**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ**ឯកឧត្តម​ ហេង សួរ អញ្ជើញធ្វើទស្សនកិច្ចនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ នៅប្រទេសស្វ៊ីស ដើម្បីដកស្រង់បទពិសោធសម្រាប់ទំនើបកម្មការបណ្តុះបណ្តាលជំនាញនៅកម្ពុជា**អ្នកនាំពាក្យ៖ ប្រធានបទទិវាជាតិ TVET ឆ្នាំនេះ ឆ្លុះបញ្ចាំង​យ៉ាង​ច្បាស់​ពីតម្លៃ​ពិត​នៃកា​រសិ​ក្សា​ជំនាញ**សិស្ស PPI បង្កើតបានប្រព័ន្ធចំណតឡានឆ្លាតវៃ ស្កេនស្លាកលេខ និងគិតថ្លៃស្វ័យប្រវត្តិ**អភិបាលខេត្តព្រះសីហនុ៖ យើងជាយុវជនត្រូវមានផែនការច្បាស់លាស់ ជាពិសេសត្រូវដាក់ផែនការប្រឡងយកនិទ្ទេស A ឱ្យបានគ្រប់គ្នា**សម្តេចតេជោ ហ៊ុន សែន ផ្ដល់អំណោយជូនប្រជាពលរដ្ឋភៀសសឹកក្នុងខេត្តព្រះវិហារ**សម្តេចតេជោ ណែនាំឱ្យអាជ្ញាធរមូលដ្ឋានត្រូវបន្តយកចិត្តទុកដាក់ និងមើលថែ កម្លាំងកម្មករ ពលករទាំងនៅក្នុងសេដ្ឋកិច្ច និងទាំងបម្រើការងារនៅសេដ្ឋកិច្ចក្រៅប្រព័ន្ធ**សម្ដេចធិបតី លេីកទឹកឱ្យ UNAIDS បន្តការផ្សារភ្ជាប់ទំនាក់ទំនង និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាក្នុងការអភិវឌ្ឍវិស័យសុខាភិបាល**វិចារណកថា! សកម្មភាពអាកាសធាតុ៖ ការទទួលខុសត្រូវរបស់មនុស្សជំនាន់យើង

កិច្ចសន្ទនាស្តីពី «កិច្ចបដិបត្ដិពុទ្ធោវាទដើម្បីកសាងខ្លួនជាមូលធនមនុស្សក្នុងសង្គម»ត្រូវបានរៀបចំឡើងនៅស្រុករំដួល ខេត្តស្វាយរៀង

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥ កិច្ចសន្ទនាស្តីពី «កិច្ចបដិបត្ដិពុទ្ធោវាទដើម្បីកសាងខ្លួនជាមូលធនមនុស្សក្នុងសង្គម»ត្រូវបានរៀបចំឡើងនៅស្រុករំដួលខេត្តស្វាយរៀងដោយនាយកដ្ឋានជំរុញចលនាវប្បធម៌ សាសនា និងប្រវត្តិសាស្រ្ត នៃសហភាពសហព័ន្ធយុវជនកម្ពុជា និងសមាគមអប់រំសីលធម៌អន្តរជំនាន់សហការជាមួុយអង្គការសន្ដិសេនា ក្រុមកាយរឹទ្ធិរៀមច្បងរាជធានីភ្នំពេញ និងរដ្ឋបាលស្រុករំដួល ក្រោមអធិបតីភាពលោកជំទាវ ដួង វណ្ណា អ្នកតំណាងរាស្រ្តមណ្ឌលស្វាយរៀង ដោយមានការអញ្ជើញចូលរួមពីព្រះសង្ឃ ថ្នាក់ដឹកនាំស្រុក លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស យុវជនកាកបាទក្រហម កាយរឹទ្ធិ និងស.ស.យ.ក. សរុបប្រមាណ ៣៥០រូប។

ឯកឧត្តម ឈួរ សុបញ្ញា អនុប្រធាននាយកដ្ឋានជំរុញចលនាវប្បធម៌ សាសនា និងប្រវត្តិសាស្រ្ត នៃសហភាពសហព័ន្ធយុវជនកម្ពុជា បានថ្លែងថាកម្មវិធីនេះរៀបចំដើម្បីពង្រីកចំណេះដឹង ពង្រឹងសមត្ថភាព បណ្តុះគុណធម៌ សីលធម៌ដល់យុវជនបន្តវេនក្នុងគោលបំណង៖

១. លើកកម្ពស់ការយល់ដឹងអំពី ឱវាទរបស់ព្រះសម្មាសម្ពុទ្ធ ដែលអប់រំផ្លូវចិត្ត និងមនសិការប្រជាពុទ្ធបរិស័ទលើទម្លាប់មានសីលធម៌ សុជីវធម៌ និងចរិយាធម៌នៅក្នុងសង្គម។

២. អភិវឌ្ឍសមត្ថភាពនិងតួនាទីរបស់យុវជនជាមិត្តអប់រំមិត្ត ក្នុងការចូលរួមពង្រឹងសីលធម៌សង្គមនៅក្នុងសាលារៀននិងសហគមន៍។

៣. ចែករំលែកចំណេះដឹងនិងបទពិសោធន៍ ជីវិតនិងសង្គម របស់ចាស់ព្រឹទ្ធាចារ្យដើម្បីបណ្ដុះស្មារតី និងបង្កើនសាមគ្គីភាពរបស់យុវជនចូលរួមអភិវឌ្ឍសង្គមប្រកបដោយចីរភាព។

ឯកឧត្តមបានបន្តទៀតថា ពាក្យថា មូលធនមនុស្ស គឺសំដៅដល់កត្តារួមផ្សំចំនួន៤យ៉ាងគឺ ទី១.មនុស្សមានចំណេះដឹង ទី២.មនុស្សមានចំណេះធ្វើឬបំណិន ទី៣.មនុស្សមានឥរិយាបថល្អ (សីលធម៌ក្នុងការរស់នៅ) និងទី៤. មនុស្សមានសុខភាពល្អ។ ក្នុងនោះ ឥរិយាបថល្អរបស់មនុស្ស ឬសីលធម៌ល្អរបស់មនុស្ស គឺជាចំណុចសំខាន់មួយក្នុងចំណោមកត្តាទាំងបួននេះ ហើយមេរៀនរបស់ព្រះពុទ្ធគឺគោលការណ៍នៃសីលធម៌ក្នុងការរស់នៅប្រចាំថ្ងៃ។ ចក្ខុវិស័យក្នុងការចូលរួម កសាងមូលធនមនុស្ស ដើម្បីរួមចំណែកអភិវឌ្ឍសង្គមប្រកបដោយចីរភាព ភាគីដៃគូ និងវាគ្មិននឹងធ្វើការបញ្ចូលគ្នា (Integration Approach) រវាងទ្រឹស្ដី (បរិយត្តិ) និងការអនុវត្តតាមគន្លងពុទ្ធមាគ៌ា (Buddha Teaching and Application) ដែលនឹងត្រូវពន្យល់អធិប្បាយដោយវាគ្មិនល្បីៗ និងការផ្ដល់ចំណេះដឹងលើការអនុវត្ដជាក់ស្ដែងក្នុងជីវិតរស់នៅប្រចាំថ្ងៃ ក៏ដូចជាបទពិសោធន៍ក្នុងការរៀនរស់ក្នុងសង្គមប្រក បដោយភាពថ្លៃថ្នូរ ដែលអាចប្រែក្លាយខ្លួនទៅជា កល្យាណបុថុជ្ជន ដែលមានតម្លៃ សម្រាប់ជីវិតផ្ទាល់ខ្លួន គ្រួសារ និងសង្គមជាតិទាំងមូល។

ថ្លែងក្នុងឱកាសនោះ លោកជំទាវ ដួង វណ្ណា បានថ្លែងអំណរគុណ នាយកដ្ឋានជំរុញចលនាវប្បធម៌ សាសនា និងប្រវត្តិសាស្រ្ត នៃសហភាពសហព័ន្ធយុវជនកម្ពុជា និងសមាគមអប់រំសីលធម៌អន្តរជំនាន់ដែលបានសហការជាមួុយអង្គការសន្ដិសេនា ក្រុមកាយរឹទ្ធិរៀមច្បងរាជធានីភ្នំពេញរៀបចំកម្មវិធីនេះឡើង ដើម្បីពង្រឹងស្មារតី ចែករំលែកចំណេះដឹងដល់យុវជនរបស់យើងឱ្យប្រែក្លាយជាទំពាំងប្រកបដោយប្រសិទ្ធភាពនិងគុណភាពខ្ពស់ឆ្លើយតបទៅនឹងតម្រូវការរបស់គោលនយោបាយបញ្ចកោណរបស់រាជរដ្ឋាភិបាលគឺប្រជាជនរស់នៅក្នុងសង្គមស៉ីវិល័យ និងបំពេញតម្រូវកសរសម្រាប់ឆ្នាំ២០២៣០និង ឆ្នាំ២០៥០។

ព្រមជាមួយគ្នានោះ លោកជំទាវបានបន្ថែមទៀតថា តាមរយៈសកម្មភាពនិងវិធីសាស្រ្ដនៃការអនុវត្ដក្នុងវេទិកានេះ យើងជឿជាក់ថា នឹងទទួលបាននូវសមិទ្ធកម្មស្របតាមគោលបំណងដែលអាចរួមចំណែកសម្រេចបាននូវគោលដៅនៃយុទ្ធសាស្រ្ដបញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយភាពឆ្លៀសវៃនិងប៉ិនប្រសប់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង