារ ក្នុងឃុំពពក និងឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ**ឯកឧត្តមយ ឈាង រ៉ា ៖លេីសពីការការពារប្រព័ន្ធខួរក្បាលដេីម្បីទទួលបានសមត្ថភាពចៀសពីពិការភាព ការទទួលខុសត្រូវរបស់យើងបន្ថែមទៀនោះគឺ ការបណ្តុះមនសិការខ្ពស់ ប្រកបដោយសតិសម្បជញ្ញៈ គុណធម៌ គតិបណ្ឌិត ឆ្ពោះទៅការកសាងអនាគតគាប់ប្រសេីរ**ឯកឧត្តម ទ្រី ដាលុច អញ្ជើញក្នុងពិធីបញ្ចុះបឋមសិលាសាងសង់ស្ពានដែកបាឡេ ឆ្លងស្ទឹងស្ទោង ក្នុងស្រុកប្រាសាទបល្ល័ង្ក ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ**រដ្ឋមន្ត្រីទេសចរណ៍ ស្នើឱ្យក្រុមប្រឹក្សាភិបាលពហុកីឡាដ្ឋានជាតិ ចូលរួមជាមួយមហាគ្រួសារវិស័យទេសចរណ៍ ក្នុងការជំរុញយុទ្ធនាការទស្សនាកម្ពុជានៅក្នុងរដូវកាលបៃតង**អភិបាលខេត្តបាត់ដំបង៖ ទោះបីខេត្តពុំទាន់មានសញ្ញាគួរឱ្យព្រួយបារម្ភចំពោះការប្រើប្រាស់ និងចែកចាយគ្រឿងញៀន ក៏យើងត្រូវមានការប្រុងប្រយ័ត្ន និងត្រៀមលក្ខណៈ ដើម្បីប្រយុទ្ធប្រឆាំង**វិចារណកថា៖ ការការពារសុខភាពរបស់យើង ក្នុងខណៈពេលដែលបាតុភូត អែលនីញ៉ូ (El Niño) កំពុងខិតជិតមកដល់**អភិបាលខេត្តបាត់ដំបង ស្នើដល់សហគមន៍នេសាទ និងប្រជាពលរដ្ឋ ចូលរួមជួយថែរក្សាការពារព្រៃលិចទឹក ឡូតិ៍អភិរក្ស និងទប់ស្កាត់បទល្មើសនេសាទឱ្យមានប្រសិទ្ធភាព**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលត្រូវបន្ដកែទម្រង់ដើម្បីរស់ ហើយរស់ដោយរឹងមាំខ្លួនឯង**សម្ដេចធិបតី ប្រកាសអំពីការប្ដេជ្ញាចិត្តបោសសម្អាត Online Scams ឱ្យអស់ពីកម្ពុជា**សម្ដេចធិបតី៖ ឈរលើមូលដ្ឋាននៃសុខសន្តិភាព និង ស្ថិរភាពនយោបាយ រយៈពេលជាងបីទសវត្សរ៍កន្លងមកនេះកម្ពុជាមានការរីកចម្រើនគួរជាទីមោទនៈ**សម្ដេចធិបតី៖ ឈរលើមូលដ្ឋាននៃសុខសន្តិភាព និង ស្ថិរភាពនយោបាយ រយៈពេលជាងបីទសវត្សរ៍កន្លងមកនេះកម្ពុជាមានការរីកចម្រើនគួរជាទីមោទនៈ**សម្ដេចធិបតី៖ សារព័ត៌មានអន្តរជាតិជាច្រើន ទទួលស្គាល់ថា កម្ពុជាកម្ទេចសម្បុក Online Scams បានល្អ**សម្តេចតេជោ អញ្ជើញមកដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចនៅចិន ប្រកបដោយជោគជ័យ**សម្ដេចធិបតី៖ បើយើងមិនខ្លាំងខ្លួនឯងនោះទេ គឺគ្មាននរណាមកជួយយើងទេ**សម្ដេចធិបតី លើកទឹកចិត្តដល់សហគ្រាសប្រភេទ SME ទាំងអស់ត្រូវពង្រឹងខ្លួនជាប្រចាំ

ស្នងការខេត្តបន្ទាយមានជ័យ ដាក់ទណ្ឌកម្មវិន័យយ៉ាងម៉ឺងម៉ាត់ ចំពោះលោកអនុសេនីយ៍ត្រី ដុក ជេត ដែលបង្ហោះខ្លឹមសារយករឿងជាតិមកភ្នាល់ដាក់ស្រាបៀរផឹក

ភ្នំពេញ៖ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានអនុវត្តទណ្ឌកម្មវិន័យយ៉ាងម៉ឺងម៉ាត់ ចំពោះលោកអនុសេនីយ៍ត្រី ដុក ជេត ស្របតាមប្រកាសរបស់ក្រសួងមហាផ្ទៃ ស្តីពីបទវិន័យនគរបាលជាតិកម្ពុជា ក្រោយបង្ហោះខ្លឹមសារយករឿងជាតិមកភ្នាល់ដាក់ស្រាបៀរផឹក។

អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ តាមរយៈសេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥នេះ បានឱ្យដឹងថា៖ «កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង២១ និង០៨នាទី មានគណនី Facebook ឈ្មោះ Dok Det សរសេរបង្ហោះថា ភ្នាល់ខ្មែរ-ថៃ Boom! ខ្ញុំចាញ់១កេស ខ្មែរ-ថៃ អត់ Boom! ឈ្នះ១ កេស ការយករឿងរ៉ាវស្ថានការណ៍របស់ប្រទេសជាតិមកភ្នាល់គ្នាលេងជាល្បែងកម្សាន្តនេះ បានទទួលរងនូវការរិះគន់ពីសំណាក់ប្រជាពលរដ្ឋ ដែលនិយមលេងប្រព័ន្ធបណ្តាញទំនាក់ទំនងសង្គម និងប៉ះពាល់ដល់កិត្តិយសសេចក្តីថ្លៃថ្នូររបស់អង្គភាព»។

ឆ្លើយតបក្នុងករណីនេះ អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ សូមជម្រាបជូនដល់សាធារណៈជនជ្រាបថា តាមការស្រាវជ្រាវម្ចាស់គណនី Facebook ឈ្មោះ Dok Det ជាកម្មសិទ្ធិរបស់លោកអនុសេនីយ៍ត្រី ដុក ដេត អត្តលេខ ៨៩១៩៥ ឋានៈមន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលគំរូ នៃអធិការដ្ឋាននគរបាលស្រុក ថ្មពួក។

ក្រោយពីការសាកសួរលោកអនុសេនីយ៍ត្រី ដុក ដេត បានទទួលស្គាល់ថា លោកពិតជាបានបង្ហោះខ្លឹមសារទាំងអស់នោះមែន ប៉ុន្តែលោកពុំមានចេតនាធ្វើអោយប៉ះពាល់ដល់កិត្តិយសសេចក្តីថ្លៃថ្នូរ របស់អង្គភាពនោះទេ លោកបានដឹងអំពីកំហុស ព្រមទទួលខុស និងបានលុបការបង្ហោះខ្លឹមសារទាំងនោះចេញវិញ។

ការបង្ហោះខ្លឹមសាររបស់លោកអនុសេនីយ៍ត្រី ដុក ដេត បានធ្វើឱ្យអាប់ឱនដល់កិត្តិយស តម្លៃ និងសេចក្តីថ្លៃថ្នូររបស់មន្ត្រី នគរបាលជាតិ ក្នុងការបំពេញអាជីពរបស់ខ្លួន ពោលមន្ត្រីននគរបាលជាតិ ត្រូវកំណត់នូវសិទ្ធិសេរីភាព និងឆន្ទៈផ្ទាល់ខ្លួនឱ្យបានសមស្រប ដើម្បីឱ្យប្រជាពលរដ្ឋមើលឃើញអំពីឧត្តមភាព កិត្តិយស និងតម្លៃរបស់នគរបាលជាតិកម្ពុជា។

អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ សូមថ្លែងអំណរគុណចំពោះសាធារណៈជន អ្នកសារព័ត៌មាន និងអ្នកប្រើប្រាស់ប្រព័ន្ធបណ្តាញទំនាក់ទំនងសង្គមដែលបានចូលរួមចំណែកក្នុងការក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម៕

អត្ថបទដែលជាប់ទាក់ទង