ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍យុវជនគណបក្សថា្នក់កណ្តាល
វិមាន៧មករា៖ នៅរសៀលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អនុប្រធានយុវជនគណបក្សថ្នាក់កណ្តាល និងជាប្រធានគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍យុវជនគណបក្សថ្នាក់កណ្តាល បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍យុវជនគណបក្សថា្នក់កណ្តាល ដើម្បីពិនិត្យ និងសម្រេចលើរបៀបវារៈមួយចំនួនរួមមាន៖ ១. ពិនិត្យពិភាក្សាលើរបៀបវារៈសម្រាប់ឆ្លងកិច្ចប្រជុំគណៈអចិន្ត្រៃយ៍នាខែកក្កដាខាងមុខ។ ២. ការពង្រឹងប្រសិទ្ធភាពនៃការអនុវត្តតួនាទី និងភារកិច្ចរបស់លេខាធិការដ្ឋាន និងផ្នែកចំណុះ របស់យុវជនគណបក្សថ្នាក់កណ្តាល និង៣. បញ្ហាផ្សេងៗ។
កិច្ចប្រជុំមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងសមាជិក សមាជិការគណៈប្រចាំការ និងប្រធានផ្នែកចំណុះនៃយុវជនគណបក្សថ្នាក់កណ្ដាលមួយចំនួន ព្រមទាំងមន្ត្រីបម្រើការនៅលេខាធិការដ្ឋាន និងគណៈប្រចាំការសរុបចំនួន ៣០រូប៕