កិច្ចសហប្រតិបត្តិការចិន-អាស៊ីកណ្តាលបានបំពេញបន្ថែមភាពនឹងនរកាន់តែច្រើនក្នុងពិភពលោកដែលមានភាពរង្គោះរង្គើ

ក្នុងឱកាសជិតនឹងបើកធ្វើកិច្ចប្រជុំកំពូលចិន-អាស៊ីកណ្តាលលើកទីពីរ ការស្ទង់មតិរបស់បណ្តាញទូរទស្សន៍ CGTN នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនដែលសំដៅចំពោះអ្នកប្រើប្រាស់បណ្តាញអ៊ីនធើណេតទូទាំងពិភពលោកបានបង្ហាញថា សមិទ្ធផលនៃកិច្ចសហប្រតិបត្តិការកម្រិតខ្ពស់រវាងចិននិងប្រទេសអាស៊ីកណ្តាលចំនួន៥គឺជាការឆ្លុះបញ្ចាំងដ៏ពិតប្រាកដនៃសហគមន៍រួមវាសនារបស់មនុស្សជាតិ ដែលបានបំពេញបន្ថែមភាពនឹងនរជាបន្តបន្ទាប់ក្នុងសហគមន៍អន្តរជាតិដែលមានភាពរង្គោះរង្គើ ។
ក្នុងការស្ទង់មតិ អ្នកផ្តល់បទសម្ភាសន៍ចំនួន៩០,៤ភាគរយបានលើកឡើងថា យន្តការនៃកិច្ចជំនួបពិភាក្សារវាងប្រមុខរដ្ឋចិន-អាស៊ីកណ្តាលបានដើរតួនាទីណែនាំដ៏សំខាន់ ។ អ្នកផ្តល់បទសម្ភាសន៍ចំនួន៩២ភាគរយបានយល់ឃើញថា ចិនចាត់ទុកអាស៊ីកណ្តាលជាទិសដៅអទិភាពមួយនៃការទូតជាមួយប្រទេសជិតខាង ដែលនាំមកនូវកាលានុវត្តភាពកាន់តែច្រើនដល់ការអភិវឌ្ឍនិងធ្វើបរិវត្តកម្មរបស់ប្រទេសអាស៊ីកណ្តាលនិងលើកកម្ពស់ឥទ្ធិពលក្នុងតំបន់ ។ អ្នកផ្តល់បទសម្ភាសន៍ចំនួន៨៨,៥ភាគរយបានយល់ឃើញថា ចិននិងប្រទេសអាស៊ីកណ្តាលចំនួន៥ទទួលបានប្រសិទ្ធភាពដ៏លេចធ្លោក្នុងវិស័យសេដ្ឋកិច្ចបៃតងនិងការធ្វើបរិវត្តកម្មឌីជីថលជាដើម ហើយកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្មមានអនាគតដ៏ទូលំទូលាយ ។ អ្នកផ្តល់បទសម្ភាសន៍ចំនួន៩៤,២ភាគរយបានយល់ឃើញថា កិច្ចសហប្រតិបត្តិការខាងការដឹកជញ្ជូនគមនាគមន៍និងបណ្តាញឡូជីស្ទិកប្រហែលនឹងក្លាយជាចំណុចលេចធ្លោថ្មីនៃកិច្ចសហប្រតិបត្តិការរវាងចិននិងប្រទេសអាស៊ីកណ្តាល ។
ការស្ទង់មតិនេះត្រូវបានចេញផ្សាយចំពោះអន្តរជាតិតាមរយៈប៉ុស្តិ៍ភាសាអង់គ្លេស ភាសាអេស្ប៉ាញ ភាសាបារាំង ភាសាអារ៉ាប់និងភាសារុស្ស៊ីនៃបណ្តាញទូរទស្សន៍ CGTN ក្នុងរយៈពេល២៤ម៉ោងមានអ្នកប្រើប្រាស់បណ្តាញអ៊ីនធើណេតបរទេសចំនួន២ពាន់៥៩នាក់បានចូលរួមការស្ទង់មតិព្រមទាំងសម្តែងទស្សនៈរបស់ខ្លួន ៕
